ស្វែងរកពួកយើង:

Motorola Razr 60 Ultra ឆ្លងកាត់ការចុះបញ្ជីថ្មី ជាមួយឆ្នាំងសាកកម្លាំង 68W

ដោយ

Koun Jab Luffy

09 មីនា 2025 02:05 រសៀល

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់ថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន Motorola បានត្រៀមរៀបចំប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី ដែលជាម៉ូដែលប្រណិតរបស់ខ្លួនឆាប់ៗនេះហើយ។ កាលពីប៉ុន្មានសប្តាហ៌មុននេះ ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Razr 60 Ultra ត្រូវបានគេប្រទះឃើញថា បង្ហាញវត្តមាននៅលើវិញ្ញាបនបត្រថ្មីនៅក្នុងប្រទេសចិនរួចហើយ។ សម្រាប់ម៉ូដែលថ្មីនេះ ដូចគ្នាទៅនឹងម៉ូដែលមុនៗអញ្ចឹងដែរ ដោយនឹងមានការបង្ហាញខ្លួនជាមួយនិងម៉ូដែល Flip ផងដែរ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះ ស្មាតហ្វូនម៉ូដែល Razr 60 Ultra ត្រូវបានគេប្រទះឃើញថា បានឆ្លងកាត់ការចុះបញ្ជីក្នុងប្រទេសឥណ្ឌា ហើយក៏មានការបញ្ចេញនូវរូបភាពគំនូសព្រាង Render របស់ស្មាតហ្វូននេះផងដែរ។ នៅពេលនេះ ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Flip នេះ គឺទទួលបានវិញ្ញាបនបត្រ3C របស់ចិនថែមទៀតហើយ។ ស្មាតហ្វូនថ្មីនេះ មានលេខម៉ូដែល  XT2551-3 គាំទ្រជាមួយនឹងឆ្នាំងសាក MV-688N charger។ ស្មាតហ្វូនMotorola Razr 60 Ultra នេះ អាចនឹងប្រើប្រាស់នូវឆ្នាំងសាក 68W wired fast charging ។
ជាមួយនិងវត្តមានស្មាតហ្វូន Razr 60 Ultra ឆ្នាំនេះ អាចនឹងមានឈ្មោះហៅថា Razr+ (2025) ដោយក្រុមហ៊ុននេះ អាចនឹងមិនមែនជា Razr Ultra (2025) នោះទេ។ បើមើលទៅលើការបែកធ្លាយតាយៈរូបភាព render នោះ យើងអាចឃើញនូវការឌីស្សាញស្មាតហ្វូននេះស្រដៀងគ្នាទៅនឹងស្មាតហ្វូន Razr 50 Ultra។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាភ្លោះ ក៏មានការប្រើប្រាស់នូវស្បែក Vegan Leather ថែមទៀតផង។
Article image
តាមការបែកធ្លាយជាច្រើនកាលពីពេលមុននេះ បានអោយដឹងថា ស្មាតហ្វូនម៉ូដែល Flip ចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ គឺនឹងមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite គាំទ្រជាមួយនឹងរ៉េមទំហំ 12GB និងក្រាហ្វិកកាត Adreno 830 GPU។ ស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវ Android 15 OS និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងថែមទៀតផង៕