
នៅថ្ងៃនេះ លោក Sergio Buniac ដែលជាអគ្គនាយករងផ្នែក Mobile Business របស់ក្រុមហ៊ុន Lenovo និងជាអគ្គនាយកក្រុមហ៊ុន Motorola បានចែករំលែកព័ត៌មានថ្មីនៃអាជីវកម្មស្មាតហ្វូនរបស់ខ្លួនហើយ។ លោកបានបង្ហាញនូវចំណាប់អារម្មណ៌ចង់អោយក្រុមហ៊ុន Motorola ឈរនៅលើ Top 3 នៅលើទីផ្សារទីផ្សារសកល ដោយមិនរាប់ចូលប្រទេសចិននោះទេ។ យោងតាមការបញ្ជាក់របស់លោក Buniac បានអោយដឹងថា មកដល់ពេលនេះ ក្រុមហ៊ុន Motorola នៅតែរក្សាតំណែងជាក្រុមហ៊ុននាំចេញស្មាតហ្វូនលំដាប់ Top3 នៅលើទីផ្សារអាមេរិកខាងជើង និងអាមេរិកឡាទីនដដែល។
ទាក់ទងនឹងរឿងនេះ ក្រុមហ៊ុននេះ ក៏មានការប្រកាសជាផ្លូវការនូវគម្រោងថ្មីមួយដែលមានឈ្មោះថា “Gladiator Project” ផងដែរ។ បើតាមការបញ្ជាក់នៅក្នុងគម្រោងនោះ បានអោយងដឹងថា ក្រុមហ៊ុនបានសម្រេចដាក់គោលដៅចំនួន 3 នៅក្នុងការពង្រីកទីផ្សាររបស់ខ្លួន។ ទីមួយ៖ ក្រុមហ៊ុន Motorola នឹងធ្វើការពង្រឹកអាជីវកម្មរបស់ខ្លួនកាន់តែខ្លាំងថែមទៀទទៅកាន់ទីផ្សារខាងក្រៅតំបន់អាមេរិកខាងជើង និងអាមេរិកខាងត្បូង។ ការធ្វើបែបនេះ គឺបញ្ជាក់ពីយុទ្ធសាស្រ្តថ្មីរបស់ក្រុមហ៊ុនដើម្បីជួយទប់ស្កាត់នូវការធ្លាក់ចុះកន្លងមក។
ទីពីរ៖ ក្រុមហ៊ុន នឹងមានការផ្តោតកាន់តែខ្លាំងទៅលើវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីៗដូចជា Razr series និងEdge series ហើយនិងមានការចាប់ដៃគូរបន្ថែមទៀតជាមួយនិងក្រុមហ៊ុនធំៗមួយចំនួនដូចជា Pantone និង Bose ជាដើម។ មួយទៀតគឺដាក់គោលដៅទៅលើយុវជនក្មេងៗ Gen Z (ភាគច្រើនស្រីៗ) ក៏ដូចជាអតិថិជន B2B ផងដែរ។ សម្រាប់យុទ្ធមួយទៀត គឺបានកែលំអរ និងធ្វើអោយក្រុមហ៊ុននេះទទួលបាននូវលទ្ធផលល្អរួចមកហើយ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Motorola កាលពីឆ្នាំមុននេះ បាននាំចេញស្មាតហ្វូន Moto Razr 40 មានការកើងឡើង 5 ដង ប្រៀបធៀបជាមួយនិងជំនាន់មុនៗ។ កាលពីឆ្នាំ 2023-24 កន្លងទៅ ការនាំចេញរបស់ក្រុមហ៊ុន Motorola មានការកើនឡើងចំនួន 12% ប្រៀបធៀបនឹងឆ្នាំ ដោយការនាំចេញស្មាតហ្វូនថ្នាក់ប្រណិតគឺបានចំនួន 25%។ សម្រាប់លទ្ធផលចំណូលដែលទទួលបានទីផ្សារអាស៊ីប៉ាស៊ីហ្វិក និង EMEA គឺមានការកើនឡើង 88% និង 40%។ លោក Sergio Buniac មានជំនឿថា អាជីវកម្មរបស់ក្រុមហ៊ុន Motorola នឹងមានការរីកចំរើនខ្លាំង ជាមួយនិងពាក្យស្លោកថា “fighting for survival” ទៅកាក់ “fighting for victory” នៅក្នុងពេល 6 ឆ្នាំ។
