ក្រុមហ៊ុន Mitsubishi Australia បានត្រៀមធ្វើការប្រកាសចេញរថយន្ត Four-wheel-drive off-road SUV ស៊េរីថ្មីឆ្នាំ 2027 ម៉ូដែល Pajero សម្រាប់ទីផ្សារអូស្ត្រាលីនៅចុងឆ្នាំ 2026 នេះ។ បើតាមឯកសាររបស់រដា្ឋភិបាលអូស្ត្រាលីបានបង្ហាញថា Mitsubishi Pajero ស៊េរីឆ្នាំ 2027 នឹងមានជម្រើសម៉ូដែលដូចគ្នានឹងជំនាន់មុនរបស់វាដែរ ក្នុងនោះមាននូវម៉ូដែល Pajero GLX, GLS, Exceed, និង GSR ហើយក៏នឹងមានម៉ូដែល Sport មួយបន្ថែមទៀតផងដែរ។ បើតាមប្រភពព័ត៌មាន Mitsubishi Australia ក៏នឹងមានផ្តល់ជូននូវជម្រើសម៉ូដែលពិសេស ឬ Black Edition សម្រាប់ GSR ថែមទៀតផង។
Mitsubishi Pajero ឆ្នាំ 2027 អាចនឹងត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញផ្លូវការណ៍រវាងខែកញ្ញា និងខែវិច្ឆិកា ហើយនឹងមានការដាក់តាំងបង្ហាញនៅក្នុងបន្ទប់តាំងរថយន្តរបស់ក្រុមហ៊ុននៅក្នុងប្រទេសអូស្ត្រាលីនៅចុងឆ្នាំ 2026។ កាលពីខែមុន ក្រុមហ៊ុន Mitsubishi បានបញ្ជាក់ថា ផ្លាកឈ្មោះរថយន្ត Pajero នឹងវិលត្រឡប់មកវិញបន្ទាប់ពីផ្អាកអស់រយៈពេលជិតប្រាំឆ្នាំ ដែលឥឡូវនេះផ្អែកលើទីលើការប្រើប្រាស់តួរថយន្តប្រភេទ ladder-frame chassis របស់ម៉ូដែល Triton Ute ស្រដៀងគ្នាទៅនឹងរថយន្ត Pajero Sport ជំនាន់មុន។ Mitsubishi បានបញ្ជាក់ថា សម្រាប់ Pajero ជំនាន់ថ្មីឆ្នាំ2027 នឹងមានការអភិវឌ្ឍន៍ថ្មីផ្នែកកាប៊ីន រួមនឹងការប្រើប្រាស់ប្រព័ន្ធ Suspension ទាំងនៅផ្នែកខាងមុខ និងខាងក្រោយ បើធៀបនឹងម៉ូដែល Mitsubishi Triton។
រថយន្ត off-road SUV ជំនាន់ថ្មីរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ នឹងប្រើប្រាស់ស៊ីនចំណុះ 2.4-litre ប្រភេទ twin-turbocharged មាន 4-ស៊ីឡាំងអាចបង្កើតកម្លាំងបាន 150kW និងកម្លាំងរមួល 470N.m ដែលម៉ាស៊ីននេះ គឺដូចគ្នានឹងម៉ាស៊ីនដែលប្រើនៅលើម៉ូដែល Triton ute បច្ចុប្បន្ន។ សម្រាប់តម្លៃ និងព័ត៌មានលម្អិតរបស់ Mitsubishi Pajero ឆ្នាំ 2027 សម្រាប់ទីផ្សារអូស្ត្រាលី នឹងត្រូវលាតត្រដាងផ្លូវការណ៍នៅពេលរថយន្តនេះបង្ហាញខ្លួននៅបន្ទប់តាំងលក់របស់ក្រុមហ៊ុនក្នុងប្រទេសអូស្ត្រាលីនាចុងខែធ្នូ ឆ្នាំ 2026 ខាងមុខនេះ៕


