ស្វែងរកពួកយើង:

Moto G85 5G ដំណើរជាមួយឈីប Snapdragon 6s Gen 3 អេក្រង់ 6.7″ FHD+ និងកាមេរ៉ា 50MP OIS ប្រកាសចេញនៅលើទីផ្សារអឺរ៉ុប

ដោយ

Koun Jab Luffy

26 មិថុនា 2024 10:23 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ Motorola បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Moto S50 Neo នៅលើទីផ្សារប្រទេសចិន ហើយម៉ូដែលនេះ ក៏នឹងមានការបង្ហាញចេញនៅលើទីផ្សារអឺរ៉ុបផងដែរ ប៉ុន្តែនឹងប្រើឈ្មោះថ្មីថា Moto G85។ ស្មាតហ្វូន Moto G85 គឺមានការឌីស្សាញរូបរាងមានកម្រ៉ាស់ស្តើង និងមានម៉ូឌូលកាមេរ៉ាផុសឡើងចេញពីតួ ក៏ដូចជាបច្ចេកការពារការជ្រាបទឹក និងធូលីកម្រិត IP54 rating ផងដែរ។ ស្មាតហ្វូននេះ មានអេក្រង់ 6.7-អ៊ីង គែមកោង pOLED screen និងបង្ហាញចេញបានកម្រិត FHD+ ល្បឿន 120Hz refresh rate ព្រមទាំងមានកម្រិតពន្លឺ 1,600 nits រួមជាមួយប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់នេះថែមទៀតផង។
Moto G85 មានកាមេរ៉ាក្រោយ 2 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP គាំទ្រដោយមុខងារទប់លំនឹង OIS ហើយនិងកាមេរ៉ាទីពីរទំហំ 8MP ultra-wide lens ដែលប្រើប្រាស់សម្រាប់ការថតរូប macro និង depth។ សម្រាប់កាមេរ៉ាមុខទំហំ 32MP។ សម្រាប់កម្លាំងម៉ាស៊ីនវិញ នៅលើស្មាតហ្វូន Moto G85 ដំណើរការនៅលើបន្ទះឈីប Snapdragon 6s Gen 3 រ៉េម 12GB និងមានអង្គចងចាំ 512GB។ សម្រាន់ថាមពលថ្ម គឺមានទំហំ 5,000mAh ហើយនិងមានកម្លាំងសាក 30W fast charging support។ ស្មាតហ្វូននេះរត់នៅលើ Android 14 OS ហើយនិងមានកាប់ដែតបានដល់ទៅ 4 ឆ្នាំ ទៅលើ OS។Moto G85 ដាក់លក់នៅទីផ្សារចក្រភពអង់គ្លេសជាមួយតម្លៃ £299.99។
Article image
ទាក់ទងនឹងព័ត៌មានថ្មីនេះ ក្រុមហ៊ុន Motorola ក៏មានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាននៅលើទីផ្សារប្រទេសចិនផងដែរ ដែលមានដូចជា Razr 50 និង Razr 50 Ultra។ ស្មាតហ្វូនជំនាន់ថ្មីទាំងនេះ ត្រូវបានគេរំពឹងថា នឹងមានការដាក់លក់នៅលើទីផ្សារសកលនាពេលឆាប់ៗនេះផងដែរ។ ស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានការប្រើប្រាស់ឈីប Dimensity 7300X សម្រាប់ម៉ូដែលស្តង់ដារ ខណៈដែល Ultra គឺមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8s Gen 3 SoC។
Article image
Moto G85 5G ដំណើរជាមួយឈីប Snapdragon 6s Gen 3 អេក្រង់ 6.7″ FHD+ និងកាមេរ៉ា 50MP OIS ប្រកាសចេញនៅលើទីផ្សារអឺរ៉ុប