
កាលពីខែមេសាខាងមុខនេះ ក្រុមហ៊ុន Motorola បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Edge 50 Pro នៅលើទីផ្សារប្រទេសឥណ្ឌា។ នៅថ្ងៃនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនថ្មីនេះ បានទម្លាយពីការបង្ហាញចេញស្មាតហ្វូន Edge 50 Ultra នេះនៅលើទីផ្សារប្រទេសឥណ្ឌាថែមទៀតហើយ។ សូមជំរាបថា ស្មាតហ្វូន Edge 50 Ultra គឺបានប្រកាសចេញលក់នៅលើទីផ្សារសកលកាលពីខែមេសាកន្លងមកនេះរួចហើយផងដែរ។ នៅពេលនេះ ក្រុមហ៊ុននេះ បានទម្លាយថា Edge 50 Ultra ដែលនឹងបង្ហាញវត្តមាននៅឥណ្ឌានេះ នឹងមានខ្នងក្រោយឌីស្សាញពីសំបកឈើ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Motorola បានធ្វើអោយមានភាពភ្ញាក់ផ្អើលជាខ្លាំងជាមួយនិងការឌីស្សាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Edge 50 series ជាមួយនិងសម្បកឈើ។ បន្ថែមពីនេះ ស្មាតហ្វូន Motorola Edge 50 Ultra នៅលើទីផ្សារប្រទេសឥណ្ឌានេះ ក៏នឹងមានការប្រើប្រាស់នូវលក្ខណៈសម្បត្តិដូចគ្នាជាមួយនិងស្មាតហ្វូនសម្រាប់ទីផ្សារសកលអញ្ចឹង។
ក្រុមហ៊ុន Motorola បានបង្ហាញវត្តមានស្មាតហ្វូន Edge 50 Ultra នៅលើទីផ្សារអឺរ៉ុប ជាមួយនិងអេក្រង់គែមកោងនិងមានទំហំ 6.67-អ៊ីង គាំទ្រដោយកញ្ចក់ pOLED បង្ហាញចេញបានទំហំ 2,712x1,220 pixel ល្បឿន 144Hz refresh rate ហើយនិងមានកម្រិតពន្លឺ 2,500nits peak brightness។ បន្ទះអេក្រង់នេះ មានការទ្រទ្រង់ជាមួយនិងកម្រិត HDR10+ និងមានការការពារដោយកញ្ចក់ Corning Gorilla Glass Victus។ នៅលើអេក្រង់នេះ ក៏មានការតម្លើងនូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ផងដែរ។

ស្មាតហ្វូន Edge 50 Ultra រត់នៅលើបន្ទះឈីប Snapdragon 8s Gen 3 អមដំណើរដោយរ៉េម 16GB LPDDR5X RAM និងមានអង្គចងចាំទំហំ 1TB of UFS 4.0 storage ហើយនិងរត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 14-ផ្អែកលើស្បែកមុខកម្មវិធី Hello UI។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 50MP គាំទ្រមុខងារទប់លំនឹង Optical Image Stabilization (OIS) និងគ្រាប់ទីពីរមានទំហំ 50MP ultra-wide sensor និងគ្រាប់ទីបីទំហំ 64MP telephoto ទ្រទ្រង់ការហ៊្សូមបាន 3x zoom។ ស្មាតហ្វូននេះមានថ្មទំហំ 4500mAh និងមានកម្លាំងសាក 125W wired charging និង 50W wireless charging។

ទាក់ទងជាមួយនិងព័ត៌មាននេះដែរ ក្រុមហ៊ុន Motorola ក៏បានបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Edge 2024 នេះនៅលើទីផ្សារអាមេរិក កាលដើមខែនេះផងដែរ។ ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីប Dimensity 7030 កាមេរ៉ាគោលទំហំ 50MP Omnivision OV50A និងមានថ្មទំហំ 5,000mAh កម្លាំងសាក 68W fast charging។
