
កាលពីឆ្នាំមុននេះ Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបាននឹងកំពុងតែធ្វើការនៅលើ XR Experience ដែលមានការសហការជាមួយនឹងក្រុមហ៊ុន Google និង Qualcomm។ ដូចការគ្រោងទុកកាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Samsung បានប្រកាសចេញនូវឧបករណ៍ XR Headset ដំបូងបំផុតរបស់ខ្លួន ហើយកូដរបស់ឧបករណ៍នេះគឺ ‘Project Moohan' ។ នៅពេលនេះ មុនការប្រកាសបង្ហាញនូវ AR Glasses របស់ក្រុមហ៊ុន Samsung នោះ ក្រុមហ៊ុន Meta ក៏មានគម្រោងនៅក្នុងការ upgrade ទៅលើ Ray-Ban Smart Glasses របស់ខ្លួនផងដែរ។
សម្រាប់ Ray-Ban Smart Glasses បច្ចុប្បន្នរបស់ក្រុមហ៊ុន Meta គឺមិនមានអេក្រង់នោះទេ។ គ្រប់យ៉ាងនៅលើវ៉ែនតានេះ ត្រូវធ្វើតាមរយៈការបញ្ជាដោយសំឡេង និងកាយវិការ។ យ៉ាងណាមិញ តាមការបញ្ជាក់ចេញពីរបាយការណ៍មួយរបស់ Financial Times ក្រុមហ៊ុន Meta មានគម្រោងក្នុងការបំពាក់នូវជំនាន់ថ្មី Ray-Ban Smart Glasses ជាមួយនឹងអេក្រង់។ សម្រាប់ Smart Glasses នេះ នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ។ អ្វីដែលពិសេសនោះ សម្រាប់ Ray-Ban Smart Glasses ជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងឆមាសទី 2 ឆ្នាំ 2025 នេះ។ ហើយអេក្រង់នេះ នឹងប្រើប្រាស់សម្រាប់ notifications និង response ចេញពីក្រុមហ៊ុន Meta AI។

សូមជំរាបថា កាលពីប៉ុន្មានខែមុននេះ ក្រុមហ៊ុន Meta ក៏បានបង្ហាញនូវ prototype smart glasses ជាមួយនឹងអេក្រង់។ គម្រោងនេះហៅថា ‘Project Orion' ដែល smart glasses ទាំងនេះ បំពាក់នូវ projector display ដែលបង្ហាញនូវ Content នៅក្នុង field of view របស់អ្នកប្រើប្រាស់ផងដែរ។ យ៉ាងណាមិញ បច្ចេកវិទ្យានេះ គឺមានតម្លៃថ្លៃខ្ពស់ពេកក្នុងការប្រកាសនៅក្នុងពេលនេះ។ របាយការណ៍ដដែលនេះ បន្តថា ក្រុមហ៊ុន Meta អាចនឹងនាំយកនូវ advanced version កម្រិតខ្ពស់នៃ display technology សម្រាប់ Project Orion នេះ។

តាមគម្រោងរបស់ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញនូវ XR headset ដំបូងបំផុតរបស់ខ្លួននៅក្នុងឆមាសទី ២ ឆ្នាំ 2025 នេះអមជាមួយឹនង smart AR glasses ផងដែរ។ ពេលនេះ ក្រុមហ៊ុន Apple, Meta និង Samsung គឺស្ថិតនៅក្នុងទីផ្សារ XR glasses និង Headset ហើយក៏នឹងមានការពង្រឹងបន្ថែមទៀតទៅលើឧបករណ៍ទាំងនេះនៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀត៕
