
នៅទីបំផុត ក្រុមហ៊ុន Motorola បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Edge 50 Series នៅថ្ងៃទី 16 ខែមេសាខាងមុខនេះហើយ។ ព័ត៌មានថ្មីនេះ ត្រូវបានក្រុមហ៊ុននេះចែកចាយនៅលើបណ្តាញ X ដោយថែមទាំងមានការសសេថា 'Intelligence Meets Art'។ នៅក្នុងព្រឹត្តិការណ៌នេះ ក្រុមហ៊ុននេះ នឹងមានការប្រកាសចេញនូវស្មាតហ្វូន Edge 50 នេះ ចំនួន 3 ម៉ូដែល។ សម្រាប់់ម៉ូដែលដំបូងគេ Edge 50 Proគឺបានប្រកាសនៅលើទីផ្សារឥណ្ឌារួចហើយ។
ប្រភពខាងលើនេះបន្តថា ស្មាតហ្វូន Edge 50 Pro ក៏នឹងបង្ហាញវត្តមាននៅលើទីផ្សារអឺរ៉ុបផងដែរ គឺនឹងធ្វើឡើងនៅថ្ងៃទី 16 ខែមេសាខាងមុខនេះហើយ។ Edge 50 Pro នឹងមានការបំពាញ់នូវអេក្រង់ទំហំ 6.7-អ៊ីង ល្បឿន 144Hz OLED និងមានកាមេរ៉ា 3 គ្រាប់ ដែលមានដូចជា កាមេរ៉ាគោលទំហំ 50MP 1x និងទីពីរមានទំហំ 10MP 3x ហើយមោនិងទីបីមានទំហំ 13MP ultrawide។ សម្រាប់កម្លាំងម៉ាស៊ីនវិញ Edge 50 Pro នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 7 Gen 3 និងមានថ្មទំហំ 4,500mAh ហើយនិងកម្លាំងសាក 125W wired រួមនិង 50W wireless charging ផងដែរ។

ចំពោះ Motorola Edge 50 Fusion វិញ គឺមានអេក្រង់ទំហំ 6.7-អ៊ីង ថាមពលថ្មទំហំ 5,000mAh គាំទ្រនូវកម្លាំងសាក 68W charging ហើយនិងដំណើរការនៅលើបន្ទះឈីប Snapdragon 6 Gen 1 ព្រមទាំងមានកាមេរ៉ាក្រោយ 2 គ្រាប់។ ស្មាតហ្វូននេះ អាចនឹងមានតម្លៃ $300។

ក្រឡេកមកមើលម៉ូដែល Motorola Edge 50 Ultra គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 ដែលជាម៉ូដែល 'lite' នៃបន្ទះឈីប Snapdragon 8 Gen 3។ ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាទំហំ 50MP ដូចៗគ្នា ដោយមានឡែន wide, 12mm ultrawide និងប្រើប្រាស់នៅលើឡែន 72mm 3x periscope zoom។ Motorola Edge 50 Ultra មានអេក្រង់ទំហំ 6.7-អ៊ីង OLED ល្បឿន 165Hz refresh rate។ Edge 50 Ultra អាចនឹងមានឈ្មោះមួយទៀតគឺ Motorola Edge+ 2024 ឬ Edge Ultra 2024 ហើយនឹងមានតម្លៃ $999។
