ស្វែងរកពួកយើង:

Motorola Edge 50 Pro បង្ហាញវត្តមាននៅលើ Geekbench ជាមួយនិងបន្ទះឈីប Snapdragon 7 Gen 3

ដោយ

Koun Jab Luffy

21 មីនា 2024 09:38 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Motorola ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Edge 50 Pro នៅលើទីផ្សារប្រទេសឥណ្ឌានាថ្ងៃទី 3 ខែមេសាខាងមុខនេះហើយ។ យោងតាមការបែកធ្លាយនៅថ្ងានេះ បានបង្ហាញថា ស្មាតហ្វូននេះ មានការធ្វើតេស្តនៅលើបញ្ជី Geekbench 6 ហើយក៏មានការបញ្ចេញនូវព័ត៌មានមួយចំនួននៅលើបញ្ជី Geekbench ផងដែរ។
ជាមួយនិងការធ្វើតេស្តខាងលើនេះ គឺបានបង្ហាញថា ស្មាតហ្វូនថ្មីនេះ គឺទទួលបានពិន្ទុ 1,097 ទៅលើ single-core និងការតេស្តទៅលើ multi-core គឺទទួលបាននូវពិន្ទុ 3,114 ហើយនិងមានការបញ្ជាក់ថា ស្មាតហ្វូននេះ មានការបំពាក់នូវបន្ទះឈីប Snapdragon 7 Gen 3 ថែមទៀតផង។ កន្លងមក មានការបញ្ជាក់ថា ក្រុមហ៊ុន Motorola ក៏អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8s Gen 3 នៅលើទីផ្សារប្រទេសចិនផងដែរ។
Article image
ប្រភពខាងលើនេះបន្តថា ស្មាតហ្វូន Prototype ដែលបានធ្វើតេស្តនៅលើថ្ងៃនេះ គឺមានទំហំ 12GB  និងរត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 14។ ស្មាតហ្វូននេះ ក៏មានការបញ្ជាក់រួចម្តងមកហើយថា នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.7-អ៊ីង កម្រិត "1.5K"  ល្បឿន 144Hz pOLED display ហើយនិងមានការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាអេក្រង់ "validated by Pantone" មានពន្លឺ 2,000-nit peak brightness ហើយថែមទាំងមានការទ្រទ្រង់នូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ ក៏ដូចជាកាមេរ៉ាគោលទំហំ 50MP ថែមទៀតផង។
Motorola Edge 50 Pro បង្ហាញវត្តមាននៅលើ Geekbench ជាមួយនិងបន្ទះឈីប Snapdragon 7 Gen 3