ស្វែងរកពួកយើង:

Motorola ប្រកាសចេញស្មាតហ្វូនអេក្រង់បត់ស៊េរីថ្មី Razr 70, Razr 70 Plus រួមនិង Razr 70 Ultra

ដោយ

ជុំ ប៉េងលីន

05 ឧសភា 2026 11:00 ថ្ងៃត្រង់

អាន 3 នាទី

នៅពេលនេះ ក្រុមហ៊ុន Motorola សម្រេចបានវិលត្រឡប់មកវិញជាមួយនឹងវត្តមានស្មាតហ្វូនបត់បាន Flip-Style របស់ខ្លួន ដោយសម្រាប់ពេលនេះ ក្រុមហ៊ុនអាមេរិកាំងមួយនេះ បានបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីៗចំនួន 3 ម៉ូដែល រួមមានដូចជា ម៉ូដែល Razr 70, Razr 70 Plus និងម៉ូដែលអេក្រង់បត់ Razr 70 Ultra។ ស្មាតហ្វូន  Razr 70 Plus គឺជាម៉ូដែលថ្មី ពីព្រោះថា ជាធម្មតាក្រុមហ៊ុននេះ បានបញ្ចេញស្មាតហ្វូនតែ 2 ម៉ូដែលប៉ុណ្ណោះ។ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេបញ្ជាក់ថា គឺស្ថិតនៅចន្លោះស្មាតហ្វូន entry-level និង High-end level។

Article image

ទៅលើការឌីស្សាញជារួមរបស់ស្មាតហ្វូនថ្មីនេះ នៅមិនមានការផ្លាស់ប្តូរច្រើននោះទេ។ ក្រុមហ៊ុន Motorola មានការឌីស្សាញជាមួយនឹងទម្រង់ Clamshell ដែលមានការលាយនូវពណ៌ និង Textures ផ្សេងៗគ្នា។ នៅពេលដែលបិទ ស្មាតហ្វូន Razr 70 Plus និង Ultra នេះគឺមានលក្ខណៈដូចគ្នា។ ស្មាតហ្វូននេះ មានអេក្រង់ខាងក្រៅទំហំ 4 អ៊ីង។ សម្រាប់ស្មាតហ្វូន Razr 70 វិញ គឺមានអេក្រង់តូចជាងទំហំត្រឹមតែ 3.63 អ៊ីង ប៉ុណ្ណោះ។

Article image
នៅពេលដែលបើកអេក្រង់ស្មាតហ្វូន Ultra គឺមានអេក្រង់ខាងក្នុងទំហំ 6.96 អ៊ីង ខណៈដែលស្មាតហ្វូន Razr 70 និង 70 Plus មានអេក្រង់ទំហំតូចជាងត្រឹមតែ 6.90 អ៊ីង។ស្មាតហ្វូន Ultra ថ្មីនេះ មានថាមពលថ្មទំហំ 5,000mAh ខណៈដែលស្មាតហ្វូន Standard Razr 70 មានថាមពលថ្មទំហំ 4,800mAh និងម៉ូដែល Plus មានថាមពលថ្មទំហំ 4,500mAh។

Article image
បើមើលទៅលើកាមេរ៉ានៅលើស្មាតហ្វូនទាំង 3 នេះ គឺមានការប្រើប្រាស់នូវកាមេរ៉ាទំហំ 50MP ចំនួន 2 គ្រាប់។ ប៉ុន្តែសម្រាប់ស្មាតហ្វូន Ultra វិញ គឺមានការបំពាក់នូវសិនស័រ LOFIC sensor កម្រិតខ្ពស់ ដែលអាចថតរូបភាពបានច្បាស់ជាងមុន និង Dynamic Range ប្រសើរជាងមុន។ ក្រឡេកមកកាមេរ៉ាខាងមុខរបស់ស្មាតហ្វូន Ultra គឺមានទំហំ 50MP ខណៈម៉ូដែលផ្សេងទៀត គឺមានកាមេរ៉ាទំហំ 32MP ប៉ុណ្ណោះ។

Article image
បើមើលទៅលើកម្លាំងម៉ាស៊ីននោះ ស្មាតហ្វូន Razr 70 ប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 7450X និងស្មាតហ្វូនម៉ូដែល Plus បំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 ខណៈដែលម៉ូដែល Ultra ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite។ ស្មាតហ្វូនទាំង 3 នេះ ប្រើប្រាស់នូវ Android 16 និងមានមកជាមួយនូវ Moto AI សម្រាប់ទ្រទ្រង់នូវ Tools ជាច្រើនដូចជា Gemini, Microsoft Copilot និង Perplexity ទៀតផង។

Article image
តម្លៃ បើមើលទៅលើតម្លៃនោះ ស្មាតហ្វូន Razr 70 មានតម្លៃចាប់ពី €869 សម្រាប់ទំហំ 8GB/256GB ខណៈដែលស្មាតហ្វូន Razr 70 Plus មានតម្លៃ €1,049 សម្រាប់ទំហំ 12GB/256GB និងតម្លៃ €1,149 សម្រាប់ទំហំ 12GB/512GB។ ស្មាតហ្វូន Ultra មានតម្លៃចាប់ពី €1,399។ ស្មាតហ្វូន Base និង Ultra នេះគឺមានតម្លៃខ្ពស់ជាងស្មាតហ្វូន versions ឆ្នាំមុននេះ។
Motorola ប្រកាសចេញស្មាតហ្វូនអេក្រង់បត់ស៊េរីថ្មី Razr 70, Razr 70 Plus រួមនិង Razr 70 Ultra