ស្វែងរកពួកយើង:

Motorola បង្ហាញចេញនូវ Razr 50 White Lover Edition ជាមួយនិងការឌីស្សាញរូបរាងស្អាតខ្លាំងមែនទែន

ដោយ

Koun Jab Luffy

01 វិច្ឆិកា 2024 11:48 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ Motorola បានធ្វើការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Moto razr 50 “White Lover Limited Edition,” ដែលជាសមាជិកថ្មីមួយទៀតរបស់ស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួន ដោយម៉ូដែលនេះ គឺមានការឌីស្សាញចេញជាមួយនិងជម្រើសពណ៌ស្អាតខ្លាំងមែនទែនសម្រាប់អ្នកប្រើប្រាស់។
សម្រាប់ចំណុចសំខាន់នៃការឌីស្សាញទៅលើស្មាតហ្វូនអេក្រង់បត់នេះ គឺនៅលើខ្នងក្រោយគឺមានការប្រើប្រាស់នូវ pearlescent mica texture ដែលមានការដុសខាត់យ៉ាងប្រណិត ហើយថែមទាំងមានការបន្ថែមនូវភាពរលោងគួរជាទីទាក់ទាញខ្លាំងមែនទែន។ ស្មាតហ្វូននេះមានការប្រើប្រាស់នូវសមាសភាគថ្មីដែលមានភាពធន់ ហើយនិងមានទម្ងន់ស្រាល។
សូមជំរាបថា ស្មាតហ្វូនអេក្រង់បត់បាន Moto razr 50 ថ្មីនេះរត់នៅលើបន្ទះឈីប MediaTek Dimensity 7300X ដែលាមអនុភាពខ្លាំងហើយនិងមានការសន្សំសំចៃថាមពលថែមទៀតផង។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50MP គាំទ្រមុខងារ optical image stabilization (OIS) សម្រាប់ជួយទប់លំនឹងទៅលើការថតរូប និងថតវីដេអូ បានកាន់តែល្អជាងមុនថែមទៀតផង។ សម្រាប់គ្រាប់ទីពីរមានទំហំ 13MP ultrawide។
Article image
ស្មាតហ្វូន Moto razr 50 មានអេក្រង់ខាងក្រៅទំហំ 3.6-អ៊ីង OLED រត់ល្បឿន 144Hz refresh rate ហើយនិងមានភាពរលូនសម្រាប់ការបញ្ជាទៅលើមុខងារនីមួយថែមទៀតផង។ អេក្រង់នេះក៏មានការគាំទ្រនូវមុខងារ HDR10+ certified ហើយនិងបច្ចេកវិទ្យា vibrant color quality រួមនិង deep contrast ផងដែរ។ សម្រាប់អេក្រង់ខាងក្នុងវិញ គឺមានកម្រិតពន្លឺ 413 PPI។
ស្មាតហ្វូននេះមានថ្មទំហំ 4200mAh គាំទ្រដោយបច្ចេកវិទ្យាសាកល្បឿនលឿន និងមាន wireless fast charging ហើយនិងមានបច្ចេកវិទ្យាការពារជម្រាបទឹក IPX8 water resistance ផងដែរ។ ជាមួយគ្នានេះនៅលើស្មាតហ្វូនេះ ក៏មានការតម្លើងនូវមុខងារ AI មួយចំនួនដូចជា real-time translation, image recognition និង smart screen recognition ដែលផ្តល់នូវបទពិសោធន៌ថ្មីសម្រាប់អ្នកប្រើប្រាស់ផងដែរ។
Article image
Moto razr 50 “White Lover Limited Edition” ដាក់លក់នៅលើទីផ្សារប្រទេសចិន មានតម្លៃ 3,599 យ៉ន់ (~$506)។ សម្រាប់ទីផ្សារសកលនៅមិនទាន់បញ្ជាក់នោះទេ។
Motorola បង្ហាញចេញនូវ Razr 50 White Lover Edition ជាមួយនិងការឌីស្សាញរូបរាងស្អាតខ្លាំងមែនទែន