
ទីបំផុតក្រុមហ៊ុន Motorola បានប្រកាសបង្ហាញនូវស្មាតហ្វូន flagship ថ្មីចុងក្រោយបំផុតរបស់ខ្លួន Edge 50 Ultra នៅក្នុងទីផ្សារប្រទេសឥណ្ឌាហើយ ដែលនេះ គឺជាស្មាតហ្វូនថ្នាក់ប្រណិតរបស់ត្រកូល Edge 50 series ដែលមានម៉ូដែល Edge 50 និង Edge 50 Pro។
ស្មាតហ្វូន Motorola Edge 50 Ultra ថ្មីនេះ មានការឌីស្សាញពិសេសទៅលើផ្នែកខាងក្រោយប្លែកពីគេ ដោយមានការបំពាក់នូវខ្នងក្រោយស្បែក vegan leather គាំទ្រជាមួយនឹងពណ៌ Peach Fuzz និង Forest Grey។ ស្មាតហ្វូននេះមានអេក្រង់ ទំហំ 6.7 អ៊ីង Super 1.5K (1440p) pOLED និងមានការទ្រទ្រង់ជាមួយនូវវិញ្ញាបនបត្រ HDR10+ certification ថែមទៀតផង។ អេក្រង់នេះ មានកម្រិតពណ៌ 100% DCI-P3 color space និងមានល្បឿន 144Hz refresh rate។ ជាមួយស្មាតហ្វូននេះ អ្នកលេងហ្គេមជាច្រើនអាចនឹងទទួលបាននូវកម្រិតនៃការឆ្លើយតបអេក្រង់កម្រិត 360Hz touch rate នៅក្នុង gaming mode ថែមទៀតផង។ ជាមួយគ្នានេះ អេក្រង់នេះក៏មានការទ្រទ្រង់នូវកម្រិតពន្លឺ 2500 nits ហើយមាន HDR 10+ ផងដែរ។

និយាយពីផ្នែកខាងមុខរបស់ស្មាតហ្វូន Motorola Edge 50 Ultra នេះវិញ គឹមានការឌីស្សាញជាមួយញកញ្ចក់ 3D Corning Gorilla Glass Victus និងមានគែមឌីស្សាញចេញពី sandblasted aluminum ហើយនិងមានការប្រើប្រាស់នូវបច្ចេកវិទ្យា IP68 សម្រាប់ការពារទឹក និងធូលីផងដែរ។ ស្មាតហ្វូន Edge 50 Ultra នេះដំណើរការនូវ Android 14 និងបន្ទះឈីប Snapdragon 8s Gen 3 រ៉េម 12GB LPDDR5X RAM និងមានការបំពាក់នូវបច្ចេកវិទ្យា virtual RAM expansion រួមនិង មេម៉ូរីទំហំ 512GB UFS 4.0 ថែមទៀតផង។
ចំពោះប្រព័ន្ធកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះវិញ គឺមានចំនួន 4 គ្រាប់ ដែលមានកាមេរ៉ាគោលមានទំហំ 50MP, 50MP ultrawide ទ្រទ្រង់ជាមួយនឹងមុខងារ macro, 64MP telephoto គាំទ្រជាមួយនឹងការហ៊្សូម 3x optical zoom ហើយនិង laser autofocus sensor។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 50MP lens និងមានភ្ជាប់ជាមួយនឹងមុខងារ AI ជាច្រើនទៀតផងដែរ។ សម្រាប់ប្រព័ន្ធសំឡេងនៅលើស្មាតហ្វូននេះវិញ គឺជាប្រភេទ dual stereo speakers ដែលគាំទ្រជាមួយនឹង Dolby Atmos និង 3 microphones ថែមទៀតផង។
ស្មាតហ្វូន Motorola Edge 50 Ultra ថ្មីនេះ មានថាមពលថ្មទំហំ 4500mAh ដែលអាចប្រើប្រាស់បានដល់ទៅ 40 ម៉ោង និង 125W TurboPower adapter ដែលអាចសាកថ្មប្រើប្រាស់បានពេញមួយថ្ងៃក្នុងពេលត្រឹមតែ 7 នាទី។ ស្មាតហ្វូន Motorola Edge 50 Ultra ថ្មីនេះ ក៏មានទ្រទ្រង់ទៅលើ 50W wireless charging ហើយនិង 10W wireless power sharing ផងដែរ។ សម្រាប់មុខងារសុវត្ថិភាពរបស់ស្មាតហ្វូននេះ មានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ប្រព័ន្ធដោះសោរស្កេនមុខ ThinkShield និង Moto Secure។ សម្រាប់ការតភ្ជាប់នៅលើស្មាតហ្វូន ស្មាតហ្វូន Motorola Edge 50 Ultra ថ្មីនេះ គឺមានដូចជា USB Type-C port, Bluetooth 5.4, Wi-Fi 7 និង NFC ផងដែរ។

ស្មាតហ្វូន Motorola Edge 50 Ultra នេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា ជាមួយតម្លៃ Rs 59,999 សម្រាប់ទំហំ 12GB-512GB។ ស្មាតហ្វូននេះ នឹងចាប់ផ្តើមលក់នៅថ្ងៃទី 24 ខែមិថុនាឆ្នាំ 2024 ខាងមុខនេះហើយ៕
