ស្វែងរកពួកយើង:

Motorola Edge 50 Ultra បង្ហាញវត្តមានជាមួយអេក្រង់ 6.7 អ៊ីងល្បឿន 144Hz និងផ្នែកខាងក្រោយឌីស្សាញពីឈើ

ដោយ

Koun Jab Luffy

18 មេសា 2024 07:46 ព្រឹក

អាន 4 នាទី

Article image
នៅទីបំផុត ក្រុមហ៊ុន Motorola បានប្រកាសជាផ្លូវការទៅលើស្មាតហ្វូន Edge 50 Ultra នៅលើទីផ្សារសកលហើយ ដែលម៉ូដែលនេះ គឺជាស្មាតហ្វូនលំដាប់ប្រណិត flagship ចុងក្រោយបំផុតរបស់ខ្លួន ដែលត្រូវបានក្រុមហ៊ុននេះ ធ្វើការឌីស្សាញជាមួយនឹងលក្ខណៈសម្បត្តិដ៏ខ្លាំងក្លា ហើយនិងការផលិតចេញជាមួយរូបរាងយ៉ាងពិសេសជាងមុនៗ។
ការឌីស្សាញ និងអេក្រង់
បើមើលទៅលើការឌីស្សាញទៅលើស្មាតហ្វូនថ្មីនេះ គឺមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន Edge 50 Pro អញ្ចឹងដែរ ដោយស្មាតហ្វូននេះ គឺមានម៉ូឌុលកាមេរ៉ាមានរាងជាការ៉េ និងភ្ជាប់ជាមួយនឹងកាមេរ៉ា lens ចំនួន 3 គ្រាប់។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានពណ៌ Forest Grey និង Peach Fuzz ដែលធ្វើពីស្បែក (vegan Leather) និង Nordic Wood ជាពណ៌ ដែលមានការឌីស្សាញឈើ។ ស្មាតហ្វូនថ្មីទាំង 3 នេះ គឺមានការប្រើប្រាស់នូវគែមអាលុយមីញ៉ូម Sandblasted aluminum frame ដ៏ទាក់ទាញ។ ស្មាតហ្វូន Edge 50 Ultra នេះ មានអេក្រង់ 6.7-អ៊ីង LTPS pOLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2712x1220 pixels និងមានល្បឿន 144 Hz refresh rate អេក្រង់ពន្លឺ 2,500nits។ អេក្រង់នេះ មានកម្រិត 20:9 Aspect Ratio ជាមួយនឹង HDR10+ និង 93.8% screen-to-body ratio។ ស្មាតហ្វូនថ្មីនេះមាន 100% DCI-P3 color space និងទទួលបាននូវការអនុម័ត Pantone។ អេក្រង់នេះ មានប្រព័ន្ធសុវត្ថិភាពក្រោមអេក្រង់ និងការពារដោយកញ្ចក់ 3D Corning Gorilla Glass Victus ជាមួយនឹងបច្ចេកវិទ្យា anti-fingerprint coating ផងដែរ។
Article image
កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លា
បើមើលទៅលើកម្លាំងម៉ាស៊ីនវិញ នៅលើស្មាតហ្វូននេះ មានការប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8s Gen 3 គាំទ្រជាមួយនឹងរ៉េមទំហំ 16GB LPDDR5X RAM និងមានម៉េមូរីទំហំ 1TB UFS 4.0។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,500mAh និងបច្ចេកវិទ្យាសាកថ្មលឿន 125W Wired Charging, 50W Wireless Charging និង 10W Wireless Power Sharing។ សម្រាប់ប្រព័ន្ធសំឡេងនោះ នៅលើស្មាតហ្វូននេះ មានបំពាក់នូវ Dual-Stereo Speakers ជាមួយនឹង Dolby Atmos និង x-axis vibrating motors ថែមទៀតផង។ ចំពោះការតភ្ជាប់វិញនោះ ស្មាតហ្វូនថ្មីនេះ គឺមានប្រភេទ Single-SIM និង Dual-SIM។ ស្មាតហ្វូននេះ មានការទ្រទ្រង់នូវ Wi-Fi 7 និង Bluetooth 5.4។ ស្មាតហ្វូននេះក៏ទ្រទ្រង់ទៅលើ NFC។ បន្ថែមពីនេះ ស្មាតហ្វូន Edge 50 Ultra នេះ ដំណើរការនៅលើប្រព័ន្ធ Android 14 ដែលមានភ្ជាប់ជាមួយនឹងមុខងារជាច្រើនយ៉ាងសម្បូរបែប។
