ស្វែងរកពួកយើង:

Meizu 21 Pro នឹងបំពាក់បន្ទះឈីប Snapdragon 8 Gen 3 និងមានរ៉េមទំហំ 16GB

ដោយ

Koun Jab Luffy

28 កុម្ភៈ 2024 10:03 ព្រឹក

អាន 2 នាទី

Article image
Meizu 21 Pro ទំនងជាកំពូលស្មាតហ្វូនចុងក្រោយរបស់ Meizu។ ហើយបើតាមប្រភពរបាយការណ៍ចុងក្រោយនេះបានបញ្ជាក់ថា Meizu 21 Pro នឹងបំពាក់មកជាមួយកំពូលឈីបជំនាន់ចុងក្រោយរបស់ Qualcomm គឺ Snapdragon 8 Gen 3 មានភ្ជាប់មកជាមួយរ៉េមទំហំ 16GB និងប្រើប្រាស់សែនស័រកាមេរ៉ាគោលទំហំ 1-inch ជាសែនស័រជំនាន់ចុងក្រោយរបស់ OmniVision ស៊េរី OV50H Sensor ទំហំ 50MP។
ជាមួយគ្នានេះ Meizu ក៏បានបញ្ជាក់រួចហើយថា 21 Pro នឹងបំពាក់នូវប្រព័ន្ធសែនស័រស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ដែលមានផ្ទៃធំបំផុតហៅថា mTouch Max។ ហើយបើយោងទៅលើការទម្លាយព័ត៌មានចេញពីគណនី Digital Chat Station បានឲ្យដឹងថា Meizu 21 Pro នឹងមានបំពាក់មកជាមួយនូវសែនស័រ telephoto ជាមួយ Periscope lens។ ចំពោះផ្ទៃអេក្រង់ខាងមុខរបស់ Meizu 21 Pro នឹងគាំទ្រល្បឿន refresh rate 144Hz ជាមួយការឌីស្សាញអេក្រង់ឲ្យមានគែម bezel តូចស្តើងបំផុត ជាមួយរន្ធទំលុះត្រង់កណ្តាលថ្ងាសមួយគ្រាប់សម្រាប់ផ្ទុកលែនកាមេរ៉ាសែលហ្វី។
Article image
កំពូលស្មាតហ្វូនជំនាន់ថ្មីចុងក្រោយរបស់ Meizu នេះ នឹងមានថ្មទំហំធំដល់ 5,000mAh ជាមួយការគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 80W Wired និង 50W Wireless Fast Charging។ កាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិ Meizu បាននិយាយថា ក្រុមហ៊ុនលោកកំពុងដកខ្លួនចេញពីអាជីវកម្មស្មាតហ្វូន ដោយសារតែការឌីស្សាញឧបករណ៍កាន់តែមានភាពស្រដៀងគ្នា ហើយ Meizu 21 Pro ហាក់ដូចជាស្រដៀងទៅនឹងស្មាតហ្វូនលំដាប់កំពូលៗក្រុមហ៊ុនដទៃទៀតដែរ។
សម្រាប់ប្រព័ន្ធប្រតិបត្តិការវិញ ត្រូវបានគេដឹងថា Meizu 21 Pro នឹងដំឡើងមកជាមួយប្រតិបត្តិការ Flyme ជំនាន់ថ្មីចុងក្រោយ ដែលធ្វើការកែតម្រូវថ្មីយ៉ាងពិសេសដោយក្រុមការងារ Flyme Team ដែលកំពុងធ្វើការលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ AI៕