
ក្រុមហ៊ុនផលិតកុំព្យូទ័រម៉ាក MSI ទើបតែធ្វើការប្រកាសចេញម៉ូមនីទ័រអេក្រង់កោងដែលជាប្រភេទ Gaming Monitor ស៊េរីថ្មីចុងក្រោយម៉ូដែល MAG 27CQ6F។ Gaming Monitor ស៊េរីថ្មីចុងក្រោយបំផុតរបស់ MSI បានបំពាក់នូវបច្ចេកវិទ្យាអេក្រង់កោងកម្រិត 1500R Curvature ទំហំ 27-inch ដែលគាំទ្រកម្រិតបង្ហាញចេញ Wide Quad-HD (WQHD) ក្នុងទំហំរីសូលូហ្ស៊ិន 2,560 x 1,440px ជាមួយកម្រិតពន្លឺខ្ពស់បំផុតដល់ 300nits។ ជាមួយគ្នានេះបច្ចេកវិទ្យាអេក្រង់កោងរបស់ MSI MAG 27CQ6F នៅគាំទ្រមុខងារ variable refresh rate (VRR) ដែលអាចធ្វើការឆ្លាស់ល្បឿនអេក្រង់ពី 48Hz ឡើងទៅ 180Hz Bព្រមជាមួយបច្ចេកវិទ្យា Adaptive-Sync ដែលផ្តល់ឲ្យការដំណើរការ និងការបង្ហាញគុណភាពវីដេអូហ្គេមបានច្បាស់ល្អខ្លាំង។
បន្ទះអេក្រង់កោងដែលបំពាក់់នៅលើម៉ូនីទ័រស៊េរីថ្មីនេះជាប្រភេទ VA Panel ដែលមានល្បឿន response time 0.5ms (GtG)។ បន្ថែមពីនេះអេក្រង់កោងម៉ូនីទ័រស៊េរីថ្មីនេះ គាំទ្រកម្រិត contrast ratio 5000:1 និងមានជម្រៅទឹកពណ៌ 10-bit ឬ 8-bit plus FRC។ បន្ថែមពីនេះអេក្រង់របស់ MSI MAG 27CQ6F គាំទ្របច្ចេកវិទ្យាចាក់ទឹកពណ៌ 105% sRGB និង 80% DCI-P3 រួមនឹង Adobe RGB ដែលធ្វើឲ្យការបង្ហាញទឹកពណ៌បានច្បាស់ល្អត្រឹមត្រូវពិសេសបំផុតសម្រាប់វីដេអូហ្គេម និងមាតិកាកម្សាន្ត និងការប្រើប្រាស់ក្នុងកិច្ចការងារទូទៅជាពិសេសម្រាប់ការឌីស្សាញតែម្តង។

សម្រាប់ការតភ្ជាប់វិញ MSI MAG 27CQ6F អាចធ្វើបានតាមរយះរន្ធ DisplayPort1.4 ដែលគាំទ្រកម្រិតវីដេអូពេញក្នុងល្បឿន 180Hz refresh rate និងរន្ធ HDMI2.0b ចំនួនពីរអាចបញ្ចូលកម្រិតរូបភាពវីដេអូបានដល់ 144Hz ហើយនិងរន្ធដោតកាសខ្នាត 3.5mm audio output។ ហើយអ្វីដែលពិសេសនៅលើ Gaming Monitor ស៊េរីថ្មីមួយនេះ នៅមានមុខងារថ្មីមួយដែលហៅថា “Console Mode” ដែលមុខងារនេះអនុញ្ញាតិឲ្យម៉ូនីទ័រអាចធ្វើការគ្រប់គ្រងនៅលើមុខងារ Setting សម្រាប់ការប្រើប្រាស់ភ្ជាប់ជាមួយឧបករណ៍ហ្គេមដូចជា PlayStation ឬ Xbox។

MSI MAG 27CQ6F មានទំហំវិមាត្ររួម 610mm x 250mm x 451.6mm ជាមួយទំងន់សរុប 3.95 គីឡូក្រាម។ ម៉ូនីទ័រស៊េរីថ្មីនេះមានភ្ជាប់ជាមួយជើងទម្រប្រភេទ VESA mount សម្រាប់ភ្ជាប់នៅលើជញ្ជាំង ឬ Arm Mounting ដែលផ្តល់នូវភាពងាយស្រួលក្នុងការតំឡើង និងការប្រើប្រាស់តាមការចូលចិត្ត។ ទោះជាយ៉ាងណា MSI មិនបានបញ្ជាក់ពីតម្លៃ និងកាលបរិច្ឆេទចេញលក់ផ្លូវការណ៍សម្រាប់ម៉ូនីទ័រហ្គេមីងស៊េរីថ្មីរបស់ខ្លួននៅឡើយទេ ក្នុងពេលនេះ៕
