ស្វែងរកពួកយើង:

Mitsubishi Plug in Hybrid 2026 តម្លៃជាង 5 ម៉ឺនដុល្លារ បើកបរដោយអគ្គិសនីសុទ្ធបាន 103km មាន

ដោយ

Koun Jab Luffy

13 វិច្ឆិកា 2025 07:18 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុន Mitsubishi Motors Australia បានប្រកាសពីការមកដល់នៃរថយន្ត Plug-in-hybrid ស៊េរីថ្មីម៉ូដែល Outlander 2026 របស់ខ្លួននៅទីផ្សារប្រទេសអូស្ត្រាលី។ Mitsubishi Motors Australia បានហៅរថយន្តស៊េរីថ្មីនេះថា Model Year 2026 (MY26) Outlander PHEV។ តាមការបញ្ជាក់ពីក្រុមហ៊ុន Outlander PHEV 2026 គឺបំពាក់នូវកញ្ចប់ថ្ម Lithium Iron ទំហំ 22.7kWh ហើយការសាកភ្លើងមួយពេញអាចជិះបានចម្ងាយ 103km ដោយប្រើថាមពលអគ្គិសនីសុទ្ធ។ ទោះជាយ៉ាងណាបើតាមការធ្វើតេស្តដោយ WLTP Lab-Test Standard បានបញ្ជាក់ថា ឡានស៊េរីថ្មីឆ្នាំ 2026 នេះ អាចជិះដោយប្រើថាមពលអគ្គិសនីសុទ្ធបាន 86km នៅពេលសាកភ្លើងពេញម្តង។
Mitsubishi Outlander PHEV 2026 ត្រូវបានគេរំពឹងថា នឹងមានវត្តមានផ្លូវការណ៍នៅទីផ្សារអូស្ត្រាលីក្នុងខែមករា ឆ្នាំ 2026 បន្ទាប់ពីការដាក់តាំងបង្ហាញនៅក្នុងបន្ទប់តាំងបង្ហាញ Mitsubishi នៅក្នុងតំបន់នៅចុងឆ្នាំ 2025 នេះ។ បើតាមការបញ្ជាក់ពី Mitsubishi ក្នុងប្រទេសអូស្ត្រាលីបានឲ្យដឹងថា Outlander PHEV 2026 នឹងមានជម្រើសម៉ូដែល ES, Aspire, Exceed និង Exceed Tourer។ នៅលើម៉ូដែល Outlander PHEV ES 2026 នឹងមានបំពាក់នូវអេក្រង់កម្សាន្តប្រភេទ Touchscreen ទំហំ 12.3-inch, ឧបករណ៍បំពងសំឡេងម៉ាក Yamaha ចំនួន 8 គ្រាប់, មុខងារសេវាកម្ម Mitsubishi Connected Services, Driving Monitoring Camera រួមនឹងប្រព័ន្ធកាមេរ៉ា frameless auto-dimming rear-view mirror, និងកាមេរ៉ា 360 ដឺក្រេជាដើម។
Article image
ចំនែកម៉ូដែល Outlander Aspire វិញ គឺមានមកជាមួយការបំពាក់កៅអីចំនួន 7 (five-plus-two seats) រីម៉ូដែល Exceed និង Exceed Tourer នឹងមានរួមបញ្ចូលនូវមុខងារ កំដៅដៃចង្កូត heated steering wheel, មុខងាររក្សារថយន្តក្នុងគន្លងផ្លូវបើកបរ Lane-keep assist ក៏ដូចជាមុខងារចាប់សញ្ញាកកស្ទះចរាចរ Traffic jam assist ថែមទៀតផង។ ជាមួយគ្នានេះនៅលើម៉ូដែល Mitsubishi Outlander Exceed និង Exceed Tourer មានកៅអីខាងមុខជាប្រភេទកៅអីខ្យល់ កញ្ចក់មើលក្រោយជាប្រភេទកាមេរ៉ាឌីជីថល និងគម្របឈ្នាន់អាលុយមីញ៉ូម ជាមួយនឹងស្បែកពណ៌ខ្មៅ ឬពណ៌ប្រផេះសម្រាប់ម៉ូដែល Exceed និងស្បែកពាក់ក emi-aniline leather ពណ៌ 'brick brown' សម្រាប់ម៉ូដែល Exceed Tourer។
នៅលើម៉ូដែល Exceed Tourer មានបំពាក់នូវឧបករណ៍បំពងសំឡេងប្រភេទ Yamaha Ultimate audio system ចំនួន 12 គ្រាប់ រួមនឹងមុខងារពិសេសៗផ្តាច់មុខជាច្រើនទៀត។ យ៉ាងណាមិញសម្រាប់អនុភាពកម្លាំងរបស់ Mitsubishi Outlander PHEV 2026 មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់ព័ត៌មានលម្អិតនៅឡើយទេក្នុងពេលនេះ។
Article image
ខាងក្រោមនេះជាតម្លៃបឋមរបស់ Mitsubishi Outlander PHEV 2026 នៅពេលចេញលក់ក្នុងទីផ្សារអូស្ត្រាលី៖
-Outlander PHEV ES five-seat មានតម្លៃខ្ទង់ $57,290
-Outlander PHEV Aspire seven-seat មានតម្លៃខ្ទង់ $63,790
-Outlander PHEV Exceed seven-seat មានតម្លៃខ្ទង់ $69,290
-Outlander PHEV Exceed Tourer seven-seat មានតម្លៃខ្ទង់ $71,790។
Mitsubishi Plug in Hybrid 2026 តម្លៃជាង 5 ម៉ឺនដុល្លារ បើកបរដោយអគ្គិសនីសុទ្ធបាន 103km មាន