Article image
កាមេរ៉ា
បើនិយាយអំពីការថតរូបភាពនៅលើស្មាតហ្វូន Edge 50 Ultra គឺមានកាមេរ៉ា 3 គ្រាប់ នៅខាងក្រោយដែលមានទំហំ 50MP 1/1.3” sensor និងមានកម្រិត Aperture f/1.6 lens ហើយក៏មានការបំពាក់នូវ omnidirectional autofocus រួមជាមួយនិងមុខងារ OIS ទៀតផង។ នៅលើស្មាតហ្វូន ក៏មានកាមេរ៉ាទំហំ 64MP Periscope Sensor គាំទ្រជាមួយនឹងកម្រិត f/2.4 aperture និងមួយគ្រាប់ទៀតមានទំហំ 50MP ultra-wide ទ្រទ្រង់ជាមួយនឹងការថតកម្រិតមុំ 122° field of view ហើយក៏មានមុខងារ autofocus ផងដែរ។ ប្រព័ន្ធកាមេរ៉ានេះ ក៏មានប្រព័ន្ធ Laser Autofocus System និង 3-in-1 Sensor សម្រាប់ Exposure, Auto White Balance និង Flicker Detection ថែមទៀតផង។
Article image
ក្រឡេកមកមើលកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះវិញ មានសិនស័រទំហំ 50MP ទ្រទ្រង់ជាមួយនិង Autofocus និងមានកម្រិត Aperture f/1.9 lens។ កាមេរ៉ាទាំងអស់នេះទ្រទ្រង់នូវ 4K@60fps, slow-motion modes និងកម្រិត 1080p@120fps សម្រាប់កាមេរ៉ានៅខាងមុខ និងនៅផ្នែកខាងក្រោយ 1080p@ 960fps។ ប្រព័ន្ធកាមេរ៉ានេះ ក៏មានមុខងារក្នុងការថតរូបភាពជាច្រើនថែមទៀតដូចជា Portrait, Macro, Long Exposure, Timelapse, Dual Capture, Ultra-Res, Night Vision, Tilt-Shift, Pro, Spot Color និង  Scan ជាមួយនឹង 360° Panorama ។ កាមេរ៉ានេះក៏មានមុខងារ AI ជាច្រើនទៀត រួមមានដូចជា Photo Enhancement Engine, Action Shot, Auto Smile Capture, Gesture Capture, Google Lens integration, Color Optimization, Smart High Resolution និង Style Sync ផងដែរ។
តម្លៃ និងកាលបរិច្ឆេទនៃការលក់
ស្មាតហ្វូន Motorola Edge 50 Ultra នេះ មានតម្លៃចាប់ពី €999 នៅក្នុងតំបន់អ៊ឺរ៉ុប។ ខណៈពេលដែលកាលបរិច្ឆេទផ្លូវការនៅមិនទាន់ប្រកាសទេនោះ ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើន ដែលមានដូចជាអាស៊ី អ៊ឺរ៉ុប អាមេរិកឡាទីន និងអូសេអាស៊ី ហើយវាក៏អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារអាមេរិកខាងជើងនៅក្នុងឆ្នាំនេះផងដែរ៕
Motorola Edge 50 Ultra បង្ហាញវត្តមានជាមួយអេក្រង់ 6.7 អ៊ីងល្បឿន 144Hz និងផ្នែកខាងក្រោយឌីស្សាញពីឈើ