ស្វែងរកពួកយើង:

Mercedes-Benz CLA Hybrid ស៊េរីឆ្នាំ 2026 ថ្មី ប្រើប្រាស់ម៉ាស៊ីនក្រុមហ៊ុន Geely កម្លាំង 208 HP និង កម្លាំងរមួល 380 NM

ដោយ

ជុំ ប៉េងលីន

11 មេសា 2026 08:24 ព្រឹក

អាន 2 នាទី

Mercedes-Benz CLA Hybrid ស៊េរីឆ្នាំ 2026 ថ្មី ប្រើប្រាស់ម៉ាស៊ីនក្រុមហ៊ុន Geely កម្លាំង 208 HP និង កម្លាំងរមួល 380 NM
Article image
Mercedes-Benz CLA Hybrid ស៊េរីឆ្នាំ 2026 ថ្មី គឺជាឡានប្រណិតថ្មីមួយទៀត ដែលត្រូវបានគេមើលឃើញថា ទើបតែបានបង្ហាញខ្លួនជាផ្លូវការណ៌សម្រាប់ទីផ្សារបរទេស ដោយម៉ូដែលនេះ គឺមិនបានប្រើម៉ាស៊ីនពីក្រុមហ៊ុន Mercedes ទៀតនោះទេ ដោយប្តូរមកប្រើប្រាស់ម៉ាស៊ីនរបស់ក្រុមហ៊ុនចិនជំនួសវិញ។

តាមការបញ្ជាក់ក្នុងប្រភពខាងលើនេះ បានអោយដឹងថា ឡាន Mercedes-Benz CLA 220 Hybrid ថ្មីនេះ គឺមានការបំពាក់ម៉ាស៊ីនចំណុះ 1.5L Turbo ទំហំ 4 ស៊ីឡាំង ដែលផលិតនៅក្នុងប្រទេសចិន ដោយក្រុមហ៊ុនចិន Geely ដែលមានសមត្ថភាពអាចបង្កើតកម្លាំងបាន 208 HP និង កម្លាំងរមួល 380 NM ដោយអនុញ្ញាតឲ្យវាអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេល 7.1 វិនាទី ហើយមានល្បឿន Top Speed 209 KM/H។ នៅក្នុងនោះក៏មានបំពាក់កញ្ចប់អាគុយលីចូម 48 វ៉ុល ទំហំ 1.3 kWh ដែលអាចឲ្យវាដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ដល់ល្បឿន 96 KM/H។

Article image
ទៅលើការឌីស្សាញរូបរាងនៅលើឡាន Mercedes-Benz CLA 220 Hybrid នេះ គឺនៅតែជាឡានដែលមានបំពាក់ Option ទំនើបច្រើនដដែល ក្នុងនោះមានដូចជា ដំបូលកញ្ចក់មួយផ្ទាំងធំ Panoramic Glass Roof, អេក្រង់ខ្នាតយក្ស Mercedes-Benz Superscreen ដោយក្នុងនោះមាន កុងទ័រឌីជីថល ទំហំ 10.25 អ៊ីញ, អេក្រង់កម្សាន្ត ទំហំ 14 អ៊ីញ និង អេក្រង់សម្រាប់អ្នកដំណើរខាងមុខ ទំហំ 14 អ៊ីញ ផងដែរ។ មិនតែប៉ុណ្ណោះ CLA 220 Hybrid ក៏បានបំពាក់នូវដៃចង្កូតរចនាថ្មី ដំបូងគេបង្អស់ដែរ នៅក្នុងត្រកូល CLA។ ទោះបីជាយ៉ាងណាក៏ដោយ លក្ខណៈពិសេស និង Option ទំនើបៗមួយចំនួនទៀត គឺមិនត្រូវបានផ្លាស់ប្តូរនោះទេ៕
Mercedes-Benz CLA Hybrid ស៊េរីឆ្នាំ 2026 ថ្មី ប្រើប្រាស់ម៉ាស៊ីនក្រុមហ៊ុន Geely កម្លាំង 208 HP និង កម្លាំងរមួល 380 NM