
យោងតាមការចេញផ្សាយព័ត៌មានថ្មីៗនេះ បានបញ្ជាក់ថា MediaTek បញ្ចេញបន្ទះឈីបកម្រិតមធ្យម Dimensity 8400 ទៅកាន់ទីផ្សារហើយ។ Dimensity 8400 គឺជាប្រភេទបន្ទះឈីប Mid-Range ដំបូងបំផុតរបស់ក្រុមហ៊ុន MediaTek ដែលត្រូវបានគេមើលឃើញថា បានបំពាក់នូវ High-Performance CPU Cores ស្រដៀងគ្នាទៅនឹងបន្ទះឈីប Dimensity 9400។ បន្ទះឈីបនេះដំណើរការនៅលើបច្ចេកវិទ្យា 4nm របស់ក្រុមហ៊ុន TSMC ដែលមាន 8xARM Cortex-A725 CPU Cores។ ក្រុមហ៊ុន MediaTek បានអះអាងថា បន្ទះឈីបនេះ ក៏មានការបង្កើនល្បឿន Multi-Core Performance លឿនជាងមុន 41% ថែមទៀតផង។
នៅលើបន្ទះឈីប Dimensity 8400 នេះមានអមដំណើរដោយក្រាហ្វិកកាតវិញ Mali-G720 MC7 GPU ដំណើរការនៅក្នុងល្បឿន 1,300MHz ដែល TFLOPS Graphics Performance មានសមត្ថភាពខ្ពស់ជាងមុន 2.3។ បន្ទះឈីប គឺមានភាពខ្លាំងក្លាជាងបន្ទះឈីប Dimensity 8300 ដល់ទៅ 24%។ សម្រាប់ Display Signal Processor (DSP) បង្ហាញនូវកម្រិត QHD+ resolution នៅក្នុងកម្រិត 144Hz refresh rate ផងដែរ។
ស្រដៀងគ្នាទៅនឹងបន្ទះឈីប Flagship Processors ផងដែរ សម្រាប់ Dimensity 8400 នេះ គឺមានការប្រើប្រាស់នូវ Quad-Channel 16-Bit និងដំណើរការដោយ LPDDR5X DRAM ហើយនិង UFS 4.0 Storage។ សម្រាប់សមាសភាគ MediaTek Imagiq 1080 image signal processing (ISP) នៅក្នុងបន្ទះឈីប Dimensity 8400 នេះវិញ គឺអាចប្រើប្រាស់បានជាមួយនឹងកាមេរ៉ាសេនស័រដល់ទៅ 320MP ដែលអាចថតនូវកាមេរ៉ាសិនស័រ 32MP ចំនួន 3 នៅក្នុងពេលជាមួយគ្នា។ បន្ថែមពីនេះ ឈីបក៏អាចថតនូវវីដេអូ 4K ល្បឿន 60fps HDR ចេញពីគ្រប់កាមេរ៉ាទាំងអស់ថែមទៀតផង។

នៅលើឈីបនេះ ក៏មានការបញ្ចូលនូវ 5G modem ជាមួយនឹងល្បឿន 5.17Gbps peak download speeds ផងដែរ។ សម្រាប់ connectivity ជាច្រើនទៀត មានដូចជា GNSS protocols, Wi-Fi 6E, Bluetooth 5.4 និង USB 3.2 Type-C port៕
