ស្វែងរកពួកយើង:

Moto S50 បង្ហាញខ្លួនជាមួយកាមេរ៉ា 50MP អេក្រង់ល្បឿន 120Hz ហើយនិងបន្ទះឈីប Dimensity 7300

ដោយ

Koun Jab Luffy

06 កញ្ញា 2024 09:10 ព្រឹក

អាន 2 នាទី

Article image
កាលពីខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុន Motorola ទើបតែបានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Moto S50 Neo។ ហើយដូចអ្វីដែលបានសន្យានោះនៅថ្ងៃនេះ ក្រុមហ៊ុន Motorola បន្តបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Moto S50។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Moto S50 នេះ គឺមានការបំពាក់នូវបន្ទះឈីប Dimensity 7300 SoC គាំទ្រនូវប្រព័ន្ធប្រតិបត្តិការ Android 14 មានរ៉េមទំហំ 12GB ហើយនិងមានម៉េមូរីទំហំ 512GB។
ស្មាតហ្វូន Moto S50 នេះ មានអេក្រង់ទំហំ 6.36 អ៊ីង ល្បឿន 120Hz និងមានការប្រើប្រាស់នូវអេក្រង់ LTPO pOLED ដែលគាំទ្រជាមួយនឹងកម្រិតភាពច្បាស់ទំហំ 2670x1272 pixel នឹងមានការទ្រទ្រង់នូវ HDR10+ រួមនិងពន្លឺអេក្រង់ 3,000 nits។ នៅលើអេក្រង់នេះ មានរន្ធប្រហោង punch-hole មួយគ្រាប់នៅកណ្តាល ដែលមានការបំពាក់នូវកាមេរ៉ាទំហំមុខ 32MP selfie ហើយនិងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀតផង។
Article image
បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មី Moto S50 នេះ គឺមានកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50MP (Sony IMX896 មានមុខងារ OIS) និងគ្រាប់ទីពីរមានទំហំ 13MP ultrawide (123° FOV) ហើយនិងគ្រាប់ទីបីមានទំហំ 10MP telephoto (3x optical zoom, OIS)។ ស្មាតហ្វូនជំនាន់ថ្មី Moto S50 ថ្មីនេះ មានថាមពលថ្មទំហំ 4,310 mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 68W wired និងបច្ចេកវិទ្យសាកឥតខ្សែរ 15W wireless charging ផងដែរ។ ស្មាតហ្វូនថ្មីនេះ មានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលី IP68 ដែលជួយអោយស្មាតហ្វូននេះកាន់តែធន់ និងការប្រើប្រាស់ខ្លាំងថែមទៀត។
Article image
ស្មាតហ្វូន Moto S50 នេះ មានម៉េមូរី 2 ទំហំគឺ 12GB/256GB និង 12GB/512GB ដែលមានតម្លៃ CNY2,199 ($310/€280/INR26,000) និង CNY2,499 ($350/€320/INR29,550)។ ស្មាតហ្វូននេះ អាចរកទិញបាននៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុន Lenovo នៅក្នុងប្រទេសចិន៕