ស្វែងរកពួកយើង:

Motorola កំពុងតែធ្វើការនៅលើស្មាតហ្វូនបត់បានតម្លៃទាបជាងមុន!

ដោយ

Koun Jab Luffy

06 កញ្ញា 2024 03:09 រសៀល

អាន 2 នាទី

Article image
ខណៈដែលក្រុមហ៊ុន Motorola បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Razr 50 នៅទីផ្សារប្រទេសឥណ្ឌានៅថ្ងៃទី 9 ខែកញ្ញាខាងមុខនេះ នៅពេលនះ មានការបែកធ្លាយមួយបានទម្លាយចេញនូវម៉ូដែល “lite” ថ្មីមួយទៀតរបស់ស្មាតហ្វូននេះ ហើយក៏មានការបញ្ជាក់ថា ក្រុមហ៊ុននេះ អាចនឹងកំពុងតែធ្វើការនៅលើម៉ូដែលថ្មីនេះផងដែរ។ យោងតាមរបាយការណ៍មួយ ដែលដកស្រង់ចេញពី MySmartPrice បានបញ្ជាក់ថា មានការប្រទះឃើញស្មាតហ្វូន Motorola Razr 50s ស្ថិតនៅលើវេបសាយ HDR10+ ដែលមានការបញ្ជាក់អំពីឈ្មោះ និងអេក្រង់របស់ស្មាតហ្វូននេះទៀតផង។
ប្រភពខាងលើនេះបាននិយាយថា សម្រាប់ “s” នៅលើឈ្មោះរបស់ស្មាតហ្វូន Razr 50s នេះគឹបញ្ជាក់ថា ម៉ូដែលនេះ គឺជាស្មាតហ្វូនដែលមានតម្លៃសមរម្យរបស់ក្រុមហ៊ុន Motorola ហើយស្មាតហ្វូននេះ ក៏បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ HDR10+ រួចហើយផងដែរ។ សម្រាប់ពេលនេះ យើងនៅមិនទាន់បានដឹងអំពីបន្ទះឈីប កាមេរ៉ា ឬទំហំរបស់អេក្រង់គោលរបស់ស្មាតហ្វូនម៉ូដែលថ្មីនេះនៅឡើយទេទេ។ បើមើលទៅលើស្មាតហ្វូនម៉ូដែលប្រណិតរបស់ Razr 50 គឺមានអេក្រង់ខាងក្រៅទំហំ 3.6-អ៊ីង ជាមួយនឹងការការពារដោយកញ្ចក់ Gorilla Glass Victus ហើយនិងកាមេរ៉ាគោលទំហំ 50MP។
ស្មាតហ្វូនបត់បាន Razr 50 នេះ គឺមានអេក្រង់ខាងក្នុងទំហំ 6.9-អ៊ីងកម្រិត FHD+ pOLED ទ្រទ្រង់ជាមួយកម្រិតល្បឿន 120Hz refresh rate ហើយនិងមានអេក្រង់ខាងក្រៅទំហំ 3.6-អ៊ីង FHD+ pOLED។ អេក្រង់ខាងក្រៅនេះ គាំទ្រជាមួយនឹងពន្លឺអេក្រង់ 1700 nits និងរត់បានជាមួយកល្បឿន 90Hz refresh rate។ ស្មាតហ្វូនថ្មីនេះ ដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 7300X SoC, ថាមពលថ្មទំហំ 4200mAh ជាមួយនឹង 30W wired និង 15W wireless fast charging។
Article image
សម្រាប់អេក្រង់ទាំងពីរនេះ គឺមានការទ្រទ្រង់ទៅលើមុខងារ HDR10+, 10-bit color, LTPO technology និងពន្លឺអេក្រង់ដល់ទៅ 3000nits។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយដែលមានទំហំ 50MP មានមុខងារ OIS និងមានកាមេរ៉ាទំហំ 13MP ultra-wide/macro។ ចំពោះកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 32MP ជាមួយនឹង 4K UHD video capture។ នៅលើស្មាតហ្វូននេះ ក៏មានការតម្លើងនូវ Dual stereo speakers, Dolby Atmos, Spatial Sound និង 3 microphones ផងដែរ៕