
ថ្មីៗនេះ ក្រុមហ៊ុន Motorola បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Motorola Edge 50 Ultra របស់ខ្លួននៅលើទីផ្សារហើយ ដោយស្មាតហ្វូននេះមានខ្នងក្រោយពណ៌ឈើ ជាមួយនិងមានជម្រើសស្បែកពីរពណ៌ រួមមានដូចជា Forest Grey និង Peach Fuzz (Pantone’s Color of the Year 2024)។ ជាមួយនិងវត្តមានរបស់ Edge 50 Ultra គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 និងមានរ៉េម 12GB ឬ 16GB (LPDDR5X) ហើយបិងមានអង្គចងចាំទំហំ 512GB ឬ1TB (UFS 4.0)។
នៅលើស្មាតហ្វូននេះ គឺមានការអាប់ដែតខ្លាំងទៅលើកាមេរ៉ាគោល ដោយម៉ូដែលថ្មីនេះ គឺមានការប្រើសិនស័រទំហំ 50MP 1/1.3 អ៊ីង ទ្រទ្រង់ដោយកម្រិត 1.2µm pixels ហើយនិងមានការគាំទ្រដោយមុខងារទប់លំនឹង OIS និង omni-directional autofocus រួមទាំងឡែនកមរិត f/1.6 lens ថែមទៀតផង។ ជាមួយគ្នានេះនៅលើស្មាតហ្វូននេះ ក៏មានកាមេរ៉ាកម្រិត 3x ឡែន 72mm periscope ដែលគាំទ្រដោយសិនស័រ 64MP (0.7µm pixels) និងមានការប្រើនូវ f/2.4 aperture ផងដែរ។ សម្រាប់មួយគ្រាប់ទៀតមានទំហំ 50MP ultra wide (0.64µm pixels)។ ឡែននេះមាន f/2.0 lens និងអាចថតបានទំហំ 122° field of view ព្រមទាំងមានមុខងារ autofocus សម្រាប់ macro shots ទៀតផង។

ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 50MP (0.64µm) គាំទ្រនូវកម្រិត Aperture f/1.9 lens ជាមួយមុខងារ autofocus ផងដែរ។ នៅលើកាមេរ៉ាទាំង 3 គ្រាប់នេះ គឺមានសមត្ថភាពអាចផលិតវីដេអូវបាន 4K ល្បឿ 60fps។ នៅលើកាមេរ៉ាគោល ក៏ដូចជាកាមេរ៉ាមុខរបស់ស្មាតហ្វូននេះ គឺអាចថតវីដេអូ slow-mo modes កម្រិត 1080p ល្បឿន 120fps នៅលើកាមេរ៉ាមុខ និង 960fps នៅលើកាមេរ៉ាក្រោយ។ នៅលើកាមេរ៉ាស្មាតហ្វូននេះ ក៏មានការតម្លើងមកជាមួយនូវបច្ចេកវិទ្យា AI ផងដែរ។

Motorola Edge 50 Ultra មានអេក្រង់គែមកោងទំហំ 6.7 អ៊ីង P-OLED display បង្ហាញចេញបានទំហំ 2,712x1,220px នៅលើខ្នាត (20:9)។ អេក្រង់នេះ រត់បានល្បឿន 144Hz និងមានកម្រិតឆ្លើយតបអេក្រង់ 360Hz (gaming mode)។ បន្ទះអេក្រង់នេះមានកម្រិត 2,500nits និងមានការប្រើប្រាស់នូវ DC dimming ហើយនិងមានការគាំទ្រនូវកម្រិតពណ៌ 10-bit និង HDR10+ ព្រមទាំងអាចធ្វើការទស្សនានៅលើ HD streaming សម្រាប់ Netflix និង Amazon ទៀតផង។

ស្មាតហ្វូនថ្មីនេះ មានការការពារដោយស៊ុមជុំវិញពីអាលុយមីនីញ៉ូម និងកញ្ចក់ Gorilla Glass Victus ទាក់ផ្នែកខាងមុខ និងោផ្នែកខាងក្រោយរួមទាំង anti-fingerprint coating ផងដែរ។ នៅលើស្មាតហ្វូននេះថែមទាំងមានអាវក្រោះការពារទឹក និងធូលី IP68 ទៀតផង។ សម្រាប់ថាមពលថ្មនៅលើស្មាតហ្វូននេះ មានថ្មទំហំ 4,500mAh នឹងមានការគាំទ្រដោយកម្លាំងសាក 125W TurboPower charging និង 50W wireless។ ក្រុមហ៊ុន Motorola បញ្ជាក់ថា សាកត្រឹម 4 នាទី អាចប្រើបាន 1 ថ្ងៃពេញ។ Motorola Edge 50 Ultra ដាក់លក់នៅលើទីផ្សារអឺរ៉ុប នៅសប្តាហ៌ក្រោយនេះហើយ ដោយម៉ូដែលស្តង់ដារ គឺប្រហែល €1,000 យូរ៉ូ។ ស្មាតហ្វូននេះ ក៏នឹងមានលក់នៅលើទីផ្សារអាស៊ី ឡាទីន និងអូសេអានីផងដែរ។
