សម្ព័ន្ធក្រុមហ៊ុនផលិតរថយន្ត SAIC បានធ្វើការប្រកាសចេញឡានអគ្គិសនីប្រភេទ Compact SUV ស៊េរីថ្មីចុងក្រោយម៉ូដែល MG 4X ជាផ្លូវការណ៍នៅទីផ្សារប្រទេសចិន។ MG 4X ត្រូវបានផលិតឡើងដោយប្រើប្រាស់ស្ថាបត្យកម្មរថយន្តអគ្គិសនីសុទ្ធ “Nebula” របស់ SAIC ដែលត្រូវបានរួមបញ្ចូលគ្នានឹងប្រព័ន្ធបច្ចេកវិទ្យាទំនើបឆ្លាតវៃ និងអនុភាពថាមពលខ្លាំង “Performance” ជាមួយនឹងប្រព័ន្ធបត់កង់ក្រោយតាមការកាច់ចង្កូត “rear-wheel-steering” និងប្រព័ន្ធប៊ូមដំណើរការឯករាជ្យ “five-link independent rear suspension”។
MG 4X ស៊េរីថ្មីមានជម្រើសចំនួន 4 ម៉ូដែលផ្សេងគ្នា ក្នុងម៉ូដែល 510 Liquid-Solid State Free Edition មានតម្លៃខ្ទង់ $13,600, 510 Liquid-Solid State Smart Edition មានតម្លៃខ្ទង់ $15,100, 610 Free Edition មានតម្លៃខ្ទង់ $14,700 និងម៉ូដែល 610 Smart Edition មានតម្លៃខ្ទង់ $17,200។ MG 4X នៅតែរក្សាទម្រង់ក្នុងការរចនារូបខាងខាងក្រៅរបស់គ្រួសារ MG 4 Family ដូចជាមានម៉ាណាមុខបិទជិត រំលេចជាមួយបន្ទាត់ភ្លើង LED daytime running light អូសកាត់ពីចំហៀងម្ខាងទៅម្ខាង និងមានស្លាកសញ្ញា MG នៅកណ្តាល។ រថយន្ត Compact SUV ស៊េរីថ្មីនេះមានតួរខ្លួនប្រវែង 4,500mm/ ទទឹង 1,849mm/ កំពស់ 1,621mm និងគន្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,735mm។
ផ្នែកកាប៊ីនត្រូវបានរចនាឡើងដោយប្រើប្រាស់ទម្រង់ wrap-around luxury layout ដែលមានដំឡើងមកជាមួយអេក្រង់បង្ហាញព័ត៌មានទំហំ 10.25-inch និងអេក្រង់កម្សាន្តទំហំ 15.6-inch ប្រភេទ Floating touchscreen។ ប្រព័ន្ធដំណើរការក្នុងកាប៊ីនរបស់ MG 4X គាំទ្រដោយបច្ចេកវិទ្យាឆ្លាតវៃ Doubao large language model, មុខងារបញ្ជាការប្រើប្រាស់ដោយសំឡេងកម្រិត four-zone voice interaction, មុខងារភ្ជាប់ទំនាក់ទំនងជាមួយស្មាតហ្វូនដែលមានដូចជា CarPlay, HiCar, Carlink, និង Oppo smart ecosystem ជាដើម។
សម្រាប់អនុភាពប្រព័ន្ធដំណើរការវិញ MG 4X មានពីរជម្រើស គឺជម្រើសប្រើម៉ូទ័រអគ្គិសនីកម្លាំង 125kW (168hp) និងកម្លាំង 150kW (201hp)។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ មានកញ្ចប់ទំហំ 53.9kWh ប្រភេទថ្ម manganese-based lithium-ion liquid-solid state battery របស់ក្រុមហ៊ុន Qingtao សាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 510km (CLTC) ឬថ្មទំហំ 64.2kWh lithium iron phosphate (LFP) របស់ក្រុមហ៊ុន CATL សាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 610km (CLTC)។
នៅលើម៉ូដែល MG 4X Free Edition Series មានភ្ជាប់មកជាមួយបន្ទះឈីប Horizon Robotics Journey J3, សែនស័រកាមេរ៉ា 5 គ្រាប់, Ultrasonic radar 8 គ្រាប់ និងគាំទ្រប្រព័ន្ធជំនួយការសុវត្ថិភាពបើកបរកម្រិត L2-level assisted driving។ ចំនែកនៅលើម៉ូដែល Smart Edition Series មានភ្ជាប់មកជាមួយបន្ទះឈីបកម្រិតខ្ពស់ Horizon Robotics Journey J6E, មានសែនស័រឆ្លាតវៃ 21 គ្រាប់ ក្នុងនោះរួមមាន សែនស័រកាមេរ៉ា 6 គ្រាប, ultrasonic radars 12 គ្រាប់ និង millimeter-wave radars 3 គ្រាប់ ដែលជាជំនួយដល់ប្រព័ន្ធសុវត្ថិភាពបើកបរកម្រិត L2+ level ដែលមានមុខងារជំនួយបើកបរលើផ្លូវល្បឿនលឿន “high-speed pilot assistance” និងប្រព័ន្ធជំនួយការចូលចំណតដ៏ឆ្លាតវៃ “full-scene intelligent parking”៕




