
នៅក្នុងកំំឡុងពេលសម្ពោធជាផ្លូវការស្មាតហ្វូនជំនានថ្មីម៉ូដែល Honor Magic V2 RSR កាលពីម្សិលមិញនេះ ក្រុមហ៊ុន Honor ក៏បានប្រកាសចេញនូវស្មាតហ្វូន Magic6 Pro សម្រាប់ទីផ្សារសកលផងដែរ។ ស្មាតហ្វូននេះគឺជាម៉ូដែលដំបូងគេ បំផុតដែលមានការប្រើប្រាស់នូវកាមេរ៉ាទំហំ 180MP periscope camera នឹងបានសម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសចិន កាលពីខែមុននេះរួចហើយ។ ជាមួយនិងវត្តមាននៅលើទីផ្សារសកលនេះ ស្មាតហ្វូននេះ គឺមានការប្រើប្រាស់នូវលក្ខណៈ សម្បត្តិដូចគ្នាជាមួយនិងម៉ូដែលក្នុងប្រទេសចិនអញ្ចឹងដែរ។ Honor Magic6 Pro ត្រូវបានគេចាត់ទុកថា គឺជាម៉ូដែលប្រណិត និងមានការបំពាក់មុខងារថ្មីៗបំផុត។
និយាយពីការឌីស្សាញរូបរាងរបស់ Honor Magic6 Pro គឺមានស៊ុមជុំវិញមានសភាពរាបស្មើរ និងមានម៉ូឌុលកាមេរ៉ាមានរាង មូល ហើយថែមទាំងមានការបំពាក់នូវបច្ចេលកវិទ្យា IP68 សម្រាប់ការពារទឹក និងធូលីថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ ក៏មាន ការតម្លើងនូវប្រព័ន្ធស្កែនម្រាមដៃលើអេក្រង់ ហើយបន្ទះអេក្រង់នេះ ថែមទាំងមានការបំពាក់នូវស្រទាប NanoCrystal Shield ដែលអាចការពារការធ្លាក់បានខ្ពស់ជាងមុនដងថែមទៀត។

Honor Magic6 Pro មានអេក្រង់ទំហំ 6.80-អ៊ីង មានគែមកោង និងជាអេក្រង់ AMOLED ដែលមានការឌីស្សាញជាមួយរន្ធ pill-shaped សម្រាប់កាមេរ៉ាមុខផងដែរ។ Honor បានហៅបច្ចេកវិទ្យានេះថា គឺជា Magic Capsule ដែលដូចគ្នាជាមួយនិង បច្ចេកវិទ្យាអេក្រង់របស់ Apple Dynamic Island អញ្ចឹង។ អេក្រង់នេះបង្ហាញចេញបានកម្រិត FHD+ និងរត់បានជាមួយនិង ល្បឿន 120Hz refresh rate ហើយនិងមានកម្រិតពន្លឺ 1,600 nits peak brightness ។ បន្ថែមពីនេះនៅលើស្មាតហ្វូនថ្មី នេះក៏មានការបំពាក់នូវបច្ចេកវិទ្យា Dolby Vision និង HDR Vision certified ថែមទៀតផង។ អេក្រង់ស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យា 4320Hz high-frequency PWM dimming, dynamic dimming, circadian night display ផងដែរ។
Honor Magic6 Pro គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលមានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយមានកាមេរ៉ាទំហំ 50MP ultra-wide គាំទ្របានជាមួយមុំ 122-degree field of view និងកាមេរ៉ាគោលទំហំ 50MP Ultra HD មានសិនស័រកម្រិត 1/1.3-អ៊ីង ដែល គាំទ្រជាមួយនិងង f/1.4 ដល់ f/2.0 ហើយក៏មានការទ្រទ្រង់នូវមុខងារទប់លំនឹង OIS ថែមទៀតផង។ សម្រាប់គ្រាប់ទីបីវិញ មានសិនស័រកម្រិត 1/1.49-អ៊ីង មានទំហំ 180MP periscope lens ដែលឡែននេះ គឺឡែនដំបូងបំផុតនៅលើពិភពលោក ដែលប្រើប្រាស់នៅលើស្មាតហ្វូន។ ឡែនេះ មានកម្រិត f/2.6 aperture, OIS support, 2.5x optical zoom ហើយនិង អាចហ៊្សូមបាន 100x digital zoom ទៀតផង។ អ្វីដែលពិសេសនោះ គឺនៅលើកាមេរ៉ានេះ ក៏មានការប្រើប្រាស់មុខងារ AI ដើម្បីជំនួយដល់ការថតរូបថែមទៀតផង។
Honor Magic6 Pro មានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 និងមានការអមដំណើរដោយបន្ទះឈីប Honor C1+ RF សម្រាប់ការតរភ្ជាប់ ហើយនិងបន្ទះឈីប Honor S1 សម្រាប់ប្រព័ន្ធសុវត្ថិភាពថែមទៀតផង។ ស្មាតហ្វូននេះមានរ៉េម ទំហំ 12GB និងអង្គចងចាំទំហំ 512GB ហើយនិងមានថ្មទំហំ 5,600mAh silicone-carbon battery ដែលមានការគាំទ្រដោយបច្ចេកវិទ្យាសាក 80W wired និង 66W wireless charging ផងដែរ។ ស្មាតហ្វូន Magic 6 Pro រត់នៅលើស្បែកមុខកម្មវិធី MagicOS 8.0 ចេញពីប្រអប់តែម្តង។

Honor Magic6 Pro មានជម្រើសពណ៌ Glacier White, Lake Blue, Epi Green, Cloud Purple និង Black។ ស្មាតហ្វូននេះមានតម្លៃ EUR 1,299 នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 01 ខែមីនាខាងមុខនេះហើយ។ ជាមួយគ្នានេះ ស្មាតហ្វូន Magic 6 Pro RSR ក៏នឹងមានការប្រកាសចេញនៅខែក្រោយនេះហើយជាមួយនិងការចាប់ដៃគូជាមួយ Porsche Design។
