ស្វែងរកពួកយើង:

Mitsubishi Eclipse Cross SUV 2026 ឡានអគ្គិសនីសុទ្ធនឹងមានលក់នៅទីផ្សារអូស្ត្រាលីនាដើមឆ្នាំ 2026

ដោយ

Koun Jab Luffy

21 កញ្ញា 2025 01:12 រសៀល

អាន 2 នាទី

Article image
Mitsubishi Eclipse Cross ស៊េរីឆ្នាំ 2026 ដែលជាប្រភេទរថយន្តអគ្គិសនី mid-size SUV នឹងមានវត្តមាននៅទីផ្សារប្រទេស អូស្ត្រាលី ក្រោយក្រុមហ៊ុនបានបញ្ឈប់ការផលិត និងចែកចាយម៉ូដែលប្រើម៉ាស៊ីនសាំង និង Plug-in-hybrid សម្រាប់ទីផ្សារប្រទេសមួយនេះ។
Mitsubishi Eclipse Cross ស៊េរីឆ្នាំ 2026 ដែលបានបង្ហាញសម្រាប់ទីផ្សារអឺរ៉ុបនៅក្នុងសប្តាហ៍នេះ គឺជារថយន្តអគ្គិសនី (BEV) ដំបូងរបស់ Mitsubishi ដែលមានវត្តមាននៅក្រៅទីផ្សារប្រទេសជប៉ុន ដែលជាទីកន្លែងកំណើតរបស់ខ្លួន បើគិតចាប់តាំងពីការចេញលក់ជាសាកលនៃម៉ូដែល i-MiEV hatchback កាលពីឆ្នាំ 2010។
Article image
Mitsubishi Eclipse Cross ប្រភេទ “long-range”  បំពាក់កញ្ចប់ថ្មទំហំ 87kWh ជាប្រព័ន្ធបច្ចេកវិទ្យា Scenic E-Tech ខណៈម៉ូដែលផ្សេងមួយទៀតដែលជា “mid-range” ដែលត្រៀមចេញក្នុងឆ្នាំ 2026 គឺបំពាក់កញ្ចប់ថ្មទំហំ 60kWh។ ម៉ូដែល Eclipse Cross 2026 “long-range” អាចជិះបានចម្ងាយ 600km នៅពេលសាកភ្លើងពេញម្តង តាមការធ្វើតេស្តស្តង់ដារដោយ  European WLTP។
Article image
ចំពោះម៉ូដែល Eclipse Cross 2026 ដំណើរការដោយម៉ូទ័រអគ្គិសនីមួយ ឬ Front-wheel-drive មានកម្លាំង 160kW និងកម្លាំងរមួល 300Nm អាចជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km/h ប្រើពេលខ្ទង់ 8.4 វិនាទី ហើយអាចជាន់ល្បឿន Top-speed ដល់ 170km/h។ បន្ថែមពីនេះ Eclipse Cross EV 2026 ក៏គាំទ្រនូវប្រព័ន្ធសាកថ្មល្បឿនលឿន 150kWh DC Fast Charging ជាមួយនឹងរន្ធដោតប្រភេទ CC2 Socket។
Article image
Eclipse Cross EV 2026 មានបណ្តោយ 4,470mm/កម្ពស់ 1,860mm/កម្ពស់ 1,570mm និងគម្លាត កង់មុខទៅកង់ក្រោយ 2,785mm។ វាមានជម្រើសប្រើយ៉ាន់កង់ទំហំ 19-inch និង 20-inch ជាប្រភេទយ៉ាន់ Alloy។ នៅផ្នែកកាប៊ីន គឺមានបំពាក់អេក្រង់បង្ហាញព័ត៌មាន និងអេក្រង់កម្សាន្តទំហំ 12.3-inch ដូចគ្នា គាំទ្រមុខងារ Apple CarPlay និង Android Auto, មានកន្លែងសាកភ្លើងទូរស័ព្ទមិនប្រើខ្សែកម្លាំង 15W និងប្រព័ន្ធបំពងសំឡេង Harman Kardon audio កម្លាំង 410W ចំនួន 9 គ្រាប់។
Article image
Mitsubishi Eclipse Cross EV SUV ស៊េរីឆ្នាំ 2026 នឹងចាប់ផ្តើមផលិតនៅរោងចក្ររបស់ Renault ក្នុងប្រទេសបារាំង ដែលរោងចក្រនេះ ក៏នឹងត្រូវផលិតម៉ូដែល Renault Megane E-Tech សម្រាប់ទីផ្សារអូស្ត្រាលីផងដែរនៅចុងឆ្នាំ 2025 នេះ៕
Mitsubishi Eclipse Cross SUV 2026 ឡានអគ្គិសនីសុទ្ធនឹងមានលក់នៅទីផ្សារអូស្ត្រាលីនាដើមឆ្នាំ 2026