ស្វែងរកពួកយើង:

Motorola Razr 60 និង Razr 60 Ultra (2025) ប្រកាសចេញជាផ្លូវការហើយ

ដោយ

Koun Jab Luffy

28 មេសា 2025 09:20 ព្រឹក

អាន 4 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Motorola បានបង្ហាញចេញជាផ្លូវការណ៌នូវស្មាតហ្វូនអេក្រង់បត់បានជាច្រើនម៉ូដែល Razr 60 និង Razr 60 Ultra ( ឬ Razr និង  Razr Ultra 2025) នៅលើទីផ្សារសកលហើយ។ ស្មាតហ្វូនទាំងពីរនេះ មានការ Upgrade ច្រើនទៅលើការឌីស្សាញ អេក្រង់ កម្លាំងម៉ាស៊ីន និងមុខងារ AI ថែមទៀតផង។ ស្មាតហ្វូន Razr 60 Ultra នេះ ត្រូវបានក្រុមហ៊ុនប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite 3nm និងមានការគាំទ្រជាមួយនឹងក្រាហ្វិកកាត Adreno 830 GPU។ ស្មាតហ្វូននេះ មានរ៉េមទំហំ 16GB LPDDR5X RAM និង  512GB UFS 4.1 Storage ។
ស្មាតហ្វូន Razr 60 Ultra នេះ មានអេក្រង់ទំហំ 7-អ៊ីងកម្រិតបង្ហាញចេញ 1.5K pOLED LTPO internal display គាំទ្រជាមួយនឹងល្បឿន 1–165Hz refresh rate, Dolby Vision, Pantone Validation និងពន្លឺ 4,000 nits brightness។ សម្រាប់អេក្រង់ខាងក្រៅមានទំហំ 4-អ៊ីង external pOLED LTPO ក៏មានការទ្រទ្រង់ទៅលើល្បឿន 1–165Hz refresh rate និងពន្លឺ 3,000 nits brightness។ អេក្រង់ស្មាតហ្វូននេះ គឺមានការការពារដោយកញ្ចក់ Gorilla Glass Ceramic។
Article image
ក្រឡេកមកមើលស្មាតហ្វូន Razr 60 នេះ មានបន្ទះឈីប MediaTek Dimensity 7400X និងមានរ៉េមទំហំ 8GB LPDDR4X RAM ហើយនិងមានអង្គចងចាំទំហំ  256GB UFS 2.2 storage។ ស្មាតហ្វូននេះមានអេក្រង់ខាងក្នុងទំហំ 6.96-អ៊ីងកម្រិត FHD+ pOLED LTPO internal screen គាំទ្រនូវល្បឿន 1–120Hz refresh rate និងមានពន្លឺ 3000 nits peak brightness ។ ស្មាតហ្វូននេះមានអេក្រង់ខាងក្រៅទំហំ 3.63-អ៊ីង external pOLED display គាំទ្រជាមួយនឹង 90Hz និងពន្លឺ 1700 nits ។អេក្រង់របស់ស្មាតហ្វូននេះក៏ការពារដោយកញ្ចក់  Gorilla Glass Victus ។
Article image
ស្មាតហ្វូនទាំងពីរនេះប្រើប្រាស់នូវ  IP48 សម្រាប់ការពារធូលី និងទឹក និងការប្រើប្រាស់នូវ titanium-reinforced hinge ។ ក្រុមហ៊ុន Motorola អះអាងថា សម្រាប់ hinge នេះមានភាពខ្លាំងជាងមុន 4 ដងបើធៀបជាមួយនឹង surgical-grade stainless steel ។ បន្ថែមពីនេះ វាក៏មានប្រើប្រាស់នូវកញ្ចក់  Ultra Thin Glass ដែលផ្តល់នូវភាពធន់ជាងមុនថែមទៀត។
Article image
ស្មាតហ្វូន Razr 60 Ultra នេះមានកាមេរ៉ា 3x  50MP ដែលមានសម្រាប់ main, ultra-wide និងកាមេរ៉ាខាងមុខ។ វាក៏ទ្រទ្រង់ទៅលើ Dolby Vision video និង Dolby Atmos sound ។ ស្មាតហ្វូន Razr 60 មានកាមេរ៉ាទំហំ 50MP main sensor, 13MP ultra-wide និង macro lens និងកាមេរ៉ាខាងមុខទំហំ  32MP ។ ក្រុមហ៊ុន Motorola ក៏ប្រើប្រាស់នូវ  Moto AI ជាមួយនឹងមុខងារជាច្រើនទៀតដូចជា Catch Me Up, Pay Attention, Remember This និង Smart Connect ។
Article image
ស្មាតហ្វូន Razr 60 Ultra នេះមានថាមពលថ្មទំហំ 4700mAh ជាមួយនឹងបច្ចេកវិទ្យា 68W TurboPower charging ដែលសាកថ្ម 8 នាទីអាចប្រើប្រាស់បានពេញមួយថ្ងៃ។ វាក៏ទ្រទ្រង់ទៅលើ 30W wireless charging និង  reverse charging ។ ស្មាតហ្វូន  Razr 60 នេះមានថាមពលថ្មទំហំ 4500mAh ជាមួយនឹង 30W wired charging ដែលសាកថ្មប្រើប្រាស់ពេញមួយថ្ងៃបាន 15 នាទី និងបច្ចេកវិទ្យា 15W wireless charging ។ ស្មាតហ្វូន Razr 60 Ultra នេះមានពណ៌ Pantone Scarab, Mountain Trail, Cabaret និង Rio Red ខណៈពេលដែលស្មាតហ្វូន  Razr 60 មានពណ៌  Pantone Gibraltar Sea, Spring Bud, Lightest Sky និង  Parfait Pink។
សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ស្មាតហ្វូន  Razr 60 នេះ មានឈ្មោះហៅថា  Razr+ (2025) ដែលមានអេក្រង់ និងកាមេរ៉ាដូចគ្នាគ្រាន់តែបន្ទះឈីបរបស់វាគឺ Snapdragon 8s Gen 3 chip ។ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរទំហំ 50MP telephoto ។ ថាមពលថ្មរបស់ស្មាតហ្វូននេះមានទំហំ  4000mAh ជាមួយនឹង  45W wired និង  15W wireless charging ។
Article image
តម្លៃ និងកាលបរិច្ឆេទនៃការលក់
តម្លៃរបស់ស្មាតហ្វូន Razr 60 Ultra គឺ $1,300 នៅក្នុងសហរដ្ឋអាមេរិក និង £1,100 នៅក្នុងចក្រភពអង់គ្លេស។ ស្មាតហ្វូន Razr 60 មានតម្លៃ  $700 នៅក្នុងសហរដ្ឋអាមេរិក និងតម្លៃ £800 នៅចក្រភពអង់គ្លេស។ ការកម្មង់ទិញមុននៅក្នុងសហរដ្ឋអាមេរិកចាប់ផ្តើមពីថ្ងៃទី 7 ខែឧសភានេះ ហើយការលក់គឺនៅថ្ងៃទី 15 ខែឧសភា។ សម្រាប់ Razr+ (2025) មានតម្លៃ  $1,000ដែលមានពណ៌ Mocha Mousse និង Hot Pink ហើយវាចាប់លក់ពីថ្ងៃទី 3 ខែឧសភាឆ្នាំ 2025 នេះនៅសហរដ្ឋអាមេរិក៕