ស្វែងរកពួកយើង:

MG4 Anxin Edition ប្រើប្រាស់អាគុយ Liquid-Solid State ដំបូងគេលើពិភពលោក ផ្តើមចែកចាយនៅប្រទេសចិនហើយ

ដោយ

Koun Jab Luffy

22 ធ្នូ 2025 09:31 ព្រឹក

អាន 2 នាទី

Article image
កាលពីថ្ងៃទី 18 ខែធ្នូនេះ ក្រុមហ៊ុន MG បានចេញមកប្រកាសថា ឡានអគ្គិសនី MG4 Anxin Edition ដែលប្រើប្រាស់អាគុយ Liquid-Solid State ដំបូងគេនៅលើពិភពលោក ចាប់ផ្តើមចែកចាយនៅប្រទេសចិនហើយ។ ឡានអគ្គិសនីសាកពេញម្តងអាចបើកបរបានចម្ងាយ 530km តាមស្តង់ដារ CLTC range ហើយនិងមានការគាំទ្រជាមួយនិងឆ្នាំងសាក 2C fast charging ទៀតផង។
សូមជំរាបថា The All-New MG4 ថ្មីនេះ គឺបានបង្ហាញខ្លួនជាលើកដំបូងកាលពីខែសីហានៅក្នុងព្រឹត្តិការណ៌តាំងបង្ហាញឡាន Chengdu Motor Show ហើយនិងមានការដាក់លក់ជាមួយនិងតម្លៃចាប់ពី 68,800 យ៉ន់ (9,800 ដុល្លារ)។ ប៉ុន្តែសម្រាប់ Anxin Edition នេះ គឺមានតម្លៃខ្ពស់ជាងគេនៅក្នុងចំណោម 5 ម៉ូដែល គឺមានតម្លៃ 102,800 យ៉ន់ ដែលប្រហែលជា 14,600 ដុល្លារ។
Article image
ទៅលើសមត្ថភាពរបស់ឡានអគ្គិសនីថ្មីនេះ គឺប្រើប្រាស់ម៉ូទ័រមុខកម្លាំង 120 kW (161 សេះ) និងមានកម្លាំងរមួល 250 Nm គាំទ្រដោយអាគុយជំនាន់ថ្មី Lithium-ion Liquid-Solid State កម្លាំងpaired with 53.95 kWh។ សម្រាប់ការជិះចម្ងាយ 100km ឡានអគ្គិសនីថ្មីនេះ ស៊ីអាគុយ 11.9 kWh ហើយនិងអាចសាកពី 30% ទៅ 80% តាមរយៈឆ្នាំងសាក 2C fast charging ប្រើពេលត្រឹមតែ 21 នាទីប៉ុណ្ណោះ។ ឡាននេះបើកបានជាមួយល្បឿនលឿនបំផុត 160 km/h ហើយនឹងអាចបង្កើតល្បឿនពី 0 ទៅ 50 km/h ស៊ីពេលត្រឹមតែ 3 វិនាទីប៉ុណ្ណោះ។
Article image
The all-new MG4 មានតួខ្លួនប្រវែង 4395mm ទទឹង 1842mm និងកំពស់ 1551mm ខណៈដែលគម្លាំតកង់មុខក្រោយប្រវែង 2750mm ហើយនិងមានជម្រើស 6 ពណ៌ រួមមានដូចជា ពណ៌ស្វាយ ពណ៌បៃតង ពណ៌ស ពណ៌ក្រហម ពណ៌ប្រផេះ និងពណ៌ខៀវ។
Article image
ចំពោះផ្នែកខាងក្នុងវិញ គឺមានការប្រើប្រាស់នូវអេក្រង់កម្សាន្តទំហំ 15.6 អ៊ីង 2.5K នៅចំកណ្តាល គាំទ្រដោយឈីប Qualcomm Snapdragon 8155 និងអេក្រង់ឌីជីថល LCD មួយទៀតនៅក្រោយដៃចង្កូត។ សម្រាប់ជំនួយការបើកបរវិញ ឡានេះមានកាមេរ៉ា 5 គ្រាប់ និងសិនស័រ Ultrasonic Radars 12 គ្រាប់។
Article image
MG4 Anxin Edition ប្រើប្រាស់អាគុយ Liquid-Solid State ដំបូងគេលើពិភពលោក ផ្តើមចែកចាយនៅប្រទេសចិនហើយ