
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា MSI បានប្រកាសដាក់លក់នូវម៉ូនីទ័រជំនាន់ថ្មីរបស់ខ្លួនម៉ូដែល MAG 341CQP QD-OLED នៅលើទៅផ្សារអាមេរិក អង់គ្លេស និងសហគមនអឺរ៉ុបហើយ បន្ទាប់ពីមានភាពជោគជ័យក្នុងការបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិន។ ម៉ូនីទ័រនេះ មានអេក្រង់ទំហំ 34-អ៊ីង និងមានការឌីស្សាញជាមួយនិងភាពច្នៃប្រឌិតខ្ពស់ដោយបំផុសគំនិតខ្លាំងទៅលើការលេងហ្គេម។ អេក្រង់នេះ គឺផ្តល់នូវការបង្ហាញចេញមានគុណភាណខ្ពស់ និងមានភាពរលូននៅពេលដំណើរការ។
ម៉ូនីទ័រជំនាន់ថ្មី MAG 341CQP នេះ គឺមានការបំពាក់នូវបន្ទះអេក្រង់ Quantum Dot OLED panel មានសមត្ថភាពខ្ពស់អាចបង្ហាញចេញបានទំហំ 3440×1440px រត់បានជាមួយល្បឿន refresh rate 175Hz, និងមានកម្រិតនៃការឆ្លើយតបបានល្បឿនលឿនដល់ទៅ 0.03ms។ នៅលើអេក្រង់នេះ មានការគាំទ្រនូវកម្រិត native 10-bit color និងមានកម្រិត 99% ទៅលើ DCI-P3 Color Gamut ដែលធានាបាននូវការផ្តល់ជូនភាពរស់រវើក សម្រាប់ការលេងហ្គេមបានកាន់តែរលូន។ ម៉ូនីទ័រនេះ មានការឌីស្សាញជាមួយកម្រិតភាពកោង 1800R curvature ដែលផ្តល់នូវភាពជឿជាក់ និងបទពិសោធន៌ខ្ពស់បំផុតសម្រាប់ការលេងហ្គេម។
សម្រាប់មុខងារពិសេសនៅលើ MAG 341CQP គឺមានការតម្លើងនូវប្រព័ន្ធត្រជាក់ MSI OLED CARE 2.0 cooling system ដែលមានការប្រើប្រាស់នូវស្រទាប់ហ្វីល graphene film និង custom heatsink ជួយទប់ការឡើងកំដៅ បានយ៉ាងល្អទោះបីជាមិនមានការប្រើប្រាស់នូវ cooling fan ដ៏ដោយ។ បន្ថែមពីនេះ MSI ក៏មានការតម្លើងមកជាមួយនូវបច្ចេកវិទ្យា AI-enhanced features ដូចជា Smart Crosshair, Night Vision AI និង Optix Scope, ដើម្បីជំនួយដល់ការលេងហ្គេមផងដែរ

ជាមួយគ្នានេះនៅលើម៉ូនីទ័រនេះ ក៏មានការតម្លើងនូវមុខងារតភ្ជាប់ ជាច្រើនដូចជា Dual HDMI 2.1, DisplayPort 1.4a និងរន្ធ USB-C សម្រាប់ផ្តល់នូវភាពងាយស្រួលនៅក្នុងការប្រើប្រាស់ថែមទៀតផង។ MSI MAG 341CQP QD-OLED នេះ ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់នៅលើទីផ្សារអាមេរិកតម្លៃ $899.99 និងតម្លៃ £998.99 នៅលើទីផ្សារអង់គ្លេស និងតម្លៃ €1,299 នៅទីផ្សារអឺរ៉ុប។ MAG 341CQP ជម្រើសដ៏ល្អបំផុតសម្រាប់អ្នកលេងហ្គេម។
