ស្វែងរកពួកយើង:

Motorola Edge 50 Pro បង្ហាញខ្លួននៅលើទីផ្សារសកល ដោយមានការថែមជូននូវកាសស្តាប់ Moto Buds+ Earbuds

ដោយ

Koun Jab Luffy

18 មេសា 2024 09:22 ព្រឹក

អាន 2 នាទី

Article image
Edge 50 Pro គឺជាស្មាតហ្វូនជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុន Motorola ដែលទើបតែបានបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា នៅពេលនេះ បានបន្តមានវត្តមាននៅក្នុងទីផ្សារសកលថែមទៀតហើយ។ ស្មាតហ្វូនថ្មីនេះ នៅមិនទាន់បង្ហាញវត្តមាននៅក្នុងអាមេរិកខាងជើងនោះទេ ប៉ុន្តែមានការដាក់លក់នៅក្នុងទីផ្សារចក្រភពអង់គ្លេស និងតំបន់ជាច្រើននៅអ៊ឺរ៉ុបហើយ។
ស្មាតហ្វូន Motorola Edge 50 Pro នេះ មានអេក្រង់ទំហំ 6.7-អ៊ីង កម្រិត 1.5K pOLED display គាំទ្រជាមួយនឹងល្បឿនអេក្រង់ 144Hz refresh rate ហើយនិងមានការការពារដោយកញ្ចក់ Corning Gorilla Glass 5 ទៀតផង។ ស្មាតហ្វូនថ្មីនេះដំណើរការនៅបន្ទះឈីប Qualcomm Snapdragon 7 Gen 3។ សម្រាប់ការលក់នៅលើទីផ្សារសកលរបស់ស្មាតហ្វូន Edge 50 Pro នេះ គឺមានទំហំ 12GB-512GB មិនមែនទំហំ 8GB-256GB ដូចមុននោះទេ ។
ស្មាតហ្វូននេះ មានកាមេរ៉ា 3 គ្រាប់ ដែលកាមេរ៉ាគោល មានទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 13MP ultrawide ខណៈដែលគ្រាប់ទីបីមានទំហំ 10MP telephoto គាំទ្រជាមួយនឹង 3x optical zoom និង 50x hybrid zoom។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 50MP។  ស្មាតហ្វូន Edge 50 Pro នេះ ដំណើការនូវប្រព័ន្ធប្រតិបត្តិការ Android 14 និងមានថាមពលថ្មទំហំ 4500mAh ហើយនិងមានការទ្រទ្រង់នូវបច្ចេកវិទ្យា 125W fast charging។ ស្មាតហ្វូនថ្មីនេះ ក៏មាន  50W wireless charging និង 10W reverse wireless charging ផងដែរ។ បន្ថែមពីនេះវាក៏មាន IP68 សម្រាប់ការពារការជ្រាបទឹក និងធូលីថែមទៀតផង។
Article image
ស្មាតហ្វូនថ្មីនេះ មាន 3 ពណ៌គឺ Black Beauty, Luxe Lavender និង Moonlight Pearl ។ សម្រាប់ការដាក់លក់នៅលើទីផ្សារចក្រភពអង់គ្លេស ស្មាតហ្វូននេះ មានតម្លៃ £599.99 និង €699 សម្រាប់ទីផ្សារអ៊ឺរ៉ុប។ ក្រុមហ៊ុន Motorola ក៏មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូន  Edge 50 Pro នេះទៅកាន់អាស៊ី អាមេរិកឡាទីន និងអូសេអានីផងដែរ។ សម្រាប់អតិថិជននៅអ៊ឺរ៉ុប និងចក្រភពអង់គ្លេស អាចទទួលបាននូវកាសស្តាប់ Moto Buds Plus earbuds នេះឥតគិតថ្លៃនៅពេលដែលទិញស្មាតហ្វូននេះ។
Article image
ពាក់ព័ន្ធទៅនឹងដំណឹងនេះ ក្រុមហ៊ុន Motorola ក៏ទើបតែបង្ហាញនូវស្មាតហ្វូន  Motorola Edge 50 Ultra ដែលបំពាក់នូវ hardware ដ៏ខ្លាំងក្លាដូចជាបន្ទះឈីប Snapdragon 8s Gen 3 និងកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលកាមេរ៉ាគោលមានទំហំ 50MP, 64MP periscope និង  50MP ultra-wide ថែមទៀតផង៕
Motorola Edge 50 Pro បង្ហាញខ្លួននៅលើទីផ្សារសកល ដោយមានការថែមជូននូវកាសស្តាប់ Moto Buds+ Earbuds