ស្វែងរកពួកយើង:

Moto Edge 50 Pro បំពាក់នូវបច្ចេកវិទ្យាសាក 125W TurboPower នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 9 ខែមេសា

ដោយ

Koun Jab Luffy

05 មេសា 2024 08:44 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Motorola ទើបតែប្រកាសជាផ្លូវការរបស់ស្មាតហ្វូន Motorola Edge 50 Pro នៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូននេះ គឺជាស្មាតហ្វូនថ្នាក់កណ្តាលកម្រិតខ្ពស់ ដែលមានលក្ខណៈសម្បត្តិ និងមុខងារជាច្រើន គួរអោយកត់សម្គាល់ដែលមើលទៅដូចអ្វីដែលយើងបានឃើញមាននៅលើស្មាតហ្វូនប្រភេទ Flagship ផងដែរ។ ស្មាតហ្វូន Edge Series ជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ មានអេក្រង់ទំហំ 6.7-អ៊ីង គែមកោង និងជាកញ្ចក់ pOLED គាំទ្រជាមួយនឹងកម្រិត 144Hz refresh rate, HDR10+ និងអាចបង្ហាញចេញបាន Full HD+ resolution ហើយនិងពន្លឺអេក្រង់ 2,000nits ថែមទៀតផង។
ស្មាតហ្វូន Moto Edge 50 Pro ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 7 Gen 3 SoC រ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB។ នៅលើស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,500mAh នៅលើស្មាតហ្វូន Edge 50 Pro និងបច្ចេកវិទ្យាសាកថ្មលឿន 125W TurboPower wired fast charging ក៏ដូចជា 50W wireless fast charging ផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 50-Megapixel និងមានការទ្រទ្រង់មុខងារទប់លំនឹង OIS (Optical Image Stabilization) ហើយនិងគ្រាប់ទីពីរមានទំហំ 10-Megapixel telephoto lens ដែល ទ្រទ្រង់នូវការហ៊្សូម 3x optical zoom ខណៈដែលគ្រាប់ទីបីមានទំហំ 13-Megapixel ultra wide angle lens មានមុខងារ macro និង depth sensor ទៀតផង។
Article image
ក្រុមហ៊ុន Motorola បានបញ្ជាក់ថា នៅលើកាមេរ៉ាគោលនេះ គឺមានប្រើប្រាស់នូវបច្ចេកវិទ្យា AI ដំបូងបំផុតរបស់ពិភពលោកដែលមានកម្រិត Pro Grade។ នៅលើស្មាតហ្វូននេះ ក៏មានបច្ចេកវិទ្យា IP68 សម្រាប់ការពារការជ្រាបទឹក និងធូលី ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ប្រព័ន្ធ Dual Stereo Speakers គាំទ្រជាមួយនឹង Dolby Atmos ហើយនិងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 14 OS ដែលនឹងអាចធ្វើការ upgrade បានដល់ទៅ Android 17 ថែមទៀតផង។
Article image
ស្មាតហ្វូន Motorola Edge 50 Pro របស់ក្រុមហ៊ុន Motorola នេះ មានតម្លៃចាប់ពី 31,999 INR សម្រាប់ទំហំ 8GB+256GB ។ ស្មាតហ្វូននេះទ្រទ្រង់នូវ 68W wired fast charging ។ សម្រាប់ 125W របស់ទំហំ  12GB+256GB មានតម្លៃ 35,999 INR។ ការលក់ដំបូងរបស់ស្មាតហ្វូននេះគឺចាប់ផ្តើមនៅថ្ងៃទី 9 ខែមេសានេះ នៅលើ Flipkart ។ ស្មាតហ្វូននេះ មានពណ៌  Black Beauty, Luxe Lavenderនិង Moonlight Pearl ។ ស្មាតហ្វូននេះ ក៏គ្រោងនឹងបង្ហាញខ្លួននៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបផងដែរ៕