
នៅថ្ងៃនេះ ក្រុមហ៊ុន Meizu បានចាប់ដៃជាមួយនិងក្រុមហ៊ុនផលិតរថយន្ត Geely Galaxy ប្រកាសចេញនូវស្មាតហ្វូនម៉ូដែលពិសេសទៅលើស្មាតហ្វូន Meizu 21។ ស្មាតហ្វូនថ្មីនេះ មានការឌីស្សាញចេញជាមួយជម្រើសពណ៌ប្រផេះ និងពណ៌ខៀវ ដែលជាពណ៌របស់ Geely Galaxy App Auto Mall និងមានតម្លៃ 3,999 យ៉ន់ ប្រហែល 615 ដុល្លារទៅលើស្មាតហ្វូនទំហំ 12GB+256GB។
ស្មាតហ្វូនម៉ូដែលពិសេសនេះ គឺមានការរចនាចេញដោយផ្តោតទៅលើរូបភាពរបស់ម៉ាកសញ្ញា Geely Galaxy brand។ សម្រាប់ជ្រុងខាងស្តាំ គឺមានពណ៌ប្រផេះដែលសភាពគ្រើមៗ និងជ្រុងមួយទៀតឌីស្សាញពីកញ្ចក់ រំលេចនូវឡូហ្កូរបស់ Meizu និង Geely Galaxy។
សម្រាប់លក្ខណៈសម្បត្តិនៅលើស្មាតហ្វូនម៉ូដែលពិសេសនេះ ត្រូវបានគេមើលឃើញថា គឺមានការប្រើប្រាស់ដូចគ្នាជាមួយនិងស្មាតហ្វូនម៉ូដែលស្តង់ដាររបស់ស្មាតហ្វូន Meizu 21 អញ្ចឹងដែរ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.55-អ៊ីង OLED FHD+ ល្បឿន 120Hz refresh rate និងមានកែមអេក្រង់ស្តើងត្រឹមតែ 1.74mm។ ស្មាតហ្វូន Meizu 21 ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 និងរ៉េម LPDDR5x RAM ហើយនិងអង្គចងចាំ UFS 4.0។ ក្រុមហ៊ុននេះនៅតែបន្តប្រើប្រាស់នូវបន្ទះត្រជាក់ 37345 mm² vapor chamber cooling system ដដែល។

ស្មាតហ្វូននេះមានកាមេរ៉ាទំហំ 200-megapixel Samsung S5KHP3 main sensor មានមុខងារ OIS និងមួយគ្រាប់ទៀតទំហំ 12-megapixel Samsung S5K3L6 ultrawide lens និងគ្រាប់ចុងក្រោយមានទំហំ 5-Megapixel Samsung S5K5E9 depth sensor។ សម្រាប់កាមេរ៉ាមុខមានទំហំ 32-Megapixel Samsung S5KJD1 front-facing camera។ ស្មាតហ្វូននេះមានថ្មទំហំ 4,800mAh និងមានកម្លាំងសាក 80W ហើយនិងរត់នៅលើ Android 14 ផ្អែកលើ Flyme 10.5។ នៅលើកាមេរ៉ាក្រោយក៏មាន Aicy smart RGB-LED ring ហើយនិង ប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ IR blaster និង dual speakers ហើយនិង IP54-rated chassis ផងដែរ។
