
ក្រុមហ៊ុន Motorola កំពុងតែត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនបត់បាន Razr 50 series នៅថ្ងៃទី 25 ខែមិថុនានេះហើយ។ ប៉ុន្តែមុននេះមានការទម្លាយថ្មីមួយនៅលើវិញ្ញាបនបត្រ FCC ដែលបញ្ជាក់ថា ក្រុមហ៊ុននេះ បាននឹងកំពុងតែផ្តោតទៅលើផលិតផលប្រភេទក្រុមមួយទៀតនៅក្នុងពេលនេះផងដែរ។ នៅលើបញ្ជីនេះ គឺមានការផ្តោតទៅលើឧបករណ៍តាមដានដែលមានឈ្មោះហៅថា Moto Tag ហើយក៏បានទម្លាយអំពីលក្ខណៈសម្បត្តិបច្ចេកទេសរបស់ Moto Tag ទៀតផង។
Moto Tag នេះ ត្រូវបានប្រភពខាងលើនេះបញ្ជាក់ថា គឺមានការទ្រទ្រង់នូវ Bluetooth LE connectivity ហើយក៏មានការប្រើប្រាស់នូវថាមពលថ្ម 3V battery (CR2032) ដែលមានភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ 210mAh ផងដែរ។ បើមើលទៅលើ ទៅលើថាមពល Apple AirTag វិញ ក៏មានថាមពលថ្ម CR2032 coin cell ដែរ ដោយអាយុកាលនៃការប្រើប្រាស់ថាមពលថ្មបានចាប់ពី 12 ទៅ 18 ខែ។ ឧបករណ៍តាមដានរបស់ក្រុមហ៊ុន Motorola នេះ មានលេខកូដ XT2445-1។ ខណៈពេលដែលបញ្ជីនេះ មិនទាន់បានទម្លាយព័ត៌មានច្រើនអំពីផលិតផលនេះ មានការបង្ហើបថា កាលបរិច្ឆេទនៃការប្រកាសបង្ហាញឧបករណ៍នេះគឺឆាប់ៗនេះ។

ក្រៅពីការបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ FCC និង SGS នេះ ក៏មានការបង្ហាញថា ឧបករណ៍ Moto Tag នេះ ក៏បាឆ្លងកាត់ នៅលើវិញ្ញាបនបត្រ TDRA certification platform របស់ UAE កាលពីដើមខែមុននេះរួចហើយ។ ប្រភពខាងលើនេះបន្តថា ឧបករណ៍តាមដាន (tracking) ថ្មីនេះ គឺមានថាមពលថ្មដូចទៅនឹង Apple AirTag ដូច្នេះយើងនឹងដឹងកាន់តែច្រើនអំពីរបៀបដែលក្រុមហ៊ុន Motorola គ្រប់គ្រងទៅលើប្រសិទ្ធិភាពថ្ម និងភាពជឿជាក់នៃការប្រើប្រាស់នូវឧបករណ៍ Moto Tag នេះ។ សូមជំរាបថា ក្រុមហ៊ុន Motorola បានប្រកាសចាប់ផ្តើមចូលទៅក្នុង tracking category តាំងពីឆ្នាំ 2017 មកម្លេះ៕
