ស្វែងរកពួកយើង:

Moto G55 5G និង Moto G35 5G បង្ហាញខ្លួនជាមួយអេក្រង់ល្បឿន 120Hz និងកាមេរ៉ាគោលទំហំ 50MP

ដោយ

Koun Jab Luffy

30 សីហា 2024 12:13 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Motorola បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី 2 នៃត្រកូល G-Series ម៉ូដែល Moto G55 5G និង Moto G35 5G សម្រាប់ទីផ្សារសកលហើយ។ ស្មាតហ្វូនទាំងពីរនេះ គឺស្ថិតស្រឡាយស្មាតហ្វូនថ្នាក់កណ្តាលប៉ុន្តែសុទ្ធតែមានការបំពាក់នូវបច្ចេកវិទ្យា 5G និងមានតម្លៃសមរម្យនៅក្នុងប្រកួតប្រជែងនៅលើទីផ្សារ។
Moto G55 5G មានអេក្រង់ទំហំ 6.5-អ៊ីង IPS LCD មានសមត្ថភាពមអាចបង្ហាញចេញបានកម្រិត FHD+ ល្បឿន 120Hz refresh rate និងដំណើរការនៅលើបន្ទះឈីប Dimensity 7025 ហើយនិងមានជម្រើសរ៉េមចាប់ពីទំហំ 4GB/8GB/12GB និងអង្គចងចាំទំហំ 128GB/256GB។ ស្មាតហ្វូននេះបំពាក់នូវថាមពលថ្មទំហំ 5,000mAh និងមានកម្លាំងសាក 30W rapid charging support។
Article image
និយាយពីការថតរូបនៅលើស្មាតហ្វូន Moto G55 គឺមានកាមេរ៉ាមុខទំហំ 16-Megapixel និងកាមេរ៉ាក្រោយចំនួន 2 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50-Megapixel មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 8-Megapixel ultra-wide lens។ ស្មាតហ្វូននេះដាក់លក់នៅលើទីផ្សារអឺរ៉ុបជាមួយតម្លៃ €249 យូរ៉ូ និងមានពណ៌ Twilight Purple (vegan leather), Smoky Green (vegan leather) និង Forest Grey។
Article image
ក្រឡេកមកមើល Moto G35 5G គឺមានតម្លៃ €199 យូរ៉ូ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.72-អ៊ីង LCD panel បង្ហាញចេញបានកម្រិត HD+ ល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Unisoc T760 រ៉េមទំហំ 4GB  និងអង្គចងចាំទំហំ 128GB-256GB ព្រមទាំងមានថ្មទំហំ 5,000mAh គាំទ្រកម្លាំងសាក 18W charging support។ ស្មាតហ្វូន Moto G35 មានកាមេរ៉ាមុខទំហំ 16-Megapixel និងកាមេរ៉ាក្រោយទំហំ 50-Megapixel+8-Megapixel (ultrawide) ហើយនិងមានពណ៌ Leaf Green (vegan leather), Guava Red, និង Midnight Black។
Article image
ស្មាតហ្វូនទាំងពីរនេះ រត់នៅលើស្បែកមុខកម្មវិធី Hello UI រត់នៅលើ Android 14 និងមានការបំពាក់នូវប្រព័ន្ធឧបាល័រពីរគ្រាប់គាំទ្រដោយបច្ចេកវិទ្យាសម្លេង Dolby Atmos, 3.5mm headphone jack, microSD card slot និងប្រព័ន្ធស្កែនម្រាមដៃនៅចំហៀង រួមនិងប្រព័ន្ធការពារជម្រាបទឹក និងធូលីកម្រិត IP52-rated chassis ថែមទៀតផង។