ស្វែងរកពួកយើង:

Motorola Edge 50 Ultra ឆ្លងកាត់ការធ្វើតេស្តនៅលើបញ្ជី GeekBench ជាមួយនិងលក្ខណៈសម្បត្តិល្អៗជាច្រើន

ដោយ

Koun Jab Luffy

11 មេសា 2024 08:05 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Motorola បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Edge 50 Series នៅក្នុងពេលឆាប់ៗនេះហើយ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេដឹងថា គឺជា Edge 50 Ultra ដែលជាម៉ូដែលប្រណិតមានសមត្ថភាពខ្ពស់។ យោងតាមការចេញផ្សាយនៅថ្ងៃនេ បានបង្ហាញថា ស្មាតហ្វូននេះ បានឆ្លងកាត់ការធ្វើតេស្តសមត្ថភាពនៅលើបញ្ជី GeekBench ហើយ ដោយមានការបញ្ជាក់ពីមុខងារ និងបច្ចេកវិទ្យាថ្មីៗនៅលើស្មាតហ្វូននេះផងដែរ។
យោងតាមលទ្ធផលនៃការធ្វើតេស្តទៅលើស្មាតហ្វូនជំនាន់ថ្មី Edge 50 Ultra នៅលើបញ្ជី GeekBench គឺមានសមត្ថភាពខ្លាំងមែនទែន។ នៅលើបញ្ជីនេះ បានបង្ហាញថា ស្មាតហ្វូនថ្មីនេះ មានការបំពាក់មកជាមួយនូវបន្ទះឈីប Qualcomm Snapdragon 8s Gen 3 និងមានរ៉េមទំហំ 12GB ហើយនិងមានការគាំទ្រដោយក្រហ្វិក Adreno 735 GPU។ សម្រាប់ការធ្វើតេស្តទៅលើស្មាតហ្វូននេះ គឺទទួលបាននូវពិន្ទុ 1947 ទៅលើ Single-Core និង 5149 ទៅលើការតេស្ត Multi-Core។
នៅលើបញ្ជីដដែលនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូន Motorola Edge 50 Ultra គឺដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 14 OS ចេញពីប្រអប់តែម្តង។ សូមជំរាបថា កាលពីដើមខែនេះ ការមានការទម្លាយនូវការឌីស្សាញទៅលើ design of the Edge 50 Ultra នេះផងដែរ ដោយនៅក្នុងវីដេអូមួយ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់គែមកោងថែមទៀតផង។ ផ្អែកលើការទម្លាយកន្លងមក បានអោយដឹងថា ស្មាតហ្វូន Edge 50 Ultra នេះ គឺជាម៉ូដែលមួយដែលបាន rebranded ចេញពីម៉ូដែល Moto X50 Ultra ដែលក្រុមហ៊ុននេះ គ្រោងនឹងបង្ហាញចេញនៅលើទីផ្សារប្រទេសចិននាពេលឆាប់ៗនេះហើយ។ ស្មាតហ្វូននេះត្រូវគេបញ្ជាក់ថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 SoC។
Article image
សូមជំរាបថា X50 Ultra គឺមានការបំពាក់នូវអេក្រង់ទំហំ 6.7-អ៊ីង pOLED display បង្ហាញចេញបានកម្រិត 1.5K resolution ល្បឿន 144Hz refresh rate។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50-Megapixel និងមានថាមពលថ្មទំហំ 4,500mAh គាំទ្រនូវកម្លាំងសាក 125W wired fast charging និង 50W wireless fast charging។
Motorola Edge 50 Ultra ឆ្លងកាត់ការធ្វើតេស្តនៅលើបញ្ជី GeekBench ជាមួយនិងលក្ខណៈសម្បត្តិល្អៗជាច្រើន