ស្វែងរកពួកយើង:

Motorola ចេញម៉ូដែលថ្មីជាមួយនឹងពណ៌ Violet Indigo នឹងមានការដាំត្បូងគ្រីស្តាល់ Swarovski

ដោយ

ជុំ ប៉េងលីន

04 ឧសភា 2026 09:42 ព្រឹក

អាន 2 នាទី

Article image

ក្រុមហ៊ុន Motorola ទើបតែប្រកាសបង្ហាញនូវ Brilliant Collection របស់ស្មាតហ្វូន Motorola Signature ដែលមានការឌីស្សាញរូបរាងយ៉ាងប្រណិតជាមួយនឹងត្បូងគ្រីស្តាល់ Swarovski និងពណ៌ថ្មី Pantone ដ៏ស្រស់ស្អាត។ ក្រុមហ៊ុនក៏ប្រកាសចេញនូវកាសស្តាប់ Moto Buds 2 Plus ដែលមានការឌីស្សាញទម្រង់ដូចគ្នាផងដែរ។ ស្មាតហ្វូនថ្មីនេះ មានការប្រើប្រាស់នូវពណ៌ PANTONE Violet Indigo ដែលមានការបំផុសនៃការឌីស្សាញជាមួយនឹងសរសៃសូត្រ។

ក្រុមហ៊ុន Motorola បាននិយាយថា ការឌីស្សាញនេះ គឺមានការភ្ជាប់ជាមួយនឹងត្បូងគ្រីស្តាល់ Swarovski Crystals ចំនួន 20 គ្រាប់ដ៏ទាក់ទាញ។ ត្បូងគ្រីស្តាល់នេះ នឹងបញ្ចេញនូវពន្លឺភ្លឺព្រិចៗ នៅពេលដែលស្មាតហ្វូននេះផ្លាស់ទី។ វត្តមាននៃស្មាតហ្វូនថ្មីនេះ គឺជាផ្នែកមួយនៃស្មាតហ្វូនត្រកូល Motorola Collections ដែលជា limited Edition versions ដែលកាលពីពេលមុននេះ Swarovski crystal edition បង្ហាញខ្លួនកាលពីខែសីហា និងក្នុងព្រឹត្តិការណ៍ FIFA World Cup 26 Collection ។
Article image
ក្រុមហ៊ុន Motorola បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មនេះ ទទួលបាននូវចំណាត់ថ្នាក់កាមេរ៉ាល្អបំផុតនៅលើ DXOMARK ។ ស្មាតហ្វូននេះ មានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 5 Mobile។ ក្រុមហ៊ុនបន្ថែមថា ស្មាតហ្វូនថ្មីនេះ បានផលិតចេញពីលោហធាតុផលិតឡើងវិញដល់ទៅ 63% និង 100% ទៅលើអាលុយមីញ៉ូមដែលផលិតឡើងវិញ ហើយ សម្រាប់ផ្លាស្ទិកគឺមានការប្រើ ប្រាស់នូវផ្លាស្ទិកដែលផលិតឡើងវិញដល់ទៅ 65% ។

Article image
ស្មាតហ្វូននេះ ប្រើប្រាស់នូវបច្ចេកវិទ្យាថាមពលថ្ម Silicon-Carbon ដែលបានធ្វើអោយការឌីស្សាញស្មាតហ្វូនថ្មីនេះ មានកម្រាស់ស្តើងថែមទៀតផង។ បើមើលទៅលើភាពធន់នោះ ស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវស្តង់ដារ MIL-STD-810H military-grade ជាមួយនឹងបច្ចេកវិទ្យា IP68 / IP69 សម្រាប់ការពារការជ្រាបទឹក រួមនិងកញ្ចក់ Corning Gorilla Glass Victus 2 សម្រាប់ការពារថែមទៀតផង។ ស្មាតហ្វូន Motorola Signature និង Moto Buds 2 Plus Brilliant Collection នេះ នឹងបង្ហាញខ្លួននៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ នៅក្នុងចក្រភពអង់គ្លេស ស្មាតហ្វូននេះ មានតម្លៃប្រហែលជា £1,199 ឬ $1,616 ៕
Article image
Motorola ចេញម៉ូដែលថ្មីជាមួយនឹងពណ៌ Violet Indigo នឹងមានការដាំត្បូងគ្រីស្តាល់ Swarovski