ស្វែងរកពួកយើង:

Motorola Razr 50 និង Razr 50 Ultra បង្ហាញខ្លួនជាផ្លូវនៅលើទីផ្សារប្រទេសចិន ជាមួយអេក្រង់ Cover Screen ធំជាងមុន និងមាន Wireless Charging

ដោយ

Koun Jab Luffy

26 មិថុនា 2024 08:53 ព្រឹក

អាន 3 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Motorola បានប្រកាសចេញនូវស្មាតហ្វូណអេក្រង់បត់បានជំនានថ្មីរបស់ខ្លួនម៉ូដែល Razr 50 Series នៅលើទីផ្សារប្រទេសចិនហើយ ដែលស្មាតហ្វូនទាំងនេះមានដូចជា Razr 50 និង Razr 50 Ultra។ ម៉ូដែលថ្មីៗទាំងនេះ គឺជាជំនាន់បន្ទាប់របស់ Razr 40 និង 40 Ultra ដែលបង្ហាញវត្តមានកាលពីឆ្នាំមុន។ ស្មាតហ្វូនទាំងនេះមានការអាប់ដែតខ្លាំងមែនទែនប្រៀបធៀបជាមួយនិងជំនាន់មុន។ បន្ថែមពីនេះ សម្រាប់ម៉ូដែលស្តង់ដារក៏មានការប្រើប្រាស់នូវអេក្រង់ទីពីរទំហំធំជាងមុនផងដែរ។
សូមជំរាបផងដែរថា Motorola Razr 50 និង Razr 50 Ultra គឺជាស្មាតហ្វូនអេក្រង់បត់បានប្រភេទ Clamshell Foldable Phones ហើយស្មាតហ្វូនទាំងពីរនេះ គឺមានការប្រើប្រាស់នូវអេក្រង់ខាងក្នុងទំហំ 6.9-អ៊ីង FlexView pOLED display បង្ហាញចេញបានទំហំ FHD+ resolution ហើយនិងមានការគាំទ្រដោយ Dolby Vision ទៀតផង។ សម្រាប់អេក្រង់របស់ម៉ូដែលស្តង់ដារ គឺមានកម្រិតល្បឿន 120Hz refresh rate និងមានពន្លឺ peak brightness 2,600 nits។ ក្រឡេកមកមើលម៉ូដែល ultra វិញ គឺមានអេក្រង់កម្រិត LTPO មានល្បឿន refresh rate 165Hz ហើយនិងមានពន្លឺ peak brightness ខ្ពស់ដល់ទៅ 3,000 nits។
Article image
ចំពោះអេក្រង់ទីពីររបស់ស្មាតហ្វូនជំនាន់ថ្មី Razr 50 Ultra ក៏មានការប្រើប្រាស់អេក្រង់ pOLED panel ល្បឿន 165Hz LTPO refresh rate មានកម្រិតបង្ហាញចេញបាន 1080p resolution ហើយនិងមានការទ្រទ្រង់នូវ HDR10+ support ថែមទៀតផង។ នៅលើអេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះ គឺមានទំហំធំដល់ទៅ 4 អ៊ីង។ ប៉ុន្តែបើមើលទៅលើម៉ូដែលស្តង់ដារ Razr 50 វិញ គឺមានអេក្រង់ខាងក្រៅទំហំ 3.6 អ៊ីង ប្រៀបធៀបជាមួយនិងជំនាន់មិនត្រឹម 1.5-អ៊ីង ប៉ុណ្ណោះ។ សម្រាប់ល្បឿនអេក្រង់គឺមានល្បឿន 90Hz refresh rate។ អេក្រង់ខាងក្រៅទាំងពីរនេះ គឺមានការការពារដោយកញ្ចក់ Gorilla Glass Victus shielded។ អេក្រង់ខាងក្រៅនេះ ក៏អាចក្លាយជាអេក្រង់សម្រាប់ទស្សនាវីដេអូ មើលផែនី និងមុខងារថ្មីៗជាច្រើនទៀតបានផងដែរ។
Article image
និយាយពីកាមេរ៉ានៅលើស្មាតហ្វូនអេក្រង់បត់បាន Motorola Razr 50 ទាំងពីរនេះ គឺមានកាមេរ៉ាគោលទំហំ 50MP គាំទ្រមុខងារ OIS ខណៈដែលគ្រាប់ទីពីរនៅលើម៉ូដែល Ultra មានកាមេរ៉ាមានទំហំ 50MP 2x telephoto lens។ សម្រាប់ម៉ូដែលស្តង់ដារមានទំហំ 13MP ultra-wide-angle sensor។ ស្មាតហ្វូនទាំងពីរនេះ មានកាមេរ៉ាមុខទំហំ 32MP selfie snapper។
Article image
Motorola Razr 50 series ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងមានការបំពាក់នូវគន្លឹះ star track ជំនាន់ទី 5 ដែលមានទំហំតូច និងមានទម្ងន់ស្រាលជាងមុន។ សម្រាប់តួរស្មាតហ្វូននេះ គឺមានឌីស្សាញចេញពីស៊ុមអាលុយមីនីញ៉ូម 6000 series។ ស្មាតហ្វូននេះ ក៏មានការដាក់អោយដំណើរការនៅលើបច្ចេកវិទ្យា IPX8 សម្រាប់ការពារទឹក និងធូលី រួមជាមួយនិងប្រព័ន្ធស្កែនម្រាមដៃនៅលើប៊ូតុង power button ផងដែរ។
Article image
ស្មាតហ្វូន Razr 50 ដំណើរការនៅលើបន្ទះឈីប Dimensity 7300X ខណៈដែល Razr 50 Ultra ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8s Gen 3 SoC។ ស្មាតហ្វូនអេក្រង់បត់បានទាំងពីរនេះ មានទំហំ 12GB និងអង្គចងចាំទំហំ 512GB UFS 4.0 storage។ ស្មាតហ្វូន Razr 50 Ultra មានថ្មទំហំ 4,000mAh គាំទ្រនូវកម្លាំងសាក 44W wired ហើយនិង 15W wireless charging។ ចំពោះម៉ូដែលស្តង់ដារមានថ្មទំហំ 4,200mAh គាំទ្រនូវកម្លាំងសាក 33W wired ហើយនិងកម្លាំង 15W wireless charging។
Article image
នៅលើ Razr 50 series ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 14 OS, 5G, dual-band WiFi និងរន្ធ USB-C port ជាដើម។ Motorola Razr 50 មានតម្លៃ CNY 3,699 (~$510) និងតម្លៃ CNY 3,999 (~$550) សម្រាប់ 8GB+256GB និង 12GB+512GB។ ម៉ូដែលនេះ មានពណ៌ Steel Wool, Pumice Stone និង Arabesque colours ហើយនិងមានម៉ូដែលផលិតចេញពីស្បែក។ សម្រាប់ម៉ូដែល Ultra មានតម្លៃ CNY 5,699 (~$785) និង CNY 6,199 (~$850) សម្រាប់ទំហំ 12GB+256GB និងទំហំ 12GB+512GB។ ស្មាតហ្វូននេះ មានជម្រើសពណ៌ Dill, Navy Blazer និង Peach Fuzz hues។
Motorola Razr 50 និង Razr 50 Ultra បង្ហាញខ្លួនជាផ្លូវនៅលើទីផ្សារប្រទេសចិន ជាមួយអេក្រង់ Cover Screen ធំជាងមុន និងមាន Wireless Charging