ស្វែងរកពួកយើង:

MSI Modern Series AIO PCs បំពាក់បន្ទះឈីប Intel និង Webcams FHD បានបង្ហាញខ្លួនជាផ្លូវការហើយ!

ដោយ

Koun Jab Luffy

01 មេសា 2024 11:11 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន MSI បានប្រកាសចេញនូវកុំព្យូទ័រស៊េរីថ្មីរបស់ខ្លួនម៉ូដែល Modern AM242 និង AM272 Series ដែលនេះគឺជាប្រភេទកុំព្យូទ័រលើតុ ឬហៅថា All-in-One PCs ដោយផ្តោតគោលដៅទៅលើអ្នកប្រើប្រាស់ ដែលមានជំនាញ និងអ្នកប្រើប្រាស់ដែលបង្កើតនូវគំនិតថ្មី។ កុំព្យូទ័រ MSI Modern Series AIO PCs ថ្មីនេះ គឺមាន 3 ម៉ូដែល រួមមានដូចជា Modern AM242 1M, AM242TP 1M និង  AM272P 12M។
បើតាមការបញ្ជាក់នៅក្នុងព័ត៌មានខាងលើនេះ បានបញ្ជាក់ កុំព្យូទ័រថ្មី AIO ជំនាន់ថ្មីនេះ គឺមានការបំពាក់នូវបន្ទះឈីប Intel Core i3 100U, i5 120U និង i7 150U ដែលមានសមត្ថភាពខ្លាំងក្លាបំផុតនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ កុំព្យូទ័រ AIO ថ្មីនេះមានរ៉េមទំហំដល់ទៅ 64GB 5200MHz ដែលជាប្រភេទ DDR5 RAM ហើយក៏មានការប្រើប្រាស់នូវ NVMe SSD និង HDD Storage ផងដែរ។
Article image
សម្រាប់កុំព្យូទ័រម៉ូដែល AM242 1M និង AM242TP M1 នេះមានអេក្រង់ទំហំ 23.8 អ៊ីង កម្រិត IPS គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ FHD resolution និងមានការបំពាក់នូវមុខងារ MSI Anti-Flicker ថែមទៀតផង។ សម្រាប់ភាពខុសគ្នានៃអេក្រង់ នៃម៉ូដែល AM242TP M1 គឺប្រើប្រាស់ជាមួយនឹង Touch ផងដែរ។ ចំពោះកុំព្យូទ័រម៉ូដែល AM272P 12M វិញ ក៏មានប្រើប្រាស់នូវអេក្រង់ Panel ដូចគ្នា ប៉ុន្តែមានអេក្រង់ទំហំ 27 អ៊ីង និងមិនមានមុខងារ TouchScreen នោះទេ។ នៅលើម៉ាស៊ីន AIO ថ្មីៗទាំងនេះ ក៏មានបំពាក់នូវ 2 x 2.5W built-in speakers រួមជាមួយនិង Full HD webcam ថែមទៀតផង។
Article image
សម្រាប់ការតភ្ជាប់នៅលើកុំព្យូទ័រ AIO ថ្មីនេះ មានដូចជា Wi-Fi 6E និង Bluetooth 5.3 រួមនិងរន្ធផតជាច្រើនទៀតដូចជា  USB 3.2 Gen 2 និង HDMI ជាដើម។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញនោះ នៅលើម៉ាស៊ីននេះ ក៏មានភ្ជាប់ជាមួយនឹង  Discrete Trusted Platform Module 2.0 ថែមទៀតផង។ បន្ថែមពីនេះទៀតនោះ នៅលើម៉ាស៊ីននេះ ក៏មានមុខងារ MSI AI Engine និង Cloud Center ដែលមានការពង្រឹងទៅលើសមត្ថភាព និងការគ្រប់គ្រងទិន្នន័យកាន់តែប្រសើរ។ ក្រុមហ៊ុន MSI មិនទាន់ទម្លាយអំពីតម្លៃ ឬកាលបរិច្ឆេទនៃការលក់កុំព្យូទ័រនេះនៅឡើយទេ៕
MSI Modern Series AIO PCs បំពាក់បន្ទះឈីប Intel និង Webcams FHD បានបង្ហាញខ្លួនជាផ្លូវការហើយ!