ស្វែងរកពួកយើង:

Ming Chi-Kuo បញ្ជាក់ថា iPhone 17 Slim នឹងមានកាមេរ៉ាក្រោយតែមួយគ្រាប់ទេ ហើយនិងប្រើបន្ទះឈីប A19 Bionic

ដោយ

Koun Jab Luffy

25 កក្កដា 2024 02:10 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Apple ត្រូវបានរបាយការណ៍ជាច្រើននិយាយថា នឹងបញ្ឈប់ការផលិត iPhone ម៉ូដែល Plus នៅឆ្នាំ 2025 ដោយជំនួសមកវិញនូវម៉ូដែលថ្មីហៅថា Slim ឬ iPhone 17 Slim។ iPhone ម៉ូដែលថ្មី Slim នេះ គឺត្រូវបានគេសន្និដ្ឋានបានថា នឹងមានការឌីស្សាញឡើងជាមួយកម្រាស់ស្តើងស្លីម ដូចនឹង iPad Pro ស៊េរីថ្មីឆ្នាំ 2024 ដែរ។
ហើយនៅក្នុងថ្ងៃនេះដែរ លោក Ming Chi-Kuo ដែលជាកំពូលអ្នកវិភាគការវិវត្តន៍នៃផលិតផល iDevices របស់ Apple បានចេញមកបញ្ជាក់ពីហេតុផលដែល Apple ត្រូវធ្វើការជំនូសម៉ូដែល iPhone ថ្មីជាមួយនឹងម៉ូដែល Plus នៅឆ្នាំក្រោយ។ លោក Kuo បានបញ្ជាក់ដូចនេះថា ដោយសារតែ iPhone ម៉ូដែល Plus គឺមានការនាំចេញតិចតួចបំផុត គឺប្រមាណ 5% ទៅ 10% ប៉ុណ្ណោះនៃការនាំចេញ iPhone សរុប ដែលជាហេតុធ្វើឲ្យ Apple ប្តូរយុទ្ធសាស្ត្រថ្មីក្នុងការផ្លាស់ប្តូរម៉ូដែលនេះចេញពីខ្សែសង្វាក់ iPhone របស់ខ្លួន។ ដូច្នេះ នៅឆ្នាំក្រោយ (2025) គឺនឹងមានម៉ូដែល iPhone 17, iPhone 17 Pro, iPhone 17 Pro Max និង iPhone 17 Slim។
ជាមួយគ្នានេះលោក Ming Chi-Kuo បានគូសបញ្ជាក់បន្ថែមទៀតផង iPhone 17 Slim នឹងបំពាក់បន្ទះអេក្រង់ទំហំ 6.6-inch គាំទ្រកម្រិតបង្ហាញ 1260x2740px, ប្រើបន្ទះឈីប A19 Bionic ខណៈម៉ូដែល iPhone 17 Pro និង 17 Pro Max នឹងប្រើបន្ទះឈីប A19 Pro។ ហើយទៅលើអេក្រង់ គឺប្រើប្រាស់បន្ទះអេក្រង់ Dynamic Island ដូចៗ iPhone បច្ចុប្បន្ននេះដែរ។ iPhone 17 Slim នឹងមានតួរផលិតដោយលោហៈធាតុ Titanium Alloy ដែលមានតម្លៃធូរថ្លៃជាងតួរ Titanium ដែលប្រើនៅលើ iPhone 17 Pro និង 17 Pro Max។ iPhone ម៉ូដែលថ្មីនេះ ក៏នឹងប្រើនូវបន្ទះឈីបសេវា 5G ដែលអភិវឌ្ឍន៍ផលិតដោយ Apple ផ្ទាល់ថែមទៀតផង។
Article image
លោក Kuo ក៏បានបញ្ជាក់ថា iPhone 17 Slim គឺនឹងបំពាក់នូវលែនកាមេរ៉ាក្រោយតែមួយគ្រាប់ប៉ុណ្ណោះ។ លោកបានបន្ថែមថា Apple នឹងធ្វើការផ្តោតទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ iPhone 17 Slim ជាជាងគុណសម្បត្តិនៃ Hardware ដែលត្រូវប្រើនៅលើម៉ូដែលថ្មីនេះ។ មានការព្យាករណ៍ទុកថា iPhone 17 Slim អាចនឹងបង្កើនចំនួនការលក់បានដល់ 15% នៃការលក់ iPhone សរុប ឬលក់បានច្រើនជាង 2 ឬ 3 ដង ធៀបនឹង iPhone ម៉ូដែល Plus ដែលវាបានជំនូស៕
Ming Chi-Kuo បញ្ជាក់ថា iPhone 17 Slim នឹងមានកាមេរ៉ាក្រោយតែមួយគ្រាប់ទេ ហើយនិងប្រើបន្ទះឈីប A19 Bionic