ស្វែងរកពួកយើង:

MG Motor ចេញឡាន MG4 ស៊េរីថ្មី មានតម្លៃ 1 ម៉ឺនដុល្លារ ត្រៀមប្រជែងទីផ្សារ

ដោយ

Koun Jab Luffy

06 សីហា 2025 10:32 ព្រឹក

អាន 2 នាទី

Article image
MG Motor ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ SAIC Motor នៅថ្ងៃនេះ បានប្រកាសដាក់អោយមានការលក់មុនទៅលើឡានស៊េរីថ្មីរបស់ MG4 ដែលជាប្រភេទ compact hatchback នៅលើទីផ្សារប្រទេសចិនហើយដោយម៉ូដែលថ្មីនេះ គឺមានតម្លៃធូរថ្លៃខ្លាំងមែនទែនសម្រាប់ការប្រកួតប្រជែងនៅលើទីផ្សារឡានអគ្គិសនីដ៏ធំជាងគេនៅលើពិភពលោកមួយនេះ។
ឡាន All New MG4 ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់លក់នៅក្នុងតម្លៃត្រឹមតែ 73,800 យ៉ន់ ដែលប្រហាក់ប្រហែល $10,270 ប៉ុណ្ណោះ គឺធូរជាងម៉ូដែលមុនមានតម្លៃ មានតម្លៃ 139,800 យ៉ន់ ដែលស្មើរនឹង 47.21%។ សម្រាប់វត្តមានម៉ូដែលថ្មីនេះ គឺនឹងមានការដាក់អោយប្រើប្រាស់នូវអាគុយប្រភេទ semi-solid-state batteries។
Article image
តាមការបញ្ជាក់ខាងលើនេះបានអោយដឹងថា MG4 ថ្មី ដែលនឹងមានដាក់មុននេះ គឺមាន 4 ជម្រើស មានតម្លៃចាប់ពី 73,800 យ៉ន់, 81,800 យ៉ន់, 90,800 យ៉ន់ និង 105,800 យ៉ន់។ សម្រាប់ 3 ម៉ូដែលមានតម្លៃធូជាងគេ គឺមានការបំពាក់នូវអាគុយទំហំ 42.8-kWh lithium iron phosphate (LFP) អាចរត់បានចម្ងាយ 437km តាមស្តង់ដារ CLTC និងមួយម៉ូដែលទៀតមានការបំពាក់នូវអាគុយ 53.9-kWh LFP battery pack អាចរត់បានចម្ងាយ 530km ជាមួយនិងស្តងដារ CLTC ដូចគ្នា។
Article image
ឡាន MG4 ថ្មីនេះ គឺមានការប្រើប្រាស់នូវប្រព័ន្ធអគ្គិសនី E3 pure electric architecture របស់ក្រុមហ៊ុន SAIC និងមានប្រវែង 4,395mm, កំពស់ 1,842mm និងទទឹង 1,551mm ហើយនឹងគម្លាតកង់មុខក្រោយប្រវែង 2,750mm។ នៅលើឡានថ្មីនេះមានការប្រើប្រាស់នូវម៉ូទ័រអគ្គិសនីមួយ មានកម្លាំង 120kW និងមានកម្លាំងរមួល 250Nm ហើយអាចនឹងរត់បានជាមួយល្បឿនលឿនបំផុត 160 km/h។ MG បានបញ្ជាក់ថា ឡានអគ្គីសនី MG4 EV គឺអាចដំណើរការជាមួយនិងប្រព័ន្ធប្រតិបត្តិការ Oppo, Huawei និង Apple ហើយនឹងអាចអាប់ដែតមុខងារផ្សេងៗតាមរយៈស្មាតហ្វូនរបស់ទាំងនេះបាន។
Article image