ស្វែងរកពួកយើង:

Ming-Chi Kuo បាននិយាយថា មានតែ iPhone 17 Pro Max មួយប៉ុណ្ណោះ ដែលមានរ៉េម 12GB

ដោយ

Koun Jab Luffy

30 សីហា 2024 08:08 ព្រឹក

អាន 2 នាទី

Article image
កាលពីម្សិលមិញនេះ មានពាក្យចចាមអារ៉ាមថា ស្មាតហ្វូនជំនាន់ថ្មី iPhone 17 Series គឺអាចនឹងមានរ៉េម ទំហំ 12GB ដែលផ្ទុយពីគ្រួសាររបស់ iPhone 16 Series ដែលជានឹងមានវត្តមាននៅលើទីផ្សារនាពេលខាងមុខនេះ គឺមានការបំពាក់នូវរ៉េមទំហំ 8GB។ នៅថ្ងៃនេះយោងតាមការទម្លាយរបស់លោក Ming-Chi Kuo ដែលជាអ្នកវិភាគប្រចាំនៅក្រុមហ៊ុន TF International Securities Analyst បានចេញមកបញ្ជាក់ច្បាស់ហើយ។
បើតាមការបញ្ជាក់ពីអ្នកទម្លាយរូបនេះបន្តថា នៅក្នុងចំណោម iPhone 17 Series គឺមានតែ iPhone 17 Pro Max មួយប៉ុណ្ណោះដែលមានរ៉េម 12GB។ សម្រាប់ម៉ូដែល iPhone 17, iPhone 17 Pro និង iPhone 17 Slim នឹងមានការប្រើប្រាស់រ៉េមទំហំ 8GB ដូចគ្នាទៅនឹងម៉ូដែល iPhone SE ជំនាន់ថ្មីអញ្ចឹងដែរ។ ជាមួយនិងការបង្កើនរ៉េមទៅលើម៉ូដែលធំជាងគេ iPhone 17 Pro Max នេះ គឺក្រុមហ៊ុនទំនងជាចង់ធ្វើម៉ូដែលថ្មីនេះ មានដំណើរការរនៅលើ AI ដែលជាចំណុចទាក់ទាញសម្រាប់ការលក់ ក៏ដូចជាការប្រកួតប្រជែងនៅលើទីផ្សារ។
បន្ថែមពីនេះ នៅលើ iPhone 17 Pro Max នេះ ក៏នឹងមានការពង្រឹងបន្ថែមទៅលើប្រព័ន្ធ Cooling System ដែលមានការគាំទ្រដោយ Vapor Chamber Technology ជាមួយនិង Graphite Sheets ផងដែរ។ ចំពោះម៉ូដែល iPhone 17 ផ្សេងៗទៀត គឺមានការប្រើប្រាស់នូវ Graphite Sheets តែមួយប៉ុណ្ណោះ គឺដូចម៉ូដែលមុនៗអញ្ចឹង។
Article image
លោក Ming-Chi Kuo បាននិយាយថា សម្រាប់ម៉ូដែល Pro Max ថ្មីៗនេះ គឺមានការនាំចេញចំនួន 40% ក្នុងចំណោមស្មាតហ្វូន iPhone ដែលដាក់លក់នៅលើទីផ្សារ។ ដូច្នេះ ការរកចំណូលរបស់ក្រុមហ៊ុន Apple គឺមានការកើនឡើងខ្ពស់ ហើយនិងមានប្រាក់ចំណេញច្រើន។