
នៅក្នុងព្រឹត្តិការ MWC 2024 នៅទីក្រុងបាសេឡូណាថ្មីៗនេះ Xiaomi បានប្រកាសចេញនូវនាឡិកាឆ្លាតវៃ Xiaomi Smart Band 8 Pro នៅលើទីផ្សារសកលហើយ បន្ទាប់ពីការសម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសចិនកាលពីខែសីហាឆ្នាំមុននេះ។
Xiaomi Smart Band 8 Pro មានអេក្រង់ទំហំ 1.74-អ៊ីង AMOLED display មានសមត្ថភាពអាចបង្ហាញចេញបានទំហំ 336x480 resolution ជាមួយនិងកម្រិតពណ៌ 16.7 million colors ហើយនិមានការទ្រទ្រង់នូវកម្រិតពន្លឺ 336ppi រួមនិងល្បឿន 60Hz refresh rate។ អេក្រង់នេះមានពន្លឺជះចេញបានកម្រិត 600nits ដែលផ្តល់នូវភាពច្បាស់បំផុតសម្រាប់ការបង្ហាញចេញនៅលើអេក្រង់។ ហើយកញ្ចក់នាឡិកាឆ្លាតវៃនេះ ក៏មានការការពារដោយកញ្ចក់ Corning Gorilla Glass 3 ថែមទៀតផង។ នាឡិកាឆ្លាតវៃនេះ មានទម្ងន់ស្រាល 22.5g នីងមានកម្រ៉ាស់ស្តើង 9.99mm ហើយនិងមានខ្សែរស្បែកគុនភាពខ្ពស់ថែទៀតផង។

Xiaomi Smart Band 8 Pro ឌីស្សាញឡើងសម្រាប់ជាជំនួយនៅការថែរក្សាសុខភាពជាមួយនិងលំហាត់ប្រាណ។ នៅលើនាឡិកាឆ្លាតវៃនេះ មានបំពាក់នូវសិនស័រជាច្រើន ក្នុងនោះមានដូចជា sensors ត្រួតពិនិត្យចង្វាក់បេះដូង និងអុកស៊ីសែនក្នុងឈាម ក៏ដូចជា ambient light ជាដើម។ អ្វីដែលពិសេសនោះនៅលើនាឡិកាឆ្លាតវៃនេះ គឺមានបច្ចេកវិទ្យាការពារកម្រិត 5ATM ទៅលើភាពធន់ថែមទៀតផង។ នាឡិកាឆ្លាតវៃនេះ គឺមានមុខលំហាត់ប្រាណច្រើនជាង 150 sports ដែលធានាថា នឹងផ្តល់នូវជំនួយដ៏ប្រសើរបំផុត។ សម្រាប់មុខងារទាំងនេះមានដូចជា VO₂ max, training load, recovery time និង aerobic/anaerobic training effects ផងដែរ។

ជាមួយគ្នានេះនៅលើនាឡិកាឆ្លាតវៃនេះ ក៏មានការបំពាក់នូវមុខងារអេក្រង់ស្វ័យប្រវត្តិ automatic screen brightness adjustment និងបន្ទះឈីប high-end GNSS សម្រាប់ភ្ជាប់ជាមួយនិង satellite ដើម្បីគាំទ្រប្រព័ន្ធនេះទូទាំងសកលផងដែរ។ នាឡិកាឆ្លាតវៃនេះមានមុខថ្មីជាង 100 watch faces និងមានការបំពាក់នូវ Always-On Display (AOD) option ដែលអនុញាតអោយអ្នកប្រើប្រាស់អាចទទួលព័ត៌មាបានលឿនទៀតផង។ នាឡិកានេះមានមុខងារ NFC និង Bluetooth 5.3។

Xiaomi Smart Band 8 Pro មានថ្មទំហំ 289mAh អាចប្រើប្រាស់បាន 14 ថ្ងៃ និងបាន 6 ថ្ងៃ ជាមួយនិងមុខងារ AOD mode ហើយក៏មានការគាំទ្រនូវបច្ចេកវិទ្យាសាកលឿនថែមទៀត។ នាឡិកានេះ មានការបង្ហាញនូវកម្មវិធី reminders, weather, schedules, calendars, alerts, call notifications និង Xiaomi voice assistant ទៀតផង។ Xiaomi Smart Band 8 Pro បង្ហាញវត្តមានជាមួយនិងជម្រើសខ្សែរ TPU straps ជាមួយនិងពណ៌ Lemon Yellow និង Glacier Blue ខណៈដែលpremium Leather straps មានជម្រើសពណ៌ Coral Orange និង Cream White និង breathable Braided nylon straps មាបពណ៌ Olive Green និង Rose Purple ខណៈដែល sleek Milanese metal strap មានពណ៌ bright Silver. នាឡិកាឆ្លាតវៃនេះ មានតម្លៃ 69 យូរ៉ូ។
