ស្វែងរកពួកយើង:

Motorola បាននាំយកនូវបច្ចេកវិទ្យាឆ្លាតវៃ Gemini AI មកប្រើប្រាស់លើអេក្រង់ខាងក្រៅរបស់ Razr 50 Series

ដោយ

Koun Jab Luffy

27 មិថុនា 2024 09:03 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Motorola បានងាកមកចាប់ដៃជាមួយនិងក្រុមហ៊ុន Google នៅក្នុងការបង្កើតនូវបទពិសោធន៍នៃការគ្រប់គ្រងទៅលើបច្ចេកវិទ្យា AI ដ៏អស្ចារ្យសម្រាប់ស្មាតហ្វូនបត់បានឆ្នាំ 2024 របស់ខ្លួន។ បើតាមការបញ្ជាក់នៅក្នុងព័ត៌មានថ្មីបាននិយាយថា ពេលនេះ កម្មវិធី Gemini app អាចដំណើរការបានចេញពីផ្នែកខាងក្រៅនៃអេក្រង់ (cover display) របស់ស្មាតហ្វូននេះហើយ។
នៅក្នុងឆ្នាំនេះ ស្មាតហ្វូនអេក្រង់បត់បាន Motorola Razr 50 គឺមានសមត្ថភាពអាចប្រើប្រាស់នូវអេក្រង់ខាងក្រៅ (cover display) ដែលមានទំហំ 3.6 អ៊ីង ” ហើយក៏អាចប្រើប្រាស់ទៅលើកម្មវិធីឆ្លាតវៃ Gemini នេះបានផងដែរ។ ស្មាតហ្វូនបត់បាន Motorola Razr 50 Ultra ដែលមានអេក្រង់ខាងក្រៅដល់ទៅ 4 អ៊ីង ក៏ក្លាយជាស្មាតហ្វូនដែលមានអេក្រង់ខាងក្រៅដែលមានទំហំធំបំផុតផងដែរ។ សម្រាប់ការបង្ហាញវត្តមានៅលើទីផ្សារសហរដ្ឋអាមេរិក ស្មាតហ្វូននេះត្រូវបានប្តូរឈ្មោះថា razr 2024 និង razr+ 2024។
ដូចអ្វីដែលអ្នកបានដឹងរួចហើយ មុខងារ AI នេះ គឺមានភាពខ្លាំងក្លាជាងស្មាតហ្វូនជាច្រើនទៀត។ អតិថិជនដែលបានទិញស្មាតហ្វូន Razr នឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យបំផុត ហើយក្រុមហ៊ុន  Motorola ក៏នឹងផ្តល់ជូននូវសេវាកម្ម Google One AI Premium រយៈពេល 3 ខែឥតគិតថ្លៃថែមទៀតផង។ មុខងារនេះ ក៏នឹងអនុញ្ញាតអោយអ្នកប្រើប្រាស់អាចចូលទៅកាន់  Gemini Advanced បានផងដែរ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុននេះ ក៏នឹងមានការផ្តល់នូវសេវាកម្ម Cloud Storage ទំហំ 2TB សម្រាប់ប្រើប្រាស់នូវ Gmail, Docs និង Google Photos បានថែមទៀត។
Article image
ទាក់ទងនឹងការផ្តល់ជូននេះ ក្រុមហ៊ុន Google ក៏បានធ្វើការនៅលើមុខងារ Ask Photos ដែលអាចនឹងប្រែក្លាយនូវ Gemini ទៅជា Search Engine ដ៏ឆ្លាតវៃថែមទៀតផង។ ជាមួយនិងមុខងារនេះ អ្នកប្រើប្រាស់បាននាំមកនូវមុខងារជាច្រើនទៀត រួមមានដូចជា Photomoji, Moto Magic Canvas, Magic Compose និងជាច្រើនទៀតផងដែរ៕
Motorola បាននាំយកនូវបច្ចេកវិទ្យាឆ្លាតវៃ Gemini AI មកប្រើប្រាស់លើអេក្រង់ខាងក្រៅរបស់ Razr 50 Series