ស្វែងរកពួកយើង:

Mercedes GLB 2026 ឌីស្សាញថ្មី អាប់ដេតកាន់តែទំនើប និងមានរូបរាងធំទូលាយជាងមុន!

ដោយ

Koun Jab Luffy

16 ធ្នូ 2025 08:24 ព្រឹក

អាន 2 នាទី

Article image
នេះគឺជាឡាន Mercedes GLB ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ ដោយមកលើកនេះមានទាំងជម្រើស 5 កៅអី និង 7 កៅអី ប៉ុន្តែលែងមានជម្រើស ប្រភេទម៉ាស៊ីនសាំងសុទ្ធហើយ គឺមានតែអគ្គិសនីសុទ្ធ និង Hybrid ប៉ុណ្ណោះ។ ចំពោះប្រភេទអគ្គិសនីសុទ្ធ Mercedes GLB ចែកចេញជា 2 ប្រភេទ។
សម្រាប់ម៉ូដែលទី 1 ឡាន GLB 250+ ប្រើបច្ចេកវិទ្យា EQ Technology ដោយបំពាក់កញ្ចប់អាគុយទំហំ 85 kWh ដំណើរការដោយម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 (RWD) មានកម្លាំង 268 HP អាចរត់ពីកុងទ័រ 0-100 KM/H ប្រើពេល 7.4 វិនាទី ហើយមានចម្ងាយបើកបរសរុប 630 KM នៅពេលសាកភ្លើងពេញម្តង។ ទី 2 GLB 350 4Matic ប្រើបច្ចេកវិទ្យា EQ Technology ដំណើរការដោយម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 (AWD) មានកម្លាំង 349 HP អាចរត់ពីកុងទ័រ 0-100 KM/H ប្រើពេល 5.5 វិនាទី ហើយមានចម្ងាយបើកបរសរុប 615 KM នៅពេលសាកភ្លើងពេញម្តង។
Article image
បើនិយាយពីរូបរាងវិញ Mercedes GLB ឆ្នាំ 2026 ទទួលបានការឌីហ្សាញថ្មី ជាពិសេសមានបំពាក់អំពូល Daytime Running Light រចនាចេញជារូបផ្កាយ និង ស្តុបក្រោយ LED ទ្រវែង យ៉ាងទាក់ទាញ។ GLB ក៏ទទួលបានការអាប់ដេតលើទំហំដែរ ដោយមានប្រវែងតួខ្លួន 4.73m និង ទទឹង 1.86m ហើយមានកម្ពស់ 1.68m និងគម្លាតពីកង់មុខទៅកង់ក្រោយ 2.88m។
Article image
អ្វីដែលជាការអាប់ដេតធំបំផុតមួយទៀតនោះ គឺកាប៊ីនខាងក្នុង ជាពិសេសគឺការបំពាក់អេក្រង់ Mercedes Superscreen ចំនួន 3 ផ្ទាំង ទំហំ 10.25 អ៊ីញជាកុងទ័រឌីជីថល, 14 អ៊ីញ ជាអេក្រង់កម្សាន្តផ្នែកកណ្តាល និង 14 អ៊ីញ ជាអេក្រង់កម្សាន្តសម្រាប់អ្នកដំណើរខាងមុខ។ សូមបញ្ជាក់ឲ្យដឹងដែរថា Mercedes GLB ស៊េរីឆ្នាំ 2026 ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ $68,000 ដល់ $72,000 នៅលើទីផ្សារបរទេស៕
Mercedes GLB 2026 ឌីស្សាញថ្មី អាប់ដេតកាន់តែទំនើប និងមានរូបរាងធំទូលាយជាងមុន!