ស្វែងរកពួកយើង:

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ

Koun Jab Luffy

24 មករា 2026 01:20 រសៀល

អាន 2 នាទី

Article image
នេះគឺជាឡាន MG Hector ស៊េរីឆ្នាំ 2026 ថ្មី ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារប្រទេសឥណ្ឌា ដោយមានតម្លៃចាប់ពីខ្ទង់ $13,000 ដល់ $21,000 ប៉ុណ្ណោះ។ MG Hector ឆ្នាំ 2026 ផ្តល់ជម្រើសម៉ាស៊ីនចំនួន 2 ប្រភេទ ដោយជម្រើសទី 1 ម៉ាស៊ីនសាំង ចំណុះ 1.5L Turbo ទំហំ 4 ស៊ីឡាំង មានកម្លាំង 141 HP និង កម្លាំងរមួល 250 NM ដំណើរការដោយប្រអប់លេខដៃ 6 វគ្គ ឬ ប្រអប់លេខអូតូ CVT និងប្រព័ន្ធបើកបរប៉ុង 1 (FWD) និងជម្រើសទី 2 ម៉ាស៊ីនម៉ាស៊ូត ចំណុះ 2.0L Turbo ទំហំ 4 ស៊ីឡាំង ​​មានកម្លាំង 168 HP និង កម្លាំងរមួល 350 NM។
បើនិយាយពីការឌីហ្សាញវិញ ឡាន MG Hector ឆ្នាំ 2026 ទទួលបានការអាប់ដេតធំបំផុតនៅផ្នែកខាងមុខ ជាពិសេសនោះគឺ ប៉ាណាមុខរចនាថ្មី អមដោយសំណុំចង្កៀងមុខ LED រចនាបែបទាន់សម័យ និង ស្តុបក្រោយ LED ទ្រវែងលាតពេញផ្នែកខាងក្រោយ ផងដែរ។ អ្វីដែលជាចំណុចអាប់ដេតធំបំផុតនោះ គឺកាប៊ីនខាងក្នុង ដែលសម្បូរដោយ Option ទំនើបៗច្រើន ដូចជា អេក្រង់ Touchscreen ទំហំ 14 អ៉ីញ ដំណើរការជាមួយមុខងារ i-Swipe Touch Gesture Control ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ គ្រប់គ្រងទៅលើប្រព័ន្ធម៉ាស៊ីនត្រជាក់, តន្រ្តី និង សំឡេង ដោយប្រើកាយវិការដៃ។
Article image
បន្ថែមពីនេះ នៅលើរថយន្តនេះ ក៏មានបំពាក់កុងទ័រឌីជីថល ទំហំ 7 អ៉ីញ, កៅអីមានមុខងាខ្យល់ត្រជាក់, ប្រព័ន្ធភ្លើងឌីម Ambient Lighting, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ, ដំបូលកញ្ចក់ Panoramic Sunroof, ឃ្លុបក្រោយអូតូ ក៏ដូចជា ប្រព័ន្ធជំនួយការបើកបរ Level 2 ADAS ទៀតផង៕
Article image
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