ស្វែងរកពួកយើង:

MWC 2024: ថេប្លេត Nubia Pad 3D II ផ្តល់នូវការទស្សនា រូបភាព និងវីដេអូ 3D ដោយមិនចាំបាច់មានវែនតានោះទេ

ដោយ

Koun Jab Luffy

27 កុម្ភៈ 2024 03:07 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន ZTE បានធ្វើការប្រកាសចេញនូវថេប្លេតជំនាន់ថ្មីរបស់ខ្លួន Nubia Pad 3D II ដែលមានការតម្លើងនូវបច្ចេវិទ្យា 5G រួមគ្នាជាមួយនិងបច្ចេកវិទ្យា AI ផ្តល់នូវជូនការបង្ហាញបែប 3D ដោយមិនចាំបាច់មានការពាក់វែនតា 3D ជំនួយនោះទេ។ ថេប្លេតថ្មីនេះ គឺមានបំពាក់នូវលក្ខណៈសម្បត្តិទូទៅដូចម៉ូដែលមុម Nubia Pad 3D ជាង 80% ភាពខុសគ្នា គឺការពង្រឹងទៅលើបច្ចេកវិទ្យា 3D resolution និងបន្ថែមពន្លឺ 3 ដង ទៅលើ 3D brightness។
ក្រុមហ៊ុននេះបានបញ្ជាក់ថា ជាមួយនិងការដំណើការនូវបច្ចេកវិោទ្យាអេក្រង់នៅលើថេប្លតនេះ គឺក្រុមហ៊ុនបានប្រើប្រាស់នូវ AI processing រួមនិង 3D display technology តាមរយៈការរួមបញ្ចូលគ្នាពីកញ្ចក់ unique liquid crystal lenses នៅក្នុងការផលិតនូវរូបភាពចេញមក។ ជាមួយនិងការប្រើប្រាស់នូវ AI-powered eye-tracking engine រួមនិងការបង្ហាញចេញបានទំហំ 86° wide viewing angle នេះ គឺនឹងផ្តល់អោយអ្នកប្រើប្រាស់អាចទស្សនរូបភាព 3D ជាមួយនិងបទពិសោធន៍ថ្មីរលូន និងមិនចាំបាច់ពាក់វែនតា special glasses សម្រាប់ទស្សនា 3D នោះទេ។
Nubia Pad 3D II មានការប្រើប្រាស់នូវបច្ចេកវិទ្យា Neovision 3D គ្រប់ដំមណើរការទាំងអស់ ដោយបច្ចេកវិទ្យា AI algorithms នេះ នឹងជួយធ្វើបំលែងរូបភាព 2D ទៅកាន់ 3D គ្រប់ពេល។ បច្ចេកវិទ្យានេះ ក៏នឹងអនុញាតអោយអ្នកប្រើប្រាស់អាចទស្សនាគ្រប់មាតិកាបានថែមទៀតផង ដែលក្នុងនោះមានដូចជា រូបភាព វីដេអូ ហ្គេម រួមនិងមាតិកម្សាន្តជាច្រើនទៀត នៅក្នុងលក្ខណៈជា 3D។ នៅលើថេប្លេតនេះ ក៏មានការតម្លើងនូវមុខងារថ្មីៗសម្រាប់អ្នកប្រើប្រាស់នៅក្នុងការផលិតនូវរូបភាព 3D ជាមួយនិងគុណភាពខ្ពស់ថទៀតផង។
Article image
Nubia Pad 3D II ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 2 និងមានរ៉េម LPDDR5X RAM ហើយនិងអង្គចងចាំ UFS 4.0 storage។ ថេប្លេតនេះ មានអេក្រង់ទំហំ 12.1-អ៊ីង កម្រិត 2.5K display គាំទ្រជាមួយនិងការបង្ហាញចេញបានទំហំ 2560x1600 resolution និងមានល្បឿន 144Hz refresh rate។ នៅលើថេប្លេតនេះ ក៏មានការបំពាក់នូវឧបាល័រ 4 គ្រាប់ ដែលផ្តល់នូវ DTS:X ultra immersive 3D sound effects និង dual-mic noise reduction បានគុណភាណខ្ពស់ផងដែរ។ ថេប្លេតនេះមានថ្មទំហំ 10000mAh គាំទ្រដោយកម្លាំងសាក 66W fast charging រួមនិងបច្ចេកវិទ្យា 5G ថែមទៀតផង។ មកដល់ពេលនេះ ក្រុមហ៊ុននេះមិនទាន់បញ្ជាក់ពីតម្លៃ និងការបង្ហាញវត្តមាននៅលើទីផ្សារនៅពេលណានៅឡើយទេ។
MWC 2024: ថេប្លេត Nubia Pad 3D II ផ្តល់នូវការទស្សនា រូបភាព និងវីដេអូ 3D ដោយមិនចាំបាច់មានវែនតានោះទេ