ស្វែងរកពួកយើង:

Meizu 21 Note បង្ហាញខ្លួនជាផ្លូវការជាមួយអេក្រង់ 6.78-អ៊ីង 8T LTPO OLED និងដាក់លក់ជាមួយតម្លៃ 360 ដុល្លារ

ដោយ

Koun Jab Luffy

17 ឧសភា 2024 11:01 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីដើមឆ្នាំ ក្រុមហ៊ុន Meizu បានចេញមកបញ្ជាក់ច្បាស់ហើយថា ខ្លួនបានបិទបញ្ចប់នូវអាជីវកម្មស្មាតហ្វូនរបស់ខ្លួនហើយ ដោយងាកមកផ្តោតតែទៅលើអាជីវកម្ម AI ប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ អ្វីៗក៏មានការប្រែប្រួលហើយ ដោយនៅពេលនេះ ក្រុមហ៊ុននេះ បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីបន្ថែមទៀតរបស់ Meizu 21 series។ ស្មាតហ្វូនេះ មានឈ្មោះថា Meizu 21 Note។
ស្មាតហ្វូន Meizu 21 Note ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយនូវអេក្រង់ទំហំ 6.78-អ៊ីង ដែលជាប្រភេទកញ្ចក់ 8T LTPO OLED បង្ហាញចេញបានកម្រិត FHD+ resolution ល្បឿន 1-144Hz refresh rate និងមានកម្រិតពន្លឺ 5,000 nits peak brightness។ នៅលើអេក្រង់នេះ គឺមានការឌីស្សាញរន្ធមួយគ្រាប់ និងមានការញាត់នូវកាមេរ៉ាមុខ ដែលមានទំហំដល់ទៅ 16MP ហើយអ្វីដែលពិសេសនោះ គឺអេក្រង់ស្មាតហ្វូននេះ ថែមទាំងមានការគាំទ្រនូវប្រព័ន្ធស្កែនម្រាមដៃ ultrasonic fingerprint នៅលើអអេក្រង់ទៀតផង។
Article image
ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50MP ប្រើប្រាស់នូវសិនស័រ 1/1.56 អ៊ីង និងមានកម្រិត f/1.7 aperture ដែលមានការទ្រទ្រង់នូវមុខងារ OIS ទៀតផង។ សម្រាប់មួយគ្រាប់ទៀត មានទំហំ 13MP ultrawide។
Article image
ស្មាតហ្វូន Meizu 21 Note ដំណើរការនៅលើស្បែកមុខកម្មវិធី Flyme AIOS ដែលមានការនាំមកជាមួយនូវមុខងារ generative AI សម្រាប់ប្រើប្រាស់នៅលើការ call screening, real-time translation និង appointment bookings ទៀតផង។ បច្ចេកវិទ្យា AI របស់ Meizu នេះ ក៏មានការបំពាក់នូវមុខងារ circle to search, document summaries ហើយនិងអាចធ្វើការបកប្រែទៅលើសារសម្លេង និងសារអក្សរផងងដែរ។ បន្ថែមពីនេះនៅលើស្មាតហ្វូននេះ ក៏មានការតម្លើងមកនូវកម្មវិធី Flyme Link ដែលមាចធ្វើការភ្ជាប់ជាមួយរថតយន្ត cars របស់ Geely និង Polestar, Zeekr ហើយនិង Lynk & Co ទៀតផង។
Article image
Meizu 21 Note មានថ្មទំហំ 5,500mAh គាំទ្រដោយកម្លាំងសាក 65W wired charging ហើយនិងមានបច្ចេកវិទ្យា IP65 សម្រាប់ជួយការពាតជម្រាបទឹក និងធូលី បានទៀតផង។ Meizu 21 Note បង្ហាញវត្តមានជាមួយនិងជម្រើសពណ៌ ខ្មៅ និងពណ៌ស ហើយនិងមានតម្លៃ CNY 2,599 ($360) សម្រាប់ស្មាតហ្វូនដែលមានទំហំ 16GB/256GB ខណៈដែលទំហំ 512GB មានតម្លៃ CNY 2,799 ($388)។ ស្មាតហ្វូននេះ នឹងបើកលក់ជាផ្លូវការនៅលើទីផ្សារចិននៅថ្ងៃទី 20 ខែឧសភានេះ។
Meizu 21 Note បង្ហាញខ្លួនជាផ្លូវការជាមួយអេក្រង់ 6.78-អ៊ីង 8T LTPO OLED និងដាក់លក់ជាមួយតម្លៃ 360 ដុល្លារ