ស្វែងរកពួកយើង:

Mercedes S-Class 2027 អាប់ដែតថ្មីកាន់តែប្រណីត ហើយថែមជម្រើសម៉ាស៊ីន V8 ទៀតផង

ដោយ

ជុំ ប៉េងលីន

07 មេសា 2026 12:16 ថ្ងៃត្រង់

អាន 2 នាទី

Article image
 
នេះគឺរថយន្ត Mercedes S-Class ស៊េរីឆ្នាំ 2027 ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការណ៌សម្រាប់ទីផ្សារបរទេស ដោយទទួលបានការអាប់ដេតកាន់តែប្រណីត ជាងមុនទៅទៀត។ រថយន្តលំដាប់អភិជនជំនាន់ថ្មីនេះ មានការអាប់ដែតខ្លាំងមែនទែន រាប់ចាប់ពីកាងមុខ, កាងចំហៀង, យ៉ាន់កង់ទំហំ 21 អ៊ីងថ្មី, ដៃចង្កូតរចនារាងអក្សរ D និង អាប់ដេតកាប៊ីនខាងក្នុងយ៉ាងចាស់ដៃតែម្តង។

ទៅលើការឌីស្សាញខាងក្នុង គឺមានរៀបចំជាពិសេសសម្រាប់អ្នកប្រើប្រាស់ដែលរួមមានដូចជា ការបំពាក់កុងទ័រឌីជីថល ទំហំ 12.3 អ៊ីង, អេក្រង់កម្សាន្ត ទំហំ 14.4 អ៊ីង, អេក្រង់សម្រាប់អ្នកដំណើរ ទំហំ 12.3 អ៊ីង, កន្លែងសាកថ្មទូរសព្ទឥតខ្សែចំនួន 2 និង កន្លែងដាក់កែវទឹក មានភ្លើងបំភ្លឺ ទៀតផង។

Article image
រឹតតែពិសេសទៅទៀតនោះ នៅលើ Mercedes S-Class 2027 មានការបំពាក់ប្រព័ន្ធ MBUX Virtual Assistant ដែលមានជំនួយការ AI ពឹងផ្អែកពី ChatGPT4o និង Microsoft Bing Search ដើម្បីសម្រួលដល់អ្នកបើកបរ ផងដែរ អមដោយ Speaker ប្រភេទ 4D សរុបដល់ 39 គ្រាប់ និង អេក្រង់កម្សាន្តផ្នែកខាងក្រោយ ទំហំ 13.1 អ៊ីង ទៀតផង។

Mercedes S-Class ឆ្នាំ 2027 ផ្តល់ជម្រើសម៉ាស៊ីនជាច្រើន រួមទាំងម៉ាស៊ីន V8 ផងដែរ៖
Article image
ទី 1 ម៉ាស៊ីន Mild-Hybrid ចំណុះ 4.0L Twin-turbo V8 មានកម្លាំង 530 HP និង កម្លាំងរមួល 750 NM
ទី 2 ម៉ាស៊ីនសាំង ចំណុះ 3.0L ទំហំ 6 ស៊ីឡាំង មានកម្លាំង 376 HP និង កម្លាំង 443 HP
ទី 3 ម៉ាស៊ីនម៉ាស៊ូត ចំណុះ 3.0L ទំហំ 6 ស៊ីឡាំង មានកម្លាំង 309 HP និង កម្លាំង 362 HP
ទី 4 ម៉ាស៊ីន Plug-in Hybrid ចំណុះ 3.0L ទំហំ 6 ស៊ីឡាំង ប្រើម៉ូទ័រអគ្គិសនី 1 និង កញ្ចប់អាគុយទំហំ 22 kWh មានកម្លាំងសរុប 429 HP និង កម្លាំងរមួល 680 NM ហើយអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ បានចម្ងាយ 118 KM និង
ទី 5 ម៉ាស៊ីន Plug-in Hybrid ចំណុះ 3.0L ទំហំ 6 ស៊ីឡាំង ប្រើម៉ូទ័រអគ្គិសនី 1 មានកម្លាំងសរុប 577 HP និង កម្លាំងរមួល 750 NM ហើយអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ បានចម្ងាយ 103 KM

Article image
គួរឲ្យដឹងថា សម្រាប់ស៊េរីឆ្នាំ 2027 នេះ S-Class ទទួលបានការអាប់ដេតថ្មីច្រើនជាង 50% ជាពិសេសនោះគឺ បានបំពាក់ប៉ាណាមុខធំជាងមុន 20% ហើយអាចបញ្ចេញភ្លើងភ្លឺទៀតផង អមដោយសំណុំចង្កៀងមុខ និងស្តុបក្រោយថ្មី ផងដែរ៕
Mercedes S-Class 2027 អាប់ដែតថ្មីកាន់តែប្រណីត ហើយថែមជម្រើសម៉ាស៊ីន V8 ទៀតផង