ក្រុមហ៊ុន MSI ដែលជាម៉ាកយីហោនាំមុខគេនៅក្នុងផ្នែកលេងហ្គេម ការផលិតមាតិកា កុំព្យូទ័រសម្រាប់អាជីវកម្ម និងផលិតភាពការងារខ្ពស់នោះ មានមោទកភាពក្នុងការប្រកាសបង្ហញនូវឧបករណ៍លេងហ្គេមថ្មីរបស់ខ្លួន ដែលមានឈ្មោះហៅថា Claw ជាមួយនឹងការបង្កើននូវសមត្ថភាពខ្លាំងក្លាជាងមុនដល់ទៅ 30% តាមរយៈការអាប់ដេតទៅលើ BIOS និង MSI Center M ថ្មីរបស់ខ្លួន។

បើតាមការបញ្ជាក់ក្នុងប្រភពខាងលើនេះ បានអោយដឹងថា បច្ចេកវិទ្យា BIOS និង MSI Center M ថ្មីនេះ នឹងអនុញ្ញាតអោយឧបករណ៍ Claw នេះ អាចលេងហ្គេមដ៏ពេញនិយមជាង 100 យ៉ាងរលូននៅលើ Steam platform ហើយវាក៏ផ្តល់នូវបទពិសោធន៍នៃលេងហ្គេមយ៉ាងចល័តដ៏អស្ចារ្យគ្មានគូប្រៀបនោះទេ។ សម្រាប់ version ចុងក្រោយបំផុតនៃ E1T41IMS.109 BIOS (សំដៅទៅលើ 109) និង MSI Center M 1.0.2405.1401 ( សំដៅទៅលើ 2405.1401) សម្រាប់ឧបករណ៍ Claw នេះត្រូវបានធ្វើតេស្តយ៉ាងយកចិត្តទុកដាក់ និងការបង្កើនទៅលើបទពិសោធន៍នៃការលេងហ្គេមយ៉ាងសម្បូរបែបបំផុត។
ជាមួយនិងមុខងារនេះ ក៏នឹងផ្តល់អោយហ្គេមដ៏ពេញនិយម Forza Horizon 5 ក៏មានការបង្កើនទៅលើល្បឿននៃការលេងហ្គេមដល់ទៅ 30% ផងដែរ។ សម្រាប់ហ្គេមដ៏ពេញនិយមជាច្រើនទៀតដូចជា Fortnite និង Helldivers 2 ក៏នឹងមានការបង្កើនល្បឿនលឿនជាងមុន 20% ជាមួយនឹងការអាប់ដេតទៅលើ BIOS និង MSI Center Mថ្មីដែលផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមយ៉ាងរលូនបំផុត។
អតិថិជនជាច្រើនអាចធ្វើការដោនឡុតបានភ្លាមៗទៅលើ BIOS និង MSI Center M នេះបានតាមរយៈ Live Update នៅក្នុង MSI Center M ឬវេបសាយផ្លូវការរបស់ក្រុមហ៊ុន MSI។ ជាមួយនិងការប្រើប្រាស់នូវ BIOS 109 នេះ អ្នកប្រើប្រាស់អាចធ្វើការអាប់ដេតទៅលើ BIOS នេះ ដោយផ្ទាល់បានតាមរយៈមុខងារ Live Update នៅក្នុង MSI Center M ដោយមិនចាំបាច់ធ្វើការដោនឡូតចេញពីវេបសាយនោះទេ។ ចំពោះ MSI Center M វិញ នឹងធ្វើការដំណើរការតាមរយៈការផ្ញើរសារ notifications នៅលើ BIOS សម្រាប់អ្នកប្រើប្រាស់ជាច្រើននាពេលខាងមុខនេះផងដែរ។ សម្រាប់ព័ត៌មានបន្ថែមក្នុងការអាប់ដេតទៅលើឧបករណ៍ Claw នេះ សូមចូលទៅកាន់វេបសាយផ្លូវការរបស់ក្រុមហ៊ុន MSI ។

MSI Claw ផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមយ៉ាងអស្ចារ្យបើធៀបជាមួយនឹងគូប្រជែងរបស់ខ្លួនតាមរយៈបច្ចេកវិទ្យា BIOS និង MSI Center M
ជាមួយនឹងការអាប់ដេតទៅលើ MSI Center M និង BIOS នេះ ឧបករណ៍ MSI Claw ផ្តល់នូវសមត្ថភាពយ៉ាងខ្លាំងក្លាបើធៀបជាមួយនឹងគូប្រជែងរបស់ខ្លួននៅក្នុងហ្គេមដ៏ពេញនិយមជាង 100 នៅលើ Steam។ ឧទាហរណ៍ នៅក្នុងហ្គេម Valheim នោះ ឧបករណ៍ Claw នេះ អាចបង្កើនល្បឿនជាង 90% បើធៀបទៅនឹង FPS ហ្គេមជាច្រើន។ ជាមួយគ្នានេះ សម្រាប់ហ្គេមជាច្រើនទៀតដូចជា Euro Truck Simulator 2, World of Warships និង Dying Light នេះ ក៏នឹងមានល្បឿននៃការលេងហ្គេមលឿនជាងមុន 50% ផងដែរ។
ដើម្បីបន្តក្នុងការផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យបន្ថែមទៀតនោះ ក្រុមហ៊ុន MSI ក៏បានធ្វើការជាមួយនឹងក្រុមហ៊ុន Intel ក្នុងការបង្កើនទៅលើល្បឿនរបស់ Claw នេះ។យើងជឿជាក់ថា ជាមួយនឹងការអាប់ដេតទៅលើ BIOS, GPU drivers និង software ជាច្រើនទៀតនោះតាមរយៈ MSI Center M ឧបករណ៍ Claw នេះនឹងផ្តលនូវល្បឿនរលូន និងអស្ចារ្យបំផុតក្នុងការលេងហ្គេម។

បន្ថែមពីនេះ ដើម្បីធានាថា BIOS និង GPU Drivers ថ្មីនេះ បង្កើននូវផលចំណេញច្រើនសម្រាប់អ្នកប្រើប្រាស់នោះ ក្រុមហ៊ុន MSI ក៏បានណែនាំអោយប្រើប្រាស់នូវ settings ដូចខាងក្រោមនៅក្នុងការលេងហ្គេមដើម្បីទទួលបាននូវបទពិសាធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុត។ សម្រាប់ព័ត៌មានបន្ថែមពី Claw អ្នកប្រើប្រាស់អាចចូលទៅកាន់វេបសាយផ្លូវការ ឬហាងចែកចាយរបស់ MSI នៅជិតលោកអ្នក៕
ខាងក្រោមនេះ គឺជាតំណរភ្ជាប់៖
MSI Gaming : https://kh.msi.com
MSI Facebook : https://www.facebook.com/MSIGamingCambodia
Claw Official Product Page: https://www.msi.com/Handheld/Claw-A1MX
Claw Official User Guide: https://www.msi.com/Handheld/Claw-Guide
Claw Official Forum: https://forum-en.msi.com/index.php?forums/gaming-handhelds.182/
Claw Official Sub-Reddit: https://www.reddit.com/r/MSIClaw_Official/
