ស្វែងរកពួកយើង:

Mitsubishi Delica Mini 2026 ត្រៀមបង្ហាញខ្លួនផ្លូវការណ៍នៅចុងឆ្នាំ 2025 ដើម្បីប្រជែងជាមួយ Nissan ROOX

ដោយ

Koun Jab Luffy

27 សីហា 2025 11:00 ថ្ងៃត្រង់

អាន 2 នាទី

Article image
ដើម្បីឆ្លើយតបនឹងវត្តមានរបស់ Nissan ROOX ស៊េរីថ្មីឆ្នាំ 2026 ដែលទើបបង្ហាញវត្តមាននៅទីផ្សាថរជប៉ុនថ្មីៗនេះ ក្រុមហ៊ុន Mitsubishi ក៏ត្រៀមបញ្ចេញរបស់ Kei Car ស៊េរីថ្មីរបស់ខ្លួនម៉ូដែល Delica Mini 2026 ផងដែរ។ Mitsubishi Delica Mini ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញរូបរាងកាន់តែប្រណិត បំពាក់នូវបច្ចេកវិទ្យាប្រើប្រាស់ទំនើបដ៏សម្បូរបែប និងមានទំហំធំទូលាយជាងជំនាន់ដែលចេញក្នុងឆ្នាំ 2023។
រថយន្ត Kei Car ស៊េរីថ្មីរបស់ Mitsubishi មួយនេះប្រើប្រាស់ម៉ាស៊ីនពីរជម្រើស គឺជម្រើសម៉ាស៊ីន 658cc three-cylinder engine អាចផលិតកម្លាំងបាន 51hp ជាមួយកម្លាំងរមួល 60Nm និង 658cc turbocharged ដែលអាចផលិតកម្លាំងបាន 53 hp និងកម្លាំងរមួល 100Nm។ ទាំងពីរជម្រើស គឺដំណើរការដោយប្រព័ន្ធប្រអប់លេខប្រភេទ CVT ដូចគ្នា។ ជាមួយគ្នានេះ Mitsubishi បាន Option Drive Mode ចូលទៅក្នុង Delica Mini 2026 របស់ខ្លួន ដើម្បីឲ្យការបើកបរកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងសន្សំសំចៃបានកាន់តែប្រសើរ ដែលមុខងារទាំងនោះរួមមាន Power, Eco, Normal, Gravel, និង Snow mode ជាដើម។
Article image
Mitsubishi Delica Mini ស៊េរីថ្មីឆ្នាំ 2026 មានជម្រើសម៉ូដែលបើកបរដោយប្រើប៉ុងពីរ (All-wheel-drive) និងប៉ុងមួយ (2-wheel-drive)។ ជាមួយគ្នានេះ Mitsubishi ក៏បានដាក់បញ្ចូលនូវប្រព័ន្ធជំនួយការបើកបរ Advanced Drive Assists ដែលមានដូចជាមុខងារ កំនត់ល្បឿនតាមរថយន្តខាងមុខ “adaptive cruise control” និងមុខងាររក្សារថយន្តនៅគន្លងបើកបរ “lane keep assist”  ជាដើម ។ នៅផ្នែកខាងក្នុងរបស់ Delica Mini 2026 ត្រូវបានរៀបចំឡើងយ៉ាងប្រណិត ភាពទំនើបទាន់សម័យ និងមានភាពទូលាយជាងមុន ដោយក្នុងនោះរួមមានអេក្រង់កម្សាន្តទំហំធំដល់ 12.3-inch និងអេក្រង់បង្ហាញព័ត៌មានប្រភេទ Digital LCD។
Article image
រថយន្ត Kei Car ស៊េរីថ្មីឆ្នាំ 2026 នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Japan Mobility Show ដែលត្រូវប្រារព្ធធ្វើឡើងនៅក្នុងខែតុលា ហើយការបង្ហាញនៅវត្តមានផ្លូវការណ៍នៅក្នុង Showroom របស់ Mitsubishi នៅទូទាំងប្រទេសជប៉ុន គឺអាចនៅចុងឆ្នាំ 2025 នេះ។ ចំនែកតម្លៃរបស់ Delica Mini 2026 នៅមិនទាន់ត្រូវបានគេបង្ហាញនៅឡើយទេក្នុងពេលនេះ៕