ស្វែងរកពួកយើង:

MSI Pulse 17 AI 2024 បំពាក់នូវបន្ទះឈីប Intel Core Ultra 9, RTX 4070 បង្ហាញខ្លួននៅប្រទេសចិន តម្លៃ 1760 ដុល្លារ

ដោយ

Koun Jab Luffy

22 មេសា 2024 11:04 ថ្ងៃត្រង់

អាន 2 នាទី

Article image
បន្ទាប់ពីការបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសឥណ្ឌាកាល ពីខែមុនរួចមក នៅពេលនេះ ក្រុមហ៊ុន MSI បានបន្តប្រកាសចេញនូវកុំព្យូទ័រលេងហ្គេម Pulse 17 AI 2024 របស់ខ្លួនថ្មីនេះនៅលើទីផ្សារក្នុងប្រទេសចិនថែមទៀតហើយ។ អ្នកលេងហ្គេមជាច្រើននៅក្នុងប្រទេសចិន អាចរកទិញកុំព្យូទ័រ notebook នេះបាននៅលើវេបសាយ JD.com បាន។
កុំព្យូទ័រ Pulse 17 AI 2024 នេះ មានអេក្រង់ទំហំ 17-អ៊ីង 2560x1600 resolution គាំទ្រជាមួយនឹងកម្រិត 240Hz refresh rate និង 100% DCI-P3 color gamut។ អេក្រង់នេះ គឺមានសមត្ថភាពផ្តល់នូវកម្រិតភាពច្បាស់ខ្ពស់ និងពណ៌ត្រជាក់ភ្នែក។ កុំព្យូទ័រនេះបំពាក់នូវបន្ទះឈីប  Intel Core Ultra 9-185H ជាមួយនឹងក្រាហ្វិកកាត NVIDIA GeForce RTX 4060 ឬ RTX 4070 graphics card។ លក្ខណៈសម្បត្តិខាងលើនេះ នឹងធ្វើអោយការលេងហ្គេមកាន់តែរលូន និងការបង្កើតនូវមាតិកាកាន់តែសម្បូរបែប។ បន្ថែមពីនេះ ក៏នូវមានរ៉េមទំហំ 32GB DDR5 RAM និង 1TB PCIe 4.0 SSD ដែលអាចអោយកុំព្យូទ័រនេះដំនើរការបានលឿនទៅលើការងារ multitasking។
Article image
សម្រាប់បច្ចេកវិទ្យា AI របស់ក្រុមហ៊ុន MSI នេះ បំពាក់នូវ MSI AI Engine និង  MSI AI Artist ។ សម្រាប់ AI Engine នេះងាយស្រួលក្នុងការកែប្រែទៅលើ hardware settings ផ្អែកទៅលើសេណារីយ៉ូរបស់អ្នកប្រើប្រាស់ ការគ្រប់គ្រងទៅលើសមត្ថភាពនៃការលេងហ្គេម ឬការកម្សាន្តបានយ៉ាងល្អ។ MSI AI Artist នេះ អនុញ្ញាតអោយអ្នកប្រើប្រាស់អាចបង្កើតនូវរូបភាព និងអត្ថបទតាមរយៈការបញ្ជាតាម commands បានយ៉ាងល្អ។ បន្ថែមពីនេះ កុំព្យូទ័រនេះ ក៏មានបំពាក់នូវបច្ចេកវិទ្យា Cooler Boost technology របស់ក្រុមហ៊ុន MSI ដើម្បីធ្វើអោយម៉ាស៊ីននៅតែត្រជាក់ក្នុងការប្រើប្រាស់។ បច្ចេកវិទ្យានេះ នឹងជួយអោយការបំភាយកំដៅបានល្អទៅលើ GPU និង CPU ផងដែរ។
Article image
កុំព្យូទ័រ Pulse 17 AI 2024 នេះ មានបំពាក់នូវ  Wi-Fi 6E, ថាមពលថ្ម 90WHr និងរន្ធផតតភ្ជាប់ជាច្រើនដូចជា 1 USB-C 3.2 Gen 2 port, 3 USB-A 3.2 Gen 1 ports, 1 RJ45 port និង 1 3.5mm audio interface។ បន្ថែមពីនេះ ម៉ាស៊ីននេះ ក៏មាន Hi-Res audio និង Nahimic software ក្នុងការផ្តល់នូវបទពិសោធន៍ដ៏សំបូរបែបនៃការប្រើប្រាស់សំឡេងបានយ៉ាងល្អសម្រាប់អ្នកលេងហ្គេម។ សម្រាប់ Keyboard កុំព្យូទ័រនេះ គឺប្រើប្រាស់នូវ 24-zone RGB backlit keyboard ហើយថែមទាំងមានបំពាក់នូវ  Kensington lock slot ទៀតផង។ កុំព្យូទ័រ MSI Pulse 17 AI 2024 មានតម្លៃ 10699 Yuan ($1,506) សម្រាប់ RTX 4060 version និងតម្លៃ 12499 យ៉ន់ ($1,760) សម្រាប់ RTX 4070៕
Article image
MSI Pulse 17 AI 2024 បំពាក់នូវបន្ទះឈីប Intel Core Ultra 9, RTX 4070 បង្ហាញខ្លួននៅប្រទេសចិន តម្លៃ 1760 ដុល្លារ