ស្វែងរកពួកយើង:

Meizu គ្រោងប្រកាសចេញស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ខ្លួននៅចុងឆ្នាំ 2023 នេះ

ដោយ

Koun Jab Luffy

10 មីនា 2023 08:02 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនអេក្រង់បត់ ឬ Foldable Smartphone គឺជារលកបច្ចេកវិទ្យាថ្មីដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបាននឹងកំពុងសំលឹងក្នុងការអភិវឌ្ឍន៍លើបច្ចេកវិទ្យានេះអស់រយះពេលជាច្រើនឆ្នាំមកហើយ។ ជាមួយគ្នានេះ ឃើញថាមានក្រុមហ៊ុនផលិតស្មាតហ្វូនធំៗមួយចំនួនបានធ្វើការប្រកាសចេញស្មាតហ្វូនអេក្រង់បត់របស់ពួកគេមកលើកទីផ្សារជាច្រើនជំនាន់រួចមកហើយដែរ ដូចជា Samsung, OPPO, vivo, Xiaomi និងថ្មីៗនេះមានក្រុមហ៊ុន Tecno ជាដើម។ ហើយថ្មីៗនេះ OnePlus ក៏បានប្រកាសថា ខ្លននឹងប្រកាសចេញស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ខ្លួននៅចុងឆ្នាំ 2023 នេះ។
នៅថ្ងៃនេះក្រុមហ៊ុ Meizu ក៏បានប្រកាសដែរថា ក្រុមហ៊ុនខ្លួនមានគម្រោងក្នុងការប្រកាសចេញស្មាតហ្វូនអេក្រង់បត់ដំបូងនៅចុងឆ្នាំនេះដែរ។ លោក Huang Zhipan អនុប្រធានប្រតិបត្តិជាន់ខ្ពស់របស់ Meizu បានប្រកាសថា ក្រុមហ៊ុននឹងបញ្ចេញស្មាតហ្វូនដែលអាចបត់បានដំបូងរបស់ខ្លួននៅចុងឆ្នាំ 2023។ ប៉ុន្តែលោកមិនបានបញ្ជាក់ព័ត៌មានលម្អិតបន្ថែមអំពីផលិតផលនេះនោះទេ។ ការដាក់បង្ហាញស្មាតហ្វូនអេក្រង់បត់បានចូលទៅកាន់ស្រឡាយផលិតផលម៉ាក Meizu គឺដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវជម្រើសចម្រុះបន្ថែមទៀតក្នុងការជ្រើសរើសប្រើប្រាស់។
Meizu ត្រូវបានគេមើលឃើញថាបានយកចិត្តទុកដាក់ជាខ្លាំងទៅលើការផលិតស្មាតហ្វូន និងគ្រឿងបរិក្ខាជាច្រើនផ្សេងទៀតដើម្បីប្រគូតប្រជែងក្នុងទីផ្សារ ប៉ុន្តែ ទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុននេះហាក់មិនទទួលបានផ្លៃផ្កាល្អនោះទេនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ សម្រាប់ស្មាតហ្វូនកំពូលរបស់ Meizu ដែលបានប្រកាសចេញចុងក្រោយបំផុតក្នុងឆ្នាំ 2021 គឺ Meizu 18 Series ហើយបច្ចុប្បន្ននេះ Meizu ត្រូវបានគេរាយការណ៍ថា នឹងមានការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនក្នុងពេលឆាប់ៗនេះ គឺ Meizu 20 និង 20 Pro។
Article image
បើតាមប្រភពទម្លាយព័ត៌មានមួយចំនួនបាននិយាយថា Meizu 20 Pro នឹងមានការបំពាក់នូវបច្ចេកវិទ្យាអេក្រង់ E6 LTPO-AMOLED Display កម្រិត 10-bit color ជាមួយកម្រិតបង្ហាញ 1440px និងមានល្បឿន refresh rate 120Hz។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានកាមេរ៉ាមេខាងក្រោយទំហំ 50MP ភ្ជាប់ជាមួយ IOS ហើយនិងមានថ្មទំហំ 5,000mAh ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 80W Wired Charging និង 50W Wireless Charging។ Meizu 20 Pro ក៏នឹងបំពាក់បន្ទះឈីប Qualcomm Snapdragon 8 Gen 2 ភ្ជាប់ដោយរ៉េមទំហំ 12GB រួមនិងម៉េមូរីទំហំ 512GB និងដំណើរការដោយ Android 13 ចេញពីប្រអប់ទៀតផង។ បើតាមប្រភពចុងក្រោយបង្ហើបតាម Meizu 20 Seriesនឹងមកដល់ផ្លូវការណ៍នៅក្នុងខែនិទាឃរដូវ ឆ្នាំនេះ៕