ស្វែងរកពួកយើង:

Meizu 21x ត្រូវគេទម្លាយថា ស្ថិតក្នុងការអភិវឌ្ឍហើយ ខណៈពេលដែលព័ត៌មានលម្អិតជាច្រើនក៏ត្រូវគេទម្លាយចេញផងដែរ!

ដោយ

Koun Jab Luffy

16 មីនា 2024 10:34 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Meizu ទើបតែប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Meizu 21 Pro នៅក្នុងប្រទេសចិន ដែលនេះ គឺជាម៉ូដែលប្រណិតមានការរបស់ខ្លួនបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេបញ្ជាក់ថា គឺជាម៉ូដែលចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ ដែលនឹងមានវត្តមាននៅលើទីផ្សារ បន្ទាបពីក្រុមហ៊ុននេះ ប្រកាសថា ខ្លួននឹងបិទអាជីវកម្មវស្មាតហ្វូនរបស់ខ្លួន។ យ៉ាងណាមិញ យោងតាមការបែកធ្លាយមួយចេញពីអ្នកទម្លាយ Digital Chat Station នៅពេលនេះ គឺមានការបញ្ជាក់ជាថ្មីថា ក្រុមហ៊ុន Meizu បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនថ្មីមួយទៀត ដែលមានភាពខ្លាំងក្លាផងដែរ។
នៅក្នុងព័ត៌មានខាងលើនេះ ក៏មានការបង្ហាញនូវរូបភាព Screenshot មួយ ដែលមានការបញ្ជាក់អំពីថាមពលថ្ម ដែលមានលេខកូដ BA468 ហើយនឹងទទួលបាននូវការអនុម័តចេញពីស្ថាប័ន 3C របស់ចិន ផងដែរ។ សម្រាប់កូដនេះ ត្រូវបានគេរំពឹងថា អាចនឹងមានថាមពលថ្មទំហំ 5,400mAh ឬ  5,500mAh នៅលើទីផ្សារ។ នៅក្នុងបញ្ជីនៃ 3C នេះ អ្នកទម្លាយ Digital Chat Station បានបង្ហោះនៅលើ Weibo ដោយថែមទាំងមានការបញ្ជាក់ពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនថ្មីនេះទៀតផង ប៉ុន្តែមិនមានឈ្មោះរបស់វានោះទេ។ ស្មាតហ្វូននេះអាចនឹងក្លាយជាម៉ូឌែលថ្មីនៃស្មាតហ្វូន Meizu។
Article image
មួយវិញទៀត បើមើលទៅលើការបង្ហោះរបស់ Digital Chat Station នៅលើ Weibo ក្រុមហ៊ុន Meizu កំពុងតែធ្វើការអភិវឌ្ឍទៅលើស្មាតហ្វូនថ្មីដែលបំពាក់នូវបន្ទះឈីប midrange Snapdragon AI ។ អ្នកទម្លាយរូបនេះ បានបន្តនិយាយថា ស្មាតហ្វូននេះ មានអេក្រង់រាបស្មើជាមួយនឹងថាមពលថ្ម 5,400mAh (rated) និង 5,500mAh (typical)។
Article image
ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់នូវ UP2033 power adapter ដែលទ្រទ្រង់នូវកម្លាំងសាកថ្ម 66W fast charging ផងដែរ។ បន្ទះឈីបនៅលើស្មាតហ្វូននេះអាចជា Snapdragon 7+ Gen 3 SoC ។ អ្នកលេងនៅលើអ៊ីនធឺណិតមួយចំនួន បាននិយាយថា ម៉ូដែលនេះ គឺអាចជាស្មាតហ្វូន Meizu 21x នៅក្នុងទីផ្សាររបស់ចិន៕
Meizu 21x ត្រូវគេទម្លាយថា ស្ថិតក្នុងការអភិវឌ្ឍហើយ ខណៈពេលដែលព័ត៌មានលម្អិតជាច្រើនក៏ត្រូវគេទម្លាយចេញផងដែរ!